នវានុវត្តន៍

យើងមិនដែលបញ្ឈប់ការបង្កើតថ្មីនោះទេ

អនាគតនៃមធ្យោបាយក្នុងការបម្លាស់ទី

សម្រាប់រយៈពេលជាង 100 ឆ្នាំមកនេះ យើងបាន នឹងកំពុងអភិវឌ្ឍន៍បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មកម្រិតទំនើបចុងក្រោយ។ ប៉ុន្តែ យើងមិនបានបញ្ចប់ត្រឹមនេះនោះទេ ហើយក៏មិនមែនដោយសារតែដំណើរវែងឆ្ងាយដែលត្រូវឆ្លងកាត់នោះទេ។ ការប្រើប្រាស់ចំណេះជំនាញនៅក្នុងបច្ចេកវិទ្យា EV និងប្រព័ន្ធ 4X4 និងការបន្តបញ្ចូលបច្ចេកវិទ្យាឌីជីថលទំនើបចូលទៅក្នុងយានយន្តដូចជាប្រព័ន្ធ AI និង IOT ហើយយើងក៏កំពុងពិនិត្យមើលការផលិតរថយន្តដែលកាន់តែមានភាពស្អាតជាងមុន មានសុវត្ថិភាពជាមុន និងកាន់តែផ្ដល់ភាពរីករាយជាងមុនសម្រាប់ការបើកបរផងដែរនៅក្នុងពេល 100 ឆ្នាំខាងមុខទៀត។

ការរចនាដោយប្រើទស្សនវិជ្ជា 

ចំណុចគ្រប់យ៉ាងដែលយើងបានបង្កើតឡើង គឺផ្សារភ្ជាប់ជាមួយនឹងឫសគល់នៃកេរ្តិ៍ដំណែលនៃភាពស្មោះត្រង់ ភាពស្វាហាប់ ភាពទុកចិត្តបាន និងទឹកដៃរបស់ជនជាតិជប៉ុន។ នៅពេលនិយាយអំពីបច្ចេកវិទ្យា ការរចនា និងការបង្កើតបច្ចេកវិទ្យា SUV និងអគ្គិសនី (EV) គឺយើងនេះហើយដែលជាអ្នកត្រួសត្រាយផ្លូវមុនដំបូងគេ។ សូមធ្វើការពិនិត្យមើលដោយយកចិត្តទុកដាក់លើការរចនា និងសមិទ្ធិផលចុងក្រោយបំផុតរបស់យើងនេះ។

ការបំពាក់បច្ចេកវិទ្យាអគ្គិសនី EV ហាយប្រីដ (PHEV) និងបច្ចេកវិទ្យាផ្សេងៗ

ប្រព័ន្ធ PLUG-IN HYBRID EV(PHEV) របស់យើង គឺជាប្រព័ន្ធហាយប្រីដដ៏ទំនើបដែលមានម៉ូទ័រចំនួនពីរ។ បច្ចេកវិទ្យាវិវឌ្ឍន៍ថ្មីនេះ អាចកែប្រែការធ្វើដំណើរប្រចាំថ្ងៃរបស់អ្នកបាន។ ជាមួយនឹងលទ្ធភាពបង្កើត និងរក្សាទុកថាមពលអគ្គិសនីយ៉ាងមានប្រសិទ្ធភាព អ្នកនឹងអាចមានថាមពលគ្រប់គ្រាន់ ដោយមិនចាំបាច់ចាក់ឥន្ធនៈញឹកញាប់ពេកនោះទេ។ សូមមើលថាតើប្រព័ន្ធ PHEV អាចជួយកាត់បន្ថយការចំណាយលើការធ្វើដំណើររបស់អ្នកប៉ុណ្ណា។

អ្នកនាំមុខបច្ចេកវិទ្យា SUV

នៅក្នុងបច្ចេកវិទ្យា SUV

នៅក្នុងឆ្នាំ1936 យើងបានបង្កើត PX33 ដែលជារថយន្តជប៉ុនទីមួយ ដែលមានប្រព័ន្ធដំណើរការកង់ទាំងបួនពេញលេញ។ យើងបានប្ដេជ្ញាកែលម្អប្រព័ន្ធដំណើរការកង់ទាំងបួនរបស់យើងចាប់តាំងពីពេលនោះមក។ នៅក្នុងឆ្នាំ2001 យើងបានណែនាំនូវបច្ចេកវិទ្យាគ្រប់គ្រងកង់ទាំងបួន (AWC) ហើយថ្មីៗនេះយើងបានបញ្ចេញនូវប្រព័ន្ធគ្រប់គ្រងកង់ទាំងបួនកម្រិតខ្ពស់ (S-AWC) ផងដែរ។ ប្រព័ន្ធនេះ ផ្ដល់ជូននូវកម្លាំងទាញដ៏ខ្លាំងនៅគ្រប់ស្ថានការណ៍ទាំងអស់ ព្រមទាំងជួយលោកអ្នកឱ្យបើកបរនៅលើផ្លូវលំបាកប្រកបដោយទំនុកចិត្តដូចទៅនឹងផ្លូវចាក់កៅស៊ូដែរ។

MITSUBISHI

ផ្សារភ្ជាប់ជាមួយនឹងបទពិសោធន៍នៃការបើកបរប្រភេទថ្មី 

យើងជឿជាក់ថា អ្នកគួរតែអាចមានទំនាក់ទំនងជាមួយនឹងអ្វីដែលមានសារសំខាន់ចំពោះអ្នក ទោះបីជាអ្នកកំពុងបើកបរក៏ដោយ។ ដូច្នេះហើយ ទើបយើងកំពុងបញ្ចូលបច្ចេកវិទ្យាទំនើបចូលទៅក្នុងរថយន្តរបស់យើង។ មុខងារអេក្រង់បង្ហាញភ្ជាប់នឹងទូរសព្ទឆ្លាតវៃ (SDA) អនុញ្ញាតឱ្យអ្នកបើកដំណើរការផែនទី ប្រើប្រាស់កម្មវិធីដែលអ្នកចូលចិត្ត និងអាចធ្វើការហៅទូរសព្ទដោយមិនចាំបាច់ប្រើដៃចុច។ ឧបករណ៍ប្រាស្រ័យទាក់ទងពេលកំពុងបើកបរ ភ្ជាប់លោកអ្នកដោយគ្មានភាពរអាក់រលួលទៅកាន់ផ្នែកសេវា និងផ្នែកជំនួយចំហៀងផ្លូវ។ មហិច្ឆតារបស់យើង គឺថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ យានយន្តរបស់យើង នឹងប្រែក្លាយទៅជាដៃគូគាំទ្ររបស់អ្នក និងជួយឱ្យអាចបញ្ជាយានយន្ត និងទំនាក់ទំនងជាមួយនឹងពិភពខាងក្រៅបានយ៉ាងល្អដែលមិនធ្លាប់មានពីមុនមក។