QUARTZ WHITE PEARL

Steriling Silver Metallic

Graphite Grey Metallic

Black Metallic

Sunrise Orange Metallic

Deep Bronze Metallic

XpandER Cross

បង្ហាញពីស្តាយរបស់លោកអ្នក

រថយន្ត Xpander Cross ស៊េរីថ្មី ជារថយន្តប្រភេទ URBAN SUV/MPV ចំនុះ7 កៅអី ដែលផ្តល់ជូនលោកអ្នកនូវបទពិសោធន៍នៃការបើកបរដ៏រីករាយ មិនថានៅតាមផ្លូវក្នុងទីក្រុង​ រឺផ្លូវលំបាកៗផ្សេងៗ

A new generation MPV

XPander Cross ជាប្រភេទរថយន្ត MPV ជំនាន់ថ្មី ដែលមានការរចនារូបរាងខាងក្រៅរឹងមាំ និងការរចនាផ្នែកខាងក្នុងប្រកបទៅដោយផាសុកភាព

ការបូកបញ្ចូលរវាងភាពរឹងមាំ និង ភាពប្រណឹត

សំរាប់ផ្នែកខាងក្រៅនៃរថយន្ត Xpander Cross មានចំនុចដ៏គួរអោយចាប់អារម្នណ៍ជាច្រើនដូចជា កម្ពស់ខ្ពស់ពីដី និងយ៉ាន់កង់អាលុយមីញ៉ូមជាដើម។ ការរចនាគឺមានលក្ខណៈអាចបត់បែនគ្រប់កាលៈទេសៈ មិនថាលោកអ្នកទៅលេងតំបន់Picnic រឺទៅសណ្ឋាគារប្រណឹត។


សុវត្ថិភាពគឺជាអទិភាពចំបង

រថយន្ត Xpander Cross មានប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា តួរថយន្តមានភាពរឹងមាំ និងមានពោងសុវត្ថិភាព។ លើសពីនេះ រថយន្តនេះក៏មានប្រព័ន្ធសុវត្ថិភាពវៃឆ្លាតជាច្រើនដូចជា ប្រព័ន្ធផ្តល់ដំណឹងពេលឈប់បន្ទាន់ ដើម្បីធ្វើអោយសុវត្ថិភាពអ្នកដំណើរ កាន់តែប្រសើរមួយកំរិតទៀត។

Features

អាចបើកកាត់ទឹកដោយមានទំនុកចិត្ត

រថយន្ត Xpander Cross មានកម្ពស់ខ្ពស់ពីដី រហូតដល់ 225mm ដែលងាយស្រួលក្នុងការបើកបរកាត់ផ្លូវមានទឹកលិចក្នុងរដូវវស្សា។

ការបើកបរប្រកបដោយទំនុកចិត្ត

រថយន្ត Xpander Cross អាចអោយអ្នកបើកបរមើលឃើញផ្នែកខាងមុខយ៉ាងធំទូលាយ។ បូកបញ្ចូលគ្នាជាមួយកម្ពស់ខ្ពស់ពីដី លោកអ្នកមិនត្រឹមតែងាយស្រួលមើលឃើញឧបសគ្គនានានៅខាងមុខប៉ុណ្ណោះទេ តែក៏អាចអោយលោកអ្នកអាចបើកបរកាត់ផ្លូវលិចទឹកបានផងដែរ។

ការរចនាផ្នែកខាងក្រៅ

រថយន្ត XPANDER CROSS ជារថយន្តដែលមានការរចនាផ្នែកខាងក្រៅស៊ីវីល័យបូករួមជាមួយនឹងការបង្ហាញពីភាពធន់រឹងមាំដូចជារថយន្ត SUV ផងដែរ។

រឹងមាំ, អំណាច, សុវត្ថិភាព

ការរចនាផ្នែកខាងក្រៅនៃរថយន្ត Xpander Cross គឺយកលំនាំតាមការរចនានៃរថយន្តSUVដែលទទួលបានប្រជាប្រិយភាពយ៉ាងលើសលប់ នោះគឺរថយន្ត Pajero Sport។ រថយន្តនេះមានបំពាក់នូវការរចនាស្រដៀងទៅនឹងរថយន្ត SUV ដូចជា ស៊ុមកង់ខ្មៅ និង ភ្លើង Fog Lamp ប្រភេទ LED ដែលបង្ហាញពីភាពរឹងមាំ និងការបត់បែនគ្រប់កាលៈទេសៈ។

