White Solid

White Diamond

Sterling Silver Metallic

Quartz Brown Metallic

Graphite Grey Metallic

Jet Black Mica

ម៉ូឌែល TRITON GLS 4X4 A/T

រចនាឡើងដើម្បីភាពរឹងមាំ តាមរយៈគំនិតរចនាដែលឆ្លុះបញ្ចាំងអំពីសមត្ថភាពខ្លាំង ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់ ដែលនឹងនាំលោកអ្នកឱ្យសម្រេចគោលបំណងទាំងអស់តាមបំណងប្រាថ្នា។

ផលិតឡើងដើម្បីភាពរឹងមាំបំផុត

រចនាឡើងសម្រាប់ការធ្វើដំណើរផ្សងព្រេងណាមួយដោយមិនមានការខកខាន។ ឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ ដើម្បីឈានទៅដល់គោលដៅនៃភាពរឹងមាំ និងគួរឱ្យជឿជាក់បំផុតរបស់យើង

Features

SUPER SELECT 4WD ll
ទំនុកចិត្តគ្រប់ស្ថានភាពផ្លូវ
MIVEC CLEAN DIESEL 2.4 L 181 HP
245/65R17 + យ៉ាន់កង់ 17”

ការរចនាផ្នែកខាងក្

រចនាឡើងសម្រាប់ការធ្វើដំណើរផ្សងព្រេងណាមួយដោយមិនមានការខកខាន។ ឆ្លងកាត់ការធ្វើ
តេស្តយ៉ាងម៉ត់ចត់ ដើម្បីឈានទៅដល់គោលដៅនៃភាពរឹងមាំ និងគួរឱ្យជឿជាក់បំផុតរបស់យើង។

ការរចនារបាំងការពារឌីណាមិចទំនើបចុងក្រោយបំផុត

ជាមួយនឹងការរចនាដែលបានគិតគូរដល់អនាគត គំនិតរចនាផ្នែកមុខរថយន្ត ការរចនារបាំងការពារឌីណាមិចទំនើប​ចុងក្រោយបំផុតបង្ហាញពីភាពពិសេសតែមួយគត់នៃគំនិតរចនាផ្នែកមុខរថយន្តរបស់ Mitsubishi។

មើលទៅមានថាមពលខ្លាំង

រូបរាងរចនាតួខាងក្រៅផតចូលក្នុង និងផុសចេញមកក្រៅបង្ហាញអំពីលក្ខណៈខ្លាំងក្លានៃរថយន្ត ឆ្លុះបញ្ចាំងអំពីអំណាចដ៏ខ្លាំងក្លាជាមួយនឹង ការរចនាដ៏ភ្លឺរលោង និងទាក់ភ្នែក។

យ៉ាន់កង់អាលុយមីញ៉ូម

សល់កន្លែងទំនេរច្រើន៖

ស្ទីលទាន់សម័យរួមបញ្ចូលគ្នាជាមួយនឹងភាពជឿជាក់រឹងមាំ។ បាតឃ្លុបដាក់ទំនិញធំទូលាយ និងរឹងមាំខ្លាំងផ្តល់ជូននូវ កន្លែងសម្រាប់ដាក់អីវ៉ាន់ទាំងអស់តាមតម្រូវការរបស់អ្នក។

កាងឈ្នាន់

ភ្លើងដឺមីខាងមុខ

ចង្កៀងខាងមុខ HALOGEN

មានកាមេរ៉ាមើលក្រោយជាប់នឹងដៃកាន់បើកឃ្លុបក្រោយ

កាងខាងក្រោយ

កញ្ចក់ទ្វារចំហៀងដែលមានភ្លើងស៊ីញ៉ូបត់

ការរចនាផ្នែកខាងក្នុង

រាងឌីណាមិច និងផ្ទៃបរិក្ខារប្រកបដោយគុណភាពខ្ពស់ បង្កើតជាទីធ្លាផ្នែកខាងក្រៅមួយដែល ផ្តល់នូវផាសុកភាព និងភាពរីករាយក្នុងការបើកបរ។

