ប្រវត្តិរបស់ក្រុមហ៊ុន MITSUBISHI

មួយសតវត្សរបស់ក្រុមហ៊ុនរថយន្ត MITSUBISHI

ដំណើររឿងរបស់យើងចាប់ផ្តើមនៅក្នុងឆ្នាំ 1870 ដែលលោក Yataro Iwasaki បានបង្កើតក្រុមហ៊ុនដឹកទំនិញពាណិជ្ជកម្មមួយ។ នៅក្នុងឆ្នាំ 1917, យានយន្តដឹកអ្នកដំណើរដំបូងគេបំផុតរបស់ពួកយើងត្រូវបានបង្កើតឡើង។ ហាសិបឆ្នាំក្រោយមក គឺនៅក្នុងឆ្នាំ 1970 ផ្នែកស្ថាបនារថយន្តត្រូវបានបំបែកចេញពី Mitsubishi Heavy Industries។

នៅក្នុងឆ្នាំ 2017 ក្រុមហ៊ុនស្ថាបនារថយន្ត Mitsubishi បានប្រារព្ធពីធីអបអរសាទរគម្របខួបទី 100 ឆ្នាំរបស់ក្រុមហ៊ុន។ នៅក្នុងអំឡុងពេល 100 ឆ្នាំនេះ ក្រុមហ៊ុន Mitsubishi បានចូលរួមចំណែកជួយដល់ពិភពលោកតាមរយៈការបង្កើតបានជាបច្ចេកវិទ្យាថ្មី និងឈានជើងចូលទៅក្នុងវិស័យថ្មីៗជាច្រើន។ 

បទពិសោធន៍នៅក្នុងវិស័យរថយន្តរយៈពេល 100 ឆ្នាំ

ឆ្នាំ 1917៖

យើងបានផលិតរថយន្តម៉ូឌែល-A ដែលជារថយន្តដឹកអ្នកដំណើរដែលផលិតឡើងតាមខ្សែផលិតកម្មដំបូងគេបំផុតនៅប្រទេសជប៉ុន។

ឆ្នាំ 1936៖ 

ចាប់ផ្តើមផលិតរថយន្ត PX-33 ដែលជាគំរូរថយន្តដឹកអ្នកដំណើរ 4WD ប្រើម៉ាស៊ូតដំបូងគេបំផុតនៅក្នុងប្រទេសជប៉ុន។

ឆ្នាំ 1946៖ 

– យើងចាប់ផ្តើមផលិតរថយន្តដឹកទំនិញ Mizushima XTM1 ជាប្រភេទត្រីចក្រយានយ​ន្តដែលមានសមត្ថភាពអាចដឹកទំនិញបាន 0.4 តោន​។ យើងបន្តផលិតរថយន្តនេះរហូតដល់ឆ្នាំ
1962។ 

– យើងចាប់ផ្តើមបង្កើតទោចក្រយានយន្តម៉ាក Silver Pigeon C-10 ដែលជាទោចក្រយានយន្ត scooter កង់ពីរដំបូងគេបំផុតនៅក្នុងប្រទេសជប៉ុន។ 

ឆ្នាំ 1959៖

យើងបានបង្កើតត្រីចក្រយានយន្តម៉ាក The Leo ដែលជាយានជំនិះតូចមួយដែលមានកង់បី ដែលអាចបំលែងជារថយន្តដឹកទំនិញ និងរថយន្តវ៉ែនបាន។

ឆ្នាំ 1960៖ 

យើងបានផលិតរថយន្តម៉ាក Mitsubishi 500 ដែលជារថយន្តដឹកអ្នកដំណើរតូចដំបូងគេ
បំផុត។ 

ឆ្នាំ 1961៖ 

យើងបានផលិតរថយន្តម៉ាក Mitsubishi 360 ដែលជារថយន្តទម្ងន់ស្រាលសម្រាប់ដឹកអ្នកដំណើរ ហើយដំណើរការដោយកង់បួនស៊ីសាំងកម្លាំង 359cc។ 

