ក្រុមហ៊ុនMitsu (Cambodia) Co., Ltd. ផ្តល់អំណោយជាសំភារៈកីឡាទៅកាន់សមាគមរាជសីហ៍ សាខាខេត្ដកែប

ក្រុមហ៊ុនMitsu (Cambodia) Co., Ltd. ផ្តល់អំណោយជាសំភារៈកីឡាទៅកាន់សមាគមរាជសីហ៍ សាខាខេត្ដកែប

លោក ហ៊ូ សុផាន់ណា តំណាងក្រុមហ៊ុនMitsu (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូលចែកចាយផ្តាច់មុខរថយន្ត Mitsubishi ប្រចាំប្រទេសកម្ពុជា បានជួបសំណេះសំណាល និងផ្តល់អំណោយជាសំភារៈកីឡាទៅកាន់សមាគមរាជសីហ៍ សាខាខេត្ដកែប ដែលមានលោកអ៊ឹង ឡាយឆាយ ជាប្រធាន។ក្នុងឱកាសនោះផងដែរ លោក គង់ ចំរើនរដ្ឋា ដែលជាអនុប្រធាននិងតំណាងសមាគមរាជសីហ៍ សាខាខេត្ដកែប​បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនដែលបានឧបត្ថម្ភឈុតកីឡាដល់សមាគមដើម្បីរៀបចំ និងដឹកនាំក្រុមយុវជនខេត្តកែប អោយចូលរួមលេងកីឡានិងជៀសឆ្ងាយគ្រឿងញៀន។ បន្ថែមលើសពីនេះទៀត លោក ក៏បានជំរាបជូនដល់លោកតំណាងក្រុមហ៊ុនពីទិសដៅនិងគោលបំណងរបស់សមាគមរាជសីហ៍ ដើម្បីការងារមនុស្សធម៌។