ផ្នែកខាងក្នុងមានការរចនាប្រណីត និងប្រកបដោយគុណភាពខ្ពស់

បរិក្ខារដែលមានគុណភាពខ្ពស់គួបផ្សំជាមួយនឹងការរចនាដ៏ប្រណីតផ្ដល់នូវអារម្មណ៍ផាសុកភាពនិងបទពិសោធន៍បើកបរប្រកបដោយភាពរីករាយ។

សល់កន្លែងទំនេរធំទូលាយ

ធ្វើដំណើរប្រកបដោយផាសុកភាពនៅក្នុងរថយន្តដែលមានពីរបាំង

មានចន្លោះទំនេរ និងកន្លែងដាក់ជើងធំទូលាយលើសគេ ព្រមទាំងមានបំពាក់ប្រព័ន្ធសំឡេង និងរំញ័រ រួមទាំងមានកន្លែងដាក់​ឥវ៉ាន់ផ្សេងៗយ៉ាងងាយស្រួល ដែលធ្វើឱ្យរថយន្តនេះ អាចផ្ដល់ជូនអ្នកបើកបរ និងអ្នកដំណើរនូវការបើកបរ​ដោយមានសំឡេងស្ងាត់ល្អ ប្រកបដោយផាសុកភាព និងភាពរីករាយ។

ការបើកបរកាន់តែស្ងប់ស្ងាត់
និងកាន់តែមានអារម្មណ៍ថាបានសម្រាក

កៅអីខាងមុខប្រណីត

ប្រវែងកាប៊ីនលំដាប់ថ្នាក់ឈានមុខគេ៖

ចន្លោះទំនេរដ៏ធំទូលាយដែលផ្ដល់ជូននូវការបើកបរប្រកបដោយផាសុកភាពជាមួយនឹងកន្លែងទំនេរលំដាប់ថ្នាក់ឈានមុខគេ និងមានកន្លែងដាក់ជើងធំទូលាយល្អ។ ដោយមាន ការរចនាយ៉ាងត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព កៅអីអង្គុយប្រកដោយគុណភាពខ្ពស់ ជួយបង្កើនភាពរីករាយសម្រាប់អ្នកជិះរថយន្តទាំងអស់។

ពោងសុវត្ថិភាពនៅដៃចង្កូត 4-SPOKE URETHANE

រន្ធដោត USB

ដៃចង្កឹះលេខ URETHANE

Center Console

FLOOR CONSOLE WITH LID និងកន្លែងដាក់កែវសម្រាប់កៅអីមុខ

មានកន្លែងដាក់ទូរសព្ទ និងកន្លែងដោត USB សាកថ្មនៅ CENTRE CONSOLE

កុងតាក់ការពារចំណាំងផ្លាតសម្រាប់កញ្ចក់មើលក្រោយ

លក្ខណៈពិសេស

ផលិតឡើងដើម្បីភាពរឹងមាំបំផុត

គ្រាន់តែភាពធន់រឹងមាំគឺមិនទាន់គ្រប់គ្រាន់នោះទេ ពោលគឺ យើងមានបំណងផលិតរថយន្តសម្រាប់បំពេញតម្រូវការបស់អ្នកឱ្យលើសពីភាពរឹងមាំទៅទៀត ដូច្នេះហើយ ទើបយើងធ្វើតេស្តទៅលើមុខងារជាច្រើនដើម្បីសម្រេចបាននូវភាពរឹងមាំ​ខ្ពស់បំផុត។

MIVEC CLEAN DIESEL 2.4 L 181 PS

ម៉ាស៊ីនប្លុកស៊ីឡាំងអាលុយមីញ៉ូម 2.4 L ប្រភេទពីស្តុងរៀបជាបណ្ដាយ មាន 4 ស៊ីឡាំង DOHC 16 v, ទែបូចល័ត, ប្រព័ន្ធ Intercooler, ថាមពលអតិបរមា 181 PS នៅ 3,500 rpm និងកម្លាំងបង្វិល
អតិបរមា 430 N-m នៅ 2,500 rpm។ ការច្នៃប្រឌិតប្រកបដោយទំនុកចិត្តលំដាប់ពិភពលោក ទម្ងន់ស្រាល រឹងមាំ  ធន់ និងប្រព័ន្ធត្រជាក់ល្អបំផុតជាមួយនឹងការស៊ីប្រេងតិចជាងមុន 20%។

ទែបូ VG

ទែបូ Variable Geometry គឺជាប្រព័ន្ធបឺតខ្យល់ចូលកម្រិតខ្ពស់បំផុត ដែលពាក់ព័ន្ធទៅនឹងដំណើរការល្បឿនរបស់ម៉ាស៊ីន Variable turbo charger ដែលគ្រប់គ្រង និងបង្កើតការបឺតខ្យល់ចូល និង
អត្រាបញ្ចេញខ្យល់ប្រកបដោយប្រសិទ្ធភាព ដើម្បីបន្តបង្កើត ទិន្នផលកម្លាំងបង្វិលខ្ពស់សម្រាប់ដំណើរការល្បឿនពេញនៃម៉ាស៊ីន (ទាំងល្បឿនខ្ពស់ និងល្បឿនទាប)។ ដោយមានប្រព័ន្ធ intercooler យើងសម្រេចបាននូវការកាត់បន្ថយ​កម្ដៅបានរហ័សជាងមុន ហើយធ្វើឱ្យឆាប់ត្រជាក់ ដើម្បីបង្កើន និងជំរុញខ្យល់ចូលឱ្យដល់កម្រិតសមត្ថភាពខ្ពស់ និងសំទុះកាន់តែប្រសើរ។

SUPER SELECT 4WD II

ដោយមានបំពាក់ឧបករណ៍សាកអគ្គិសនី (electric actuator) ដើម្បីផ្លាស់ប្ដូរទម្រង់បើកបរ និងប្ដូរប៉ុងកណ្ដាល​ដោយធ្វើការបែងចែកកម្លាំងបង្វិលមុខ/ក្រោយ 40:60។ ប្រព័ន្ធ 4WD នេះផ្ដល់ជូនការអូសទាញអតិបរមានៅកង់នីមួយៗ សម្រាប់ស្ថានភាពផ្លូវផ្សេងៗគ្នា ព្រមទាំងផ្ដល់លក្ខណៈគ្រប់គ្រងពិសេសផ្សេងៗគ្នាផងដែរ។ មានសម្រាប់ 4WD។ លើសពីនេះ ក៏មានមុខងារ 4HLc ឬ 4LLc  ដើម្បីប្រើប្រាស់សម្រាប់ស្ថានភាពផ្លូវពិបាកផងដែរ។

2H (2WD HIGH RANGE)

ការអូសទាញកង់ទាំងបួននៃ 4HLc ប្ដូរទៅកាន់ល្បឿនទាបដើម្បីទទួលបានកម្លាំងបង្វិលអតិបរមានៅពេលធ្វើការបើកបរលើផ្លូវលំបាក ឬបើកបរឆ្លងកាត់ព្រិល និងភក់ជ្រៅៗ។

4H (4WD HIGH RANGE)

ការគ្រប់គ្រង 4WD ជាមួយនឹងភាពបត់បែននៃប៉ុងកណ្ដាលជាមួយ VCU មានមុខងារត្រៀម
លក្ខណៈរួចរាល់ទៅតាមការប្រែប្រួលរបស់ស្ថានភាពផ្លូវ និងផ្ទៃផ្លូវ។ ជាធម្មតា នៅពេលដំណើរការនៅអត្រាកម្លាំងបង្វិល 33:67 វាអាចឆ្លើយតបទៅនឹងការបាត់បង់ការអូសទាញ ដោយធ្វើការបែងចែកថាមពលឡើងវិញដោយស្វ័យប្រវត្តិទៅជាអត្រា 50:50 វិញ។

4HLC (4WD HIGH RANGE WITH LOCKED CENTER DIFFERENTIAL)

ជាមួយនឹងការឡុកប៉ុងកណ្ដាលដើម្បីបែងចែកកម្លាំងបង្វិលស្មើគ្នា ទៅកាន់កង់ទាំងបួន ទម្រង់នេះមានភាពសក្ដិសមចំពោះការបើកបរ​លើផ្លូវរដិបរដុប ឬស្ថានភាពអាកាសធាតុគ្រោះថ្នាក់។

4LLC (4WD LOW RANGE WITH LOCKED CENTER DIFFERENTIAL)

ការអូសទាញកង់ទាំងបួននៃ4HLc ផ្លាស់ប្ដូរទៅកាន់ល្បឿនទាប ដើម្បីទទួលបានកម្លាំងបង្វិលអតិបរមានៅពេលធ្វើការបើកបរលើផ្លូវលំបាក ឬបើកបរឆ្លងកាត់ព្រិល និងភក់ជ្រៅៗ។

ទំនុកចិត្តគ្រប់ស្ថានភាពផ្លូវ

ដោយបានរចនាឡើងដើម្បីរក្សាលំនឹង និងជំរុញកម្លាំងស្ទុះទៅមុខជាអតិបរមា គួបផ្សំជាមួយនឹងគ្រោងរថយន្តដែល​មានភាពរឹងមាំ និងរាងតួរថយន្តជក់ខ្យល់ក្នុងពេលបើកបរ ធ្វើឱ្យរថយន្តនេះមានភាពភាពរឹងមាំ និងមាន​លំនឹងល្អនៅក្នុងពេលបើកបរនៅលើផ្លូវហាយវេ។ កម្លាំងអូសទាញ 4WD ប្រកបដោយទំនុកចិត្ត រួមផ្សំជាមួយ នឹងប្រព័ន្ធជើងក្រោមឈានមុខគេ ដើម្បីឱ្យអ្នកដឹងអំពីស្ថានភាពផ្លូវជានិច្ច ដូច្នេះអ្នកនៅតែអាច​គ្រប់គ្រងការបើកបរបានច្បាស់លាស់។

6-SPEED AUTOMATIC TRANSMISSION WITH SPORT MODE

ជាមួយនឹងអត្រាល្បឿនខ្ពស់បំផុត ការសន្សំសំចៃប្រេងខ្ពស់ជាងមុន ហើយភាពស្ងាត់នៃម៉ាស៊ីន​គឺនៅតែមានភាពល្អផ្ដាច់គេ ទោះបីជាបើកបរនៅល្បឿនខ្ពស់ក៏ដោយ។ ហើយនៅពេលអ្នកបញ្ជា
រថយន្តទាំងស្រុង ទម្រង់ស្ព័រអាចឱ្យអ្នកផ្លាស់ប្ដូរឡើង ឬចុះនូវចង្កឹះលេខស្ព័រ ដូចការបើកបរដោយប្រើលេខដៃដែរ។

Multi Communication System

មុខងារបង្ហាញនៅលើ touch panel display ធំទូលាយជាមួយនឹងមុខងារបង្ហាញស្រួលប្រើប្រាស់​។ រូបភាពពីកាមេរ៉ាក្រោយជួយបង្កើនសុវត្ថិភាពក្នុងការបើកបរ។

សមត្ថភាពផ្ទុក

មានកន្លែងទំនេរច្រើននៅឃ្លុបក្រោយដើម្បីគាំទ្រដល់គ្រប់​សកម្មភាព។

ប្រព័ន្ធសុវត្ថិភាព

ដើម្បីបង្កើនទំនុកចិត្តលើគ្រប់ផ្លូវទាំងអស់ យើងបានប្រើប្រាស់បច្ចេកទេសទំនើបចុងក្រោយបង្អស់

ជាមួយនឹងការរចនាប្រកបដោយភាពរឹងមាំក្នុងការការពារកម្រិតខ្ពស់បំផុត។

ខ្សែក្រវ៉ាត់សុវត្ថិភាពប្រភេទ PRETENSIONER 2 ផ្លូវដែលមានការកម្រិតកម្លាំងទង្គិច (ចំហៀងខាងអ្នកបើកបរ)

Pretensioners នៅលើខ្សែក្រវ៉ាត់សុវត្ថិភាពនឹងរឹតបន្តឹងខ្សែក្រវ៉ាត់ដោយស្វ័យប្រវត្តិ នៅក្នុងករណីដែលមានការបុកទង្គិចនៅខាងមុខដើម្បីការពារអ្នកបើកបរ និងអ្នកដំណើរខាងមុខ និងកាត់បន្ថយកម្លាំងប៉ះទង្គិចនៅពេលប៉ោងខ្យល់ផ្ទុះ។

ACTIVE STABILITY CONTROL

រក្សាលំនឹងរថយន្ត តាមរយៈការកំណត់ការបញ្ចេញថាមពលម៉ាស៊ីន និងកម្លាំងហ្រ្វាំងនៅពេល
ប្រព័ន្ធកំណត់ដឹងថារថយន្តគ្មានលំនឹងក្នុងពេលកំពុងបើកបរ ឬក៏នៅពេលដែលកង់មួយ ឬច្រើនចាប់ផ្ដើមរអិលចេញពីផ្លូវ នៅលើផ្លូវរអិល ដោយសារការងាកចង្កូតភ្លាមៗ។

តួរថយន្តរឹងមាំជួយបង្កើនសមត្ថភាពប្រព័ន្ធសុវត្ថិភាពការពារការប៉ះទង្គិច

ប្រព័ន្ធជើងក្រោមរឹងមាំ

ប្រព័ន្ធជើងក្រោមរឹងមាំមានបំពាក់ឆ្អឹងទ្របូមពីរដាច់ពីគ្នាជាមួយនឹងរឺស័ររុំជាមួយរបារទប់លំនឹងនៅខាងមុខ ហើយនៅខាងក្រោយមានជន្ទៀសនៅលើភ្លៅរថយន្តប្រភេទ L បូក សម្រាប់ការអូសទាញល្អបំផុត។ ការបើកបរនេះរក្សាលំនឹង និងផាសុកភាពដល់អ្នកជិះទាំងអស់។

ប្រព័ន្ធជើងក្រោមផ្នែកខាងក្រោយល្អប្រសើរជាងមុន

បើកបរប្រកបដោយផាសុកភាពជាមួយនឹងប្រព័ន្ធជើងក្រោមខាងក្រោយដែលអាចរាប់រងរាល់ស្ថានភាពផ្លូរលំបាក និងដិបរដុប។ ជន្ទៀសល្អប្រសើរ និងអង្កត់ផ្ចិតធំជាងមុនសម្រាប់​បូមរឺស័រផ្នែកខាងក្រោយ ផ្ដល់ជូននូវការបើកបរប្រកបដោយ​ភាពរលូន និងរក្សាលំនឹងរំញ័រ​។

រង្វង់កង់បត់តូចបំផុត

ជាមួយនឹងរង្វង់កង់បត់តូចត្រឹមតែ 5.9 ម៉ែត្រ ធ្វើឱ្យការចូលចត និងការបត់បែននៅកន្លែងតូចចង្អៀតកាន់តែងាយស្រួលប្រកបដោយភាពរលូន។

ប្រព័ន្ធហ្វ្រាំង ABS (ABS)

ប្រព័ន្ធហ្វ្រាំង ABS មាន 4 ឆាណែល 4 សិនស័រ ជាប្រព័ន្ធហ្វ្រាំង ដែលឆ្លើយតបទៅនឹងការចាប់ហ្វ្រាំងភ្លាមៗនៅលើផ្ទៃរអិល ដោយផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងយានយន្តបានកាន់តែល្អ។

ការបែងចែកកម្លាំងហ្វ្រាំងអេឡិកត្រូនិក

ការបែងចែកកម្លាំងហ្វ្រាំងអេឡិកត្រូនិកធ្វើការរួមគ្នាជាមួយប្រព័ន្ធហ្វ្រាំង ABS ដើម្បីចែកចាយកម្លាំងហ្វ្រាំង ឱ្យបានត្រឹមត្រូវដល់កង់ទាំងបួន។ វាធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងយានយន្ត និងកាត់បន្ថយចម្ងាយជាន់ហ្វ្រាំង។

ពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ និងអ្នកដំណើរ

ពោងសុវត្ថិភាព SRS ពីរសម្រាប់ការពារអ្នកបើកបរ និងអ្នកដំណើរក្នុងករណីមានការបុកទង្គិច។

កាមេរ៉ាមើលក្រោយ

រូបភាពពីកាមេរ៉ាបង្ហាញយ៉ាងច្បាស់នូវអ្វីដែលកំពុងស្ថិតនៅក្នុង​ចន្លោះមើលមិនឃើញ និងជួយឱ្យអ្នកចតរថយន្តបាន​ដោយសុវត្ថិភាព

ACTIVE STABILITY & TRACTION CONTROL [ASTC]

Active Stability & Traction Control បញ្ជាកម្លាំងជាន់ហ្វ្រាំងទៅកាន់កង់ក្នុងអំឡុងពេលដែលបត់ដើម្បីជួយរក្សាលំនឹងរថយន្តឱ្យបានល្អបំផុតនៅពេលចាំបាច់​។ មុខងារនេះក៏បង្កើនប្រសិទ្ធភាពនៃការអូសទាញ ដើម្បីការពារការ​បាត់បង់កម្លាំងបង្វិលនៅពេលណាដែលកាឡេត្រូវបានបញ្ជាដោយកម្លាំងម៉ាស៊ីន និងកម្លាំងជាន់ហ្វ្រាំងទៅកាន់កាឡេនោះ។

ការបញ្ជាក់

ModelTriton
Body TypeDouble Cab
Drive System4WD
Price ClassGLS
Model Code (LHD)KL1TJLHFPL
Dimensions and weights
Overall Length (mm.)5,305
Overall Width (mm.)1,815
Overall Height (mm.)1,795
Wheel Base (mm.)3,000
Min. Ground Clearance (mm.)220
Cargo Floor Height (mm.)865
Kerb Weight (kg.)1,925
Gross Vehicle Weight (kg.)2,870
Seating Capacity (person)5
PERFOMANCE
Max. Speed (km/h)173
Min. Turning Radius (m.)5.9
Engine
Type4N15 D4 MIVEC I/C T/C (HP)
Displacement (cc.)2,442 (2.4L)
Bore & Stoke (mm.)86.0 x 105.1
Compression Ratio15.5
Max. Output (EEC Net)181 / 3,500 (ps/rpm) 131 / 3,500 (kw/rpm)
Max. Torque (EEC Net)43.9 / 2,500 (kgm/rpm) 430 / 2,500 (nm/rpm)
ELECTRONIC & FUEL SYSTEM
Fuel Supply EquipmentElectrical Fuel Injection (Common Rail)
Fuel Tank Capacity (liters)75
TRANSMISSION
ClutchTorque Converter
Type (Manual Floor Change)6AT (V6AWH)
1st3.600
2nd2.090
3rd1.488
4th1.000
5th0.687
6th0.580
Reversed3.732
Transfer Ratio (High)1.000
Transfer Ratio (Low)2.566
Final Gear Ratio4.272
STEERING
TypeRack and Pinion with Power Steering
SUSPENSIONS
FrontIndependent – Wishbone , Coil Springs
RearRigids, Elliptic Leaf Springs
BRAKES
FrontVentilated Disks Diameter 320 mm.
RearLeading and Trailling Drums 11.6″
WHEELS AND TIRES
Front & Rear Tired Wheels245/65R17 Alloy Wheel