ឆ្នាំ 1962៖ 

យើងបានផលិតរថយន្តម៉ាក Colt 600​ ដែលជារថយន្ត Mitsubishi ដំបូងគេបំផុតដែលមានឈ្មោះ Colt និង Minica ដែលជាឈ្មោះរបស់រថយន្តតូចនៅក្នុងខ្សែផលិតកម្មនេះ។

ឆ្នាំ 1963៖ 

យើងបានផលិតរថយន្តម៉ាក Colt 1000 ដែលជារថយន្ត Mitsubishi ប្រភេទ sedan ដំបូងបំផុតដែលបានផលិតឡើងក្នុងបរិមាណច្រើន។

ឆ្នាំ 1965៖ 

នៅក្នុងឆ្នាំនេះ យើងបានផលិតរថយន្តម៉ាក Colt 800 ដែលជារថយន្តប្រភេទ fastback ដំបូងបំផុតរបស់ប្រទេសជប៉ុន។ 

ឆ្នាំ​1966៖ 

យើងបានចាប់ផ្តើមផលិតរថយន្តម៉ាក Colt 1000F និង Colt 1100។ 

ឆ្នាំ 1968៖ 

យើងបានចាប់ផ្តើមផលិតរថយន្តថ្មីម៉ាក Colt 1200 និង Colt 1500។ 

ឆ្នាំ 1968៖ 

យើងបានចាប់ផ្តើមផលិតរថយន្តម៉ាក Delica​ ដែលជាប្រភេទរថយន្តពាណិជ្ជកម្ម និងជារថយន្តនាំមុខគេនៅក្នុងជំនាន់ទីមួយនៃរថយន្ត Mitsubishi L300។

ឆ្នាំ 1969៖ 

យើងបានផលិតរថយន្តប្រភេទ Galant  ម៉ាក Colt Galant ជាលើកដំបូង។​

ឆ្នាំ 1970៖ 

– យើងបានចាប់ផ្តើមផលិតរថយន្តម៉ាក Colt Galant GTO-MI, -MII និង -MR។ រថយន្តទាំងនេះគឺជារថយន្តដែលពេញនិយមបំផុតនៅក្នុងកម្មវិធីតាំងពិពណ៌យានយន្តនៅទីក្រុងតូក្យូឆ្នាំ 1969។

– យើងបានចាប់ផ្តើមផលិតរថយន្តម៉ាក Colt Galant ដែលមានទ្វារពីរ និងដំបូលដែក (Hardtop) ហើយរថយន្តនេះគឺជារថយន្ត Mitsubishi ដំបូងបំផុតដែលមានដំបូលដែក។ 

ឆ្នាំ 1970៖ 

ក្រុមហ៊ុនរថយន្ត Mitsubishi ត្រូវបានបង្កើតឡើង។ 

ឆ្នាំ 1973៖ 

យើងបានចាប់ផ្តើមផលិតរថយន្តស៊េរី Lancer ។

ឆ្នាំ 1973៖

រថយន្ត Lancer 1600GSR ចូលប្រណាំងលើកដំបូង និងឈ្នះនៅក្នុងការប្រកួត  Australian Southern Cross Rally លើកទី 8 ដោយទទួលបានចំណាត់ថ្នាក់លេខ 1-2-3-4!

ឆ្នាំ 1973៖

យើងបានផលិតរថយន្ត Galant ជំនាន់ទី 2។

ឆ្នាំ 1976៖ 

យើងបានចាប់ផ្តើមផលិតរថយន្ត Galant ជំនាន់ទីបី។ 

ឆ្នាំ 1978៖

– ក្រុមហ៊ុនMitsubishi បានបន្ថែមរថយន្តថ្មីមួយទៀតចូលទៅក្នុង រថយន្តប្រភេទពាណិជ្ជកម្មធុនស្រាលរបស់ខ្លួន ដោយចាប់ផ្តើមផលិតរថយន្ត L200 (Forte) ដែលជារថយន្ត pickup ទម្ងន់ 1 តោន។