ស្រស់ឆើត

សម្រាប់លោកអ្នកដែលចូលចិត្តព័ណស្រស់ឆើត លោកអ្នកប្រាកដជាចូលចិត្តព័ណថ្មីរបស់រថយន្ត Xpander Cross នោះគឺព័ណទឹកក្រូច។

ធ្វើអោយជីវិតកាន់តែងាយស្រួល

រថយន្ត Xpander Cross មិនត្រឹមតែជារថយន្តដែលធ្វើអោយលោកអ្នករីករាយក្នុងការបើកបរប៉ុណ្ណោះទេ តែក៏ជារថយន្តដែលផ្តល់នូវផាសុកភាពផងដែរ។ សំរាប់ផ្នែកខាងក្រៅ លោកអ្នកនឹងឃើញនូវលក្ខណៈស្រដៀងនឹងរថយន្ត SUV មួយចំនួនដូចជា កាងលើដំបូលជាដើម។ កាងលើដំបូលនេះមិនត្រឹមតែធ្វើអោយរថយន្តមើលទៅកាចជាមុនប៉ុណ្ណោះទេ តែលោកអ្នកក៏អាចប្រើប្រាស់វាសំរាប់ចងឥវ៉ាន់ដាក់លើដំបូលបានផងដែរ។

មិនមែនគ្រាន់តែសម្រាប់លម្អរប៉ុណ្ណោះទេ 

រថយន្ត Xpander Cross មានបំពាក់ជាមួយយ៉ាន់កង់អាលុយមីញ៉ូមទំហំ១៧អុីង។ យ៉ាន់កង់អាលុយមីញ៉ូមនេះធ្វើអោយរថយន្តមានលក្ខណៈស្ព័រ ហើយយ៉ាន់កង់ទំហំធំជាងមុន​ គឺមានន័យថាត្រូវ​ប្រើប្រាស់សំបកកង់ធំជាងមុនដូចគ្នា ដែលធ្វើអោយការបើកបរកាន់តែរលូន។

មុខកាចនិងរឹងមាំ

មុខរថយន្ត Xpander Cross រចនាឡើងតាម Concept ហៅថា “Dynamic Shield”។​ ការរចនានេះធ្វើអោយមុខរថយន្តមានសភាពកាច ហើយក៏ផ្តល់សុវត្ថិភាពដល់អ្នកបើកបរនឹងអ្នករួមដំណើរទៀតផង។ ការរចនាបង្ហាញពីភាពរឹងមាំនេះ ក៏បានបន្ថែមជាមួយនឹងបន្ទះដែក “ប្រឡាំងដាស”ក្រោមរថយន្ត  ដែលបន្ថែមការការពារនៅខាងក្រោមរថយន្តបានមួយកម្រិតទៀត។

ភ្លើងបំភ្លឺផ្លូវច្បាស់ជាងមុន

ជាមួយរថយន្ត Xpander Cross ចង្កៀងខាងមុខគឺបំពាក់ជាមួយកាងខាងមុខតែម្តង។ ការធ្វើបែបនេះ ធ្វើអោយបាច់ពន្លឺភ្លឺបានឆ្ងាយជាងមុន។

ពន្លឺភ្លឺច្បាស់គ្រប់ជ្រុង

ទាំងផ្នែកខាងមុខនិងផ្នែកខាងក្រោយនៃរថយន្ត Xpander Cross មានបំពាក់សុទ្ធតែភ្លើងប្រភេទ LED។ ភ្លើងនេះមានសភាពភ្លឺច្បាស់ ហើយមិនចាំងភ្នែកអ្នកដទៃក្នុងពេលបើកបរ។ សូម្បីតែអំពូលភ្លើង Fog Lamps ក៏ប្រើប្រាស់ LED ដែរ។

អង់តែនរាងព្រុយត្រីឆ្លាម

កញ្ចក់ចំហៀងក្តោបអូតូ

ភ្លើងស្តុបខាងក្រោយជាប្រភេទ LED

ការរចនាកាងខាងក្រោយ

ការរចនាផ្នែកខាងក្នុង

ការរចនាដែលផ្តល់នូវភាពស្រស់ស្រាយ

ការរចនាផ្នែកខាងក្នុងរបស់រថយន្ត Xpander Cross គឺផ្អែកទៅលើទស្សនៈរបស់ជប៉ុនមួយឈ្មោះថា “Omotenashi” ដែលប្រែមកថា “បដិសណ្ឋារកិច្ច”។​ ដូចនេះហើយ ទើបមានការរចនាដែលផ្តល់នូវភាពងាយស្រួលជាច្រើនដូចជា កន្លែងដាក់ឥវ៉ាន់ជាច្រើនកន្លែង និងប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ជាដើម។

អេក្រង់ LCD Touchscreen

ជាមួយអេក្រង់កំសាន្ត Touchscreen ទំហំរហូតដល់ទៅ៩ អុីង លោកអ្នកអាច បើកតន្រ្តីស្តាប់ បើកផែនទី មើលវីដេអូ ហើយក៏អាចភ្ចាប់ជាមួយនឹងទូរស័ព្ទរបស់លោកអ្នកតាមរយៈBluetooth ផងដែរ។

មិនចាំបាច់ស្រែកទេ

ការស្រូបសំលេងនៅក្នុងរថយន្ត

យើងខ្ញុំបានបំពាក់បន្ថែមនូវវត្ថុធាតុដែលអាចស្រូបសំលេងទៅនឹងជាន់បាតក្រោមនៃរថយន្ត ដូចនេះលោកអ្នកអាចជជែកគ្នាបានដោយមិនចាំបាច់ត្រូវនិយាយលឺខ្លាំងៗ។ 

កាត់បន្ថយសំលេងពេលមានភ្លៀងធ្លាក់

ដំបូលដែលអាចស្រូបសំលេងបានល្អ

ដំបូលដ៏ក្រាស់ហើយរួមជាមួយនឹងវត្ថុធាតុដែលអាចស្រូបសំលេង ត្រូវបានប្រើប្រាស់ដើម្បីកាត់បន្ថយសំលេងភ្លៀងនៅលើដំបូល

កញ្ចក់អុីសូឡង់គុណភាពខ្ពស់

កញ្ចក់មុខស្រូបសំលេងបានល្អ

កញ្ចក់មុខគឺធ្វើឡើងដោយកញ្ចក់អុីសូឡង់គុណភាពខ្ពស់។ ហើយនៅពេលបំពាក់វាជាមួយនឹងកន្លែងស្រូបសំលេងដទៃទៀត បានធ្វើអោយរថយន្ត Xpander Cross មានសភាពស្ងប់ស្ងាត់នៅខាងក្នុង។

កៅអីជួរកណ្តាលអាចអង្គុយបាន៣នាក់

កៅអីអង្គុយដ៏មានផាសុកភាពទាំង៧  បរិក្ខារប្រើប្រាស់យ៉ាងងាយស្រួល វត្ថុធាតុដើមល្អៗ និងការរចនាបែបសុីវីល័យ ត្រូវបានបំពាក់ដើម្បីអោយការបើកបររបស់លោកអ្នកមានភាពរីករាយ

ចេញចូលកៅអីខាងក្រោយបានយ៉ាងងាយស្រួល

កៅអីអង្គុយដ៏មានផាសុកភាពទាំង៧  បរិក្ខារប្រើប្រាស់យ៉ាងងាយស្រួល វត្ថុធាតុដើមល្អៗ និងការរចនាបែបសុីវីល័យ ត្រូវបានបំពាក់ដើម្បីអោយការបើកបររបស់លោកអ្នកមានភាពរីករាយ

នៅមានកន្លែងដាក់វ៉ាលីទោះបីមានអ្នកដំណើរ៧នាក់ទៅហើយក្តី

ពេលបើកកៅអីគ្រប់ជួរទាំងអស់ នោះរថយន្តអ្នកនឹងអាចផ្ទុកអ្នកដំណើរបាន៧នាក់។ ចុះបើសិនត្រូវការដាក់ឥវ៉ាន់ថែម ត្រូវធ្វើដូចម្តេច? 

នេះនែ មានកន្លែងដាក់ឥវ៉ាន់នៅខាងក្រោយកៅអីជួរទី៣ ដែលអាចផ្ទុកស៊ីទែនទឹកធំៗបានរហូតដល់ទៅ៤ឯណោះ!

អាចបត់ធ្វើជាកន្លែងដាក់ឥវ៉ាន់បាន

នៅពេលបត់កៅអីជួរទី២ និងទី៣ អោយរាបស្មើហើយ លោកអ្នកនឹងទទួលបានកន្លែងដាក់ឥវ៉ាន់យ៉ាងធំទូលាយ។ ដូចនេះលោកអ្នកនឹងងាយស្រួលពេលត្រូវការដាក់វ៉ាលី កង់ រឺក៏ចង់ដាក់ឧបករណ៍គ្រឿងសង្ហាររឹមក៏បាន។

កន្លែងដាក់ឥវ៉ាន់យ៉ាងសម្បូរបែប

រថយន្ត Xpander Cros មានកន្លែងដាក់ឥវ៉ាន់ជាច្រើនដែលអាចដាក់ស្បែកជើង ភេសជ្ជៈ អាហារសម្រន់ ហើយនឹងទូរស័ព្ទជាដើម។ មិនតែប៉ុណ្ណោះ ក៏មានកន្លែងសាកថ្មសំរាប់កៅអីទាំង៣ជួរ ដែលអាចអោយលោកអ្នកសាកថ្មបានយ៉ាងងាយស្រួល

កន្លែងដាក់ឥវ៉ាន់ជាច្រើន

ហោប៉ៅនៅខាងក្រោយកៅអី អាចអោយលោកអ្នកដាក់ឥវ៉ាន់ដូចជាសៀវភៅ ទស្សនាវដី្ត រឺក៏ Tablet ក៏បាន។

កន្លែងដាក់ភេសជ្ជៈជាច្រើន

នៅត្រង់ទា្វរមុខសងខាងមានកន្លែងដែលលោកអ្នកអាចដាក់ដបទឹកបាន២ ហើយនៅទ្វារខាងក្រោយ លោកអ្នកក៏អាចដាក់ដបទឹកបាន៣បន្ថែមទៀតផងដែរ។ ដូចនេះភេសជ្ជៈគឺតែងតែនៅជិតលោកអ្នកជានិច្ច។

កន្លែងដាក់ឥវ៉ានសើម

មានទម្រដាក់ឥវ៉ាន់នៅខាងក្រោមកៅអីទាំង២ខាងមុខ ដែលលោកអ្នកអាចដាក់ឥវ៉ាន់ដែលប្រលាក់ភក់រឺសើម ដោយមិនធ្វើអោយប្រលាក់ផ្នែកខាងក្នុងរថយន្ត។ 

ខ្យល់ត្រជាក់ស្ងប់ស្ងាត់

រថយន្ត​​ Xpander Cross មានប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពយ៉ាងងាយស្រួល។ ខណៈដែលដៃគូប្រកួតប្រជែងដទៃមានកន្លែងកំនត់ខ្យល់ម៉ាស៊ីនត្រជាក់ត្រឹមតែ ៦រឺ ៧កម្រិតយ៉ាងច្រើន សំរាប់រថយន្ត Xpander Cross វិញអាចកំនត់ខ្យល់ម៉ាស៊ីត្រជាក់បានរហូតដល់៨កម្រិតនៅខាងមុខ ហើយ៦កម្រិតនៅខាងក្រោយ។ ដូចនេះសីតុណ្ហភាពនៅក្នុងរថយន្តនឹងឆាប់ត្រជាក់ ហើយខ្យល់ត្រជាក់និងសាយភាយពេញរថយន្តបានយ៉ាងល្អ។

លក្ខណៈពិសេស

រថយន្ត Xpander Cross ផ្តល់ជូននូវការបើកបរយ៉ាងរលូន ដែលល្អជាងរថយន្ត MPV ដទៃ។ មិនតែប៉ុណ្ណោះ ក៏មានបំពាក់នូវអំពូលភ្លើងFog Lamps ប្រភេទ LED និងបូឌានៅត្រង់ទ្វាររថយន្តផងដែរ។

រីករាយជាមួយនឹងម៉ាស៊ីនស្ទុះល្អ និងប្រព័ន្ធជើងក្រោមយ៉ាងប៉ិនប្រសព្វ

1.5L MIVEC DOHC 16 VALVE ENGINE

Powerful and reliable ផ្តល់ទាំងថាមពលនិងទំនុកចិត្ត

រថយន្ត Xpander Cross មានបំពាក់នូវម៉ាស៊ីន MIVEC ចំណុះ 1.5L ដែលផ្តល់នូវកម្លាំងខ្លាំង ហើយជួយសន្សំសំចៃសាំងថែមទៀតផង។

ប្រព័ន្ធ Smart Key

លោកអ្នកនឹងងាយស្រួលចេញចូលរថយន្តដោយមិនបាច់ប្រើសោរ ហើយក៏អាចបញ្ឆេះរថយន្តដោយគ្រាន់តែចុចប៊ូតុង Start/Stop។

កុងតឺល្បឿនភ្លឺច្បាស់ ជាមួយអេក្រង់បង្ហាញព័ត៌មានប្រភេទ LCD

លោកអ្នកនឹងទទួលបានព័ត៌មាន ផ្សេងៗពីរថយន្តនិងការបើកបរ តាមរយៈអេក្រង់បង្ហាញដ៏ស្រស់ស្អាត និងភ្លឺច្បាស់។

ចង្កូតរថយន្តអាចកំនត់ទីតាំងឡើងចុះ រឺទៅមុខថយក្រោយបាន

លោកអ្នកអាចកំនត់ទីតាំងកម្ពស់ចង្កូតរថយន្ត ក៏ដូចជា ទាញអោយជិតរឺឆ្ងាយពីខ្លួនអ្នក ដើម្បីអោយការបើកបររបស់លោកអ្នកមានភាពងាយស្រួល

រន្ធសាកថ្មUSB

រថយន្តXpander Cross មានបំពាក់មកជាមួយនូវរន្ថ USB និងរន្ធសាកថ្ម ដែលលោកអ្នកអាចសាកឧបករណ៍អេឡិកត្រូនិកបានយ៉ាងងាយស្រួល

ប្រព័ន្ធ Eco Mode ជួយសន្សំសំចៃសាំង

ចង្កូតប្រភេទអេឡិកត្រូនិក

លំនឹងក្នុងការបើកបរ

ជាមួយនឹងបច្ចេកទេសដ៏ប៉ិនប្រសប់ក្នុងការផ្សារភ្ជាប់ផ្នែកនានានៃតួរថយន្ត ជាមួយនឹងការពង្រឹងបន្ថែមលើគ្រោងរថយន្ត ធ្វើអោយតួរថយន្តមានសភាពរឹងមាំ និងទម្ងន់ស្រាលងាយស្រួលក្នុងការបើកបរ។

ងាយស្រួលបើកបរកាត់ផ្លូវលិចទឹក

រថយន្ត Xpander Cross មានកម្ពស់ខ្ពស់ពីដីរហូតដល់ទៅ 225មីលីម៉ែត្រ ដែលធ្វើអោយងាយស្រួលក្នុងការបើកបរកាត់ផ្លូចលិចទឹកផ្សេងៗនៅរដូវវស្សារ។

ការបើកបរដែលកាន់តែមានទំនុកចិត្ត

ចំពោះភាពទូលាយនៃការមើលផ្លូវពីខាងក្នុងរថយន្ត Xpander Cross គឺពិសេសជាងគេតែម្តង។បូកជាមួយនឹងកម្ពស់ខ្ពស់ពីដី លោកអ្នកមិនត្រឹមតែងាយស្រួលមើលឃើញឧបសគ្គនានានៅខាងមុខប៉ុណ្ណោះទេ តែក៏អាចបើកបរកាត់ផ្លូវលិចទឹកបានយ៉ាងល្អផងដែរ។

រង្វង់បត់ត្រឡប់ក្រោយត្រឹមតែ 5.2m

ជាមួយរថយន្ត Xpander Cross លោកអ្នកនឹងងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ ជាមួយនឹងរង្វង់បត់ត្រឡប់ក្រោយត្រឹមតែ 5.2m​តែប៉ុណ្ណោះ។ ដូចនេះ​លោកអ្នកនឹងងាយស្រួល បត់ត្រឡប់ក្រោយ មិនថានៅតាមផ្លូវក្នុងទីក្រុង រឺក៏នៅកន្លែងចតