ហេតុអ្វីខ្ញុំគួរតែជ្រើសរើសមជ្ឈមណ្ឌលសេវាកម្ម MITSUBISHI?
មជ្ឈមណ្ឌលផ្ដល់សេវា MITSUBISHI គឺជាមជ្ឈមណ្ឌលសេវាកម្មរថយន្តឈានមុខគេមួយនៅក្នុងរាជធានីភ្នំពេញដែលផ្តល់នូវការជួសជុលរថយន្ត “កែលម្អឡើងវិញ” សេវាបាញ់ថ្នាំ និងតោន។ ដោយមានឧបករណ៍បច្ចេកវិទ្យាខ្ពស់ និងអ្នកបច្ចេកទេសជំនាញ យើងនឹងលេចធ្លោឡើងក្នុងចំណោមមជ្ឈមណ្ឌលសេវាកម្មកំពូលៗនៅក្នុងទីក្រុង។
ចំណុចសំខាន់ៗនៃសេវាកម្មរបស់យើង
ក្រៅពីការយកចិត្តទុកដាក់លើសេវាកម្មដ៏ល្អរបស់យើង យើងក៏មានចំណុចខ្លាំងផ្សេងទៀតដែលត្រៀមខ្លួនបម្រើអតិថិជនដ៏មានគុណតម្លៃរបស់យើងផងដែរ។ ផ្តល់ជូននូវសេវាកម្មជាច្រើនបន្ទាប់ពីការលក់ រាប់ចាប់ពីសេវាកម្មថែទាំរថយន្ត រហូតដល់ការជួសជុលតួរ រថយន្ត និងការបាញ់ថ្នាំ។ អ្នកបច្ចេកទេសដែលមានជំនាញខ្ពស់ និងទទួលបានការបណ្ដុះបណ្ដាលល្អ ប្តេជ្ញាផ្តល់ជូនអតិថិជននូវបទពិសោធន៍សេវាកម្មល្អបំផុត។ យើងផ្តល់ជូនអ្នកនូវសេវាកម្មដែលធ្វើឱ្យអ្នកញញឹម។ គោលដៅរបស់យើងគឺផ្តល់ជូននូវគ្រឿងបន្លាស់ដែលមានគុណភាពខ្ពស់បំផុត ព្រមទាំងផ្តល់ជូនសេវាកម្មល្អបំផុតនិងគួរអោយទុកចិត្តបំផុតដើម្បីធានាថារថយន្តរបស់អ្នកដំណើរការបើកបរ និងស្ថិតក្នុងស្ថានភាពល្អបំផុត ហើយត្រូវបានធានាថានឹងធ្វើអោយអ្នកញញឹម។
ណែនាំអំពីដំណើរការនៃសេវាកម្ម
យករថយន្តមកតាមពេលវេលាកំណត់ ឬក្នុងម៉ោងធ្វើការដែលងាយស្រួលសម្រាប់អ្នក។
យករថយន្តទៅកាន់កន្លែងដែលបុគ្គលិកនឹងមកស្វាគមន៍អ្នក។
រង់ចាំការជូនដំណឹងពីផ្នែកសេវាជួសជុល/ផ្នែកផ្លាស់ប្ដូរគ្រឿងបន្លាស់
នៅពេលរង់ចាំទទួលយករថយន្ត អ្នកអាចប្រើប្រាស់សេវាកម្មនៅបន្ទប់ទទួលភ្ញៀវដែលមានផ្ដល់ជូននូវអាហារ ភេសជ្ជៈដោយឥតគិតថ្លៃ។
រង់ចាំធ្វើការបង់ប្រាក់ (ប្រសិនបើមានថ្លៃសេវា) ទទួលបានវិក្កយបត្រ រួចយករថយន្តបានភ្លាមៗ។
ការធានារថយន្ត៖ 3 ឆ្នាំឬ 100,000 គីឡូម៉ែត្រ (មួយណាដល់មុន)។
សេវាកម្មថែទាំឥតគិតថ្លៃ ផ្តាច់មុខរបស់យើង
Xpander
6 ខែឬ 10,000 គីឡូម៉ែត្រ មួយណាដល់មុន។
Triton
1 ឆ្នាំឬ 20,000 គីឡូម៉ែត្រ មួយណាដល់មុន។
Pajero Sport
1 ឆ្នាំឬ 20,000 គីឡូម៉ែត្រ មួយណាដល់មុន។