– យើងបានផលិតរថយន្ត Mirage (Colt) ដែលជារថយន្ត FF2-box car ដំបូងបំផុតរបស់ Mitsubishi។

ឆ្នាំ 1979៖ 

យើងបានចាប់ផ្តើមផលិតស៊េរីរថយន្ត L300 (រថយន្ត Delica ជំនាន់ទីពីរ)។

ឆ្នាំ 1980៖

– យើងបានចាប់ផ្តើមផលិតរថយន្ត Gallant ជំនាន់ទីបួន។

– យើងបានចាប់ផ្តើមផលិតរថយន្ត 4WD ម៉ាក L200។

ឆ្នាំ 1982៖

យើងបានចាប់ផ្តើមផលិតរថយន្ត Pajero ដែលជារថយន្តប្រើប្រាស់ចម្រុះដែលមានម៉ាស៊ីន turbocharger ដំណើរការដោយម៉ាស៊ូតដំបូងគេបំផុតរបស់ Mitsubishi។

ឆ្នាំ 1983៖

– យើងបានផលិតរថយន្ត Galant ជំនាន់ទីប្រាំ ដែលជារថយន្តដែលវិលកង់មុខដំបូងគេរបស់ Mitsubishi។

– យើងបានផលិតរថយន្ត Chariot។ រថយន្តនេះគឺជារថយន្តប្រើប្រាស់ចម្រុះធុនកណ្តាលរបស់ក្រុមហ៊ុនរថយន្ត Mitsubishi ដែលអាចដាក់អ្នកដំណើរបានដល់ទៅប្រាំពីរនាក់។

– យើងបានចាប់ផ្តើមផលិតរថយន្ត Lancer ជំនាន់ទីបី។

– យើងបានផលិតរថយន្ត Colt (Mirage) ថ្មី ដែលជាការកែប្រែរូបរាងទាំងស្រុងដំបូងបំផុត។

ឆ្នាំ 1984៖

យើងបានផលិតរថយន្ត Galant ទ្វារបួនដំបូលដែក ដែលជារថយន្ត Mitsubishi ដំបូងបំផុតដែលមានទ្វារបួនជាមួយនឹងដំបូលដែក។

ឆ្នាំ 1985៖

យើងបានផលិតរថយន្ត Lancer Station Wagon (រថយន្តវ៉ែន Mirage/Lancer)។

ឆ្នាំ 1986៖

– យើងបានចាប់ផ្តើមផលិតរថយន្ត L300 (Delica)ជំនាន់ទីបី។

– យើងបានចាប់ផ្តើមផលិតរថយន្ត Lancer Station Wagon ដែលមានប្រព័ន្ធ 4WD ពេញលេញ។

ឆ្នាំ 1987៖

យើងបានចាប់ផ្តើមផលិតរថយន្ត Galant ជំនាន់ទីប្រាំមួយ ដែលមានបច្ចេកវិទ្យា Dynamic Four។

ឆ្នាំ 1988៖

យើងបានចាប់ផ្តើមផលិតរថយន្ត Lancer ជំនាន់ទីប្រាំ និងរថយន្ត Galant Hatchback។

រថយន្ត Galant VR-4 គឺជារថយន្តដំបូងបំផុតដែលមានបច្ចេកវិទ្យា Active Electronically Controlled Suspension (ECS)។

ឆ្នាំ 1990៖

– យើងបានផលិតរថយន្ត 3000GT(GTO) ដែលជារថយន្តស្ព័រ 4WD ល្បឿនលឿនដែលមានម៉ាស៊ីន 3.0L V6 twin- turbo។

– យើងបានផលិតរថយន្ត Sigma /Diamante។ នេះគឺជាការចាប់ផ្តើមផលិតរថយន្តថ្នាក់មធ្យមខ្ពស់របស់ក្រុមហ៊ុន Mitsubishi។ រថយន្តនេះមានបំពាក់នូវប្រព័ន្ធគ្រប់គ្រងការកកិត (Traction Control System) ដែលបានបង្កើតឡើងដោយក្រុមហ៊ុន Mitsubishi ហើយគឺជារថយន្តដែលប្រើបច្ចេកវិទ្យានេះដំបូងបំផុតនៅលើពិភពលោក។ រថយន្តនេះបានឈ្នះនៅក្នុងការវាយតម្លៃរថយន្តប្រចាំឆ្នាំនៅក្នុងប្រទេសជប៉ុននៅឆ្នាំ 1990-1991។

ឆ្នាំ 1991៖

– យើងបានចាប់ផ្តើមផលិតរថយន្ត Pajero (Montero) ជំនាន់ទីពីរ ដែលមានបច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Mitsubishi ដែលជាបច្ចេកវិទ្យា Super Select 4WD និង Multi-mode ABS។

– យើងបានចាប់ផ្តើមផលិតរថយន្ត Space Runner (RVR) ដែលជារថយន្តថ្មីសម្រាប់ទីផ្សាររថយន្ត SUV ដែលកំពុងតែមានការលូតលាស់នៅក្នុងពេលនោះ។

– យើងចាប់ផ្តើមផលិតរថយន្ត Lancer ជំនាន់ទីប្រាំមួយ។

ឆ្នាំ 1991៖ 

ក្រុមហ៊ុនរថយន្ត Mitsubishi បង្ហាញម៉ាស៊ីន MIVEC ជាលើកដំបូង (Mitsubishi Innovative Valve timing Electronic Control system) ដែលជួយឱ្យរថយន្តដំណើរការបានខ្លាំង និងស៊ីសាំងតិចជាងមុន

ឆ្នាំ 1992៖

– នេះគឺជាឆ្នាំដែលយើងចាប់ផ្តើមផលិតរថយន្ត Lancer Evolution ជំនាន់ទីមួយ។

– យើងចាប់ផ្តើមផលិតរថយន្ត Galant ជំនាន់ទីប្រាំពីរ។

– យើងចាប់ផ្តើមផលិតរថយន្ត FTO​ ដែលជារថយន្តស្ព័រដែលមានបច្ចេកវិទ្យា INVECS-II និង Sports Mode ដែលដាក់លេខដោយស្វ័យប្រវត្តិរួមជាមួយម៉ាស៊ីន V6 1.8L/2.0L ។ រថយន្តនេះបានឈ្នះនៅក្នុងការវាយតម្លៃរថយន្តប្រចាំឆ្នាំរបស់ប្រទេសជប៉ុននៅក្នុងឆ្នាំ 1996-1997។

ឆ្នាំ 1995៖ 

– យើងបានចាប់ផ្តើមផលិតរថយន្ត pick-up  L200 ដែលផលិតឡើងនៅក្នុងប្រទេសថៃ។

– យើងបានចាប់ផ្តើមផលិតរថយន្ត Lancer ជំនាន់ទីប្រាំពីរ។

ឆ្នាំ 1996៖

– យើងបានចាប់ផ្តើមផលិតរថយន្ត Challenger ដែលជារថយន្តប្រភេទ SUV ដែលមាន 4WD ថ្មី។

– យើងបានចាប់ផ្តើមផលិតរថយន្ត Galant/Galant Station Wagon ជំនាន់ទីប្រាំបី។ រថយន្តនេះគឺជារថយន្តប្រចាំឆ្នាំនៅក្នុងប្រទេសជប៉ុននៅក្នុងឆ្នាំ 1996-1997។

ឆ្នាំ 1999៖

យើងបានចាប់ផ្តើមផលិតរថយន្ត Pajero (Montero) ជំនាន់ទីបី។

ឆ្នាំ 2001៖

រថយន្ត Lancer ដ៏ល្បីល្បាញបានចេញមុខនៅលើទីផ្សារសារជាថ្មីជាមួយនឹងរូបរាងថ្មីដ៏ស្រស់ស្អាត។

ឆ្នាំ 2005៖

– យើងបានចាប់ផ្តើមផលិតរថយន្ត Outlander ដែលជារថយន្ត SUV ធុនកណ្តាលដែលមានម៉ាស៊ីន V6 MIVEC និង ប្រអប់លេខប្រភេទ​ INVECS-III Sport Mode 6-speed CVT។

– យើងបានចាប់ផ្តើមផលិតរថយន្ត Space Wagon (Grandis) ជំនាន់ទីបួន។

ឆ្នាំ 2006៖

– យើងបានចាប់ផ្តើមផលិតរថយន្ត pickup ថ្មី L200 (Triton/Strada)។ រថយន្តនេះគឺជា
រថយន្តយុទ្ធសាស្រ្តសកលដែលបានផលិតឡើងនៅក្នុងប្រទេសថៃ។

– យើងបានចាប់ផ្តើមផលិតរថយន្តប្រភេទ i ដែលជារថយន្តតូចដែលមានម៉ូដរចនាថ្មី។ រថយន្តនេះបានទទួលពានរង្វាន់ជាច្រើន ដែលមានរួមបញ្ចូលផងដែរនូវពានរង្វាន់ Japanese Good Design Grand Prix នៅក្នុងឆ្នាំ 2006-2007។

– យើងបានចាប់ផ្តើមផលិតរថយន្ត Pajero (Montero) ជំនាន់ទីបួន។

ឆ្នាំ 2007៖

– យើងបានចាប់ផ្តើមផលិតរថយន្ត Lancer Evolution X។ រថយន្តនេះបានឈ្នះរង្វាន់ពិសេសនៅក្នុងការវាយតម្លៃរថយន្តប្រចាំឆ្នាំរបស់ប្រទេសជប៉ុននៅក្នុងឆ្នាំ 2007-2008។

– យើងបានចាប់ផ្តើមផលិតរថយន្ត Lancer (Lancer EX) ថ្មី។ រថយន្តនេះបានរួមបញ្ចូលលក្ខណៈ inverted slant nose ដែលជាធម្មតាតែងតែមាននៅលើរថយន្ត MMC sedans ជាមួយនឹង trapezoidal grille។

ឆ្នាំ 2008៖

យើងបានចាប់ផ្តើមផលិតរថយន្ត Pajero Sport (ដែលអាចហៅបានមួយទៀតថា Montero Sport/Nativa)

ឆ្នាំ 2009៖

យើងបានចាប់ផ្តើមផលិតរថយន្ត i-MiEV ដែលជារថយន្តជំនាន់ថ្មីផលិតក្នុងបរិមាណច្រើនដំបូងគេបំផុតនៅលើពិភពលោកដែលដំណើរការដោយថាមពលអគ្គិសនីទាំងស្រុង។ រថយន្តនេះបានឈ្នះពានរង្វាន់ពិសេស “រថយន្តដែលមានបច្ចេកវិទ្យាទំនើបបំផុត” នៅក្នុងកម្មវិធីវាយតម្លៃរថយន្តប្រចាំឆ្នាំនៅក្នុងប្រទេសជប៉ុននៃឆ្នាំ 2009-2010។

ឆ្នាំ 2009៖

យើងបានបង្កើត Twin Clutch Sport Shift Transmission (TC-SST) ដែលប្រើប្រាស់ថាមពលតិចជាងមុន ហើយជារថយន្តដែលមានប្រព័ន្ធដាក់លេខដៃ ដែលមាន 6 លេខ ដែលបំពាក់ជាមួយនឹងប្រព័ន្ធអំប្រាយ៉ា (dual automated clutch system) ដើម្បីឱ្យអ្នកបើកបរអាចផ្លាស់ប្តូរលេខបានលឿនហើយបើកបរបានយ៉ាងរលូន។ ប្រព័ន្ធ S-AWC (Super All Wheel Control) ត្រូវបានបង្កើតឡើងសម្រាប់រថយន្ត Lancer Evolution នេះ។ 

ឆ្នាំ 2010៖

យើងបានចាប់ផ្តើមផលិតរថយន្ត ASX (ដែលហៅបានម្យ៉ាងទៀតថារថយន្ត Outlander Sport/RVR)។

ឆ្នាំ 2012៖

– យើងបានចាប់ផ្តើមផលិតរថយន្ត Mirage (Space Star) នៅក្នុងប្រទេសថៃ ដែលបានរចនាឡើងជារថយន្តធុនតូច។

– រថយន្តប្រណាំង i-MiEV Evolution ដែលដំណើរការដោយថាមពលអគ្គិសនីទាំងស្រុងទទួលបាន ចំណាត់ថ្នាក់លេខ 2 នៅក្នុងកម្មវិធីប្រណាំង Pikes Peak International Hill Climb នៅក្នុងសហរដ្ឋអាមេរិកក្នុងឆ្នាំ 2012។

– យើងបានចាប់ផ្តើមផលិតរថយន្ត Outlander ថ្មី ដែលជារថយន្តប្រភេទ SUV ធុនកណ្តាលដែលឆ្លុះបញ្ចាំងអំពីបច្ចេកវិទ្យា និងចំណេះដឹងក្នុងការស្ថាបនារថយន្តរបស់ក្រុមហ៊ុន Mitsubishi។

ឆ្នាំ 2013៖

យើងបានចាប់ផ្តើមផលិតរថយន្ត OUTLANDER PHEV ដែលជារថយន្តប្រភេទ SUV ប្រើប្រាស់ប្រព័ន្ធ Plug-in hybrid ដំបូងគេបំផុតនៅលើពិភពលោក។

ឆ្នាំ 2014៖ 

រថយន្ត MiEV Evolution III បានទទួលចំណាត់ថ្នាក់លេខ 1 និងលេខ 2 នៅក្នុងការប្រកួតផ្នែករថយន្តគំរូ EV របស់កម្មវិធី Pikes Peak International Hill Climb ដែលបានបំបែកកំណត់ត្រាប្រកួតពីមុនជាង 30 វិនាទី។

ឆ្នាំ 2015៖

ក្រុមហ៊ុនរថយន្ត Mitsubishi ធ្វើតេស្តបច្ចេកវិទ្យា EV និងប្រព័ន្ធ 4WD ដែលមានម៉ូទ័រពីរនៅក្នុងការកម្មវិធីប្រណាំង Baja Portalegre 500 ឆ្លងប្រទេសនៅក្នុងប្រទេសព័រទុយហ្គាល់។ រថយន្ត OUTLANDER PHEV បានប្រើប្រាស់ពេលវេលាតិចជាងគេនៅក្នុងការប្រកួតបីផ្នែកក្នុងចំណោមប្រាំផ្នែក។

រថយន្ត OUTLANDER PHEV បានចូលរួមក្នុងការប្រកួត Asia Cross-Country Rally។ រថយន្តនេះគឺជារថយន្ត PHEV ដំបូងគេបំផុតដែលបានចូលដល់ទី។

ឆ្នាំ 2017៖

យើងបានចាប់ផ្តើមផលិតរថយន្ត Eclipse Cross ដែលជារថយន្ត SUV Coupé ធុនតូចស៊េរីថ្មីមួយ ហើយរថយន្តនេះបានចូលទៅក្នុងចំណោមរថយន្ត SUV កូនកាត់ផ្សេងៗរបស់ក្រុមហ៊ុនរថយន្ត Mitsubishi។ 

នាពេលបច្ចុប្បន្ន៖

នឹងមានជាបន្តបន្ទាប់ទៀត … 

ដោយប្រកាន់ខ្ជាប់នូវទស្សនៈ ស្មោះត្រង់ រឹងមាំ និងស្នាដៃស្ថាបនារបស់ជនជាតិជប៉ុន ពួកយើងនឹងបន្តបង្កើតដំណោះស្រាយក្នុងការធ្វើដំណើរដ៏អស្ចារ្យ ដែលនឹងមិនត្រឹមតែនឹងដោះស្រាយបញ្ហានាបច្ចុប្បន្ននេះទេ ប៉ុន្តែក៏នឹងដោះស្រាយបញ្ហានាពេលអនាគតផងដែរ។

យើងនឹងបន្តធ្វើការច្នៃប្រឌិតជានិច្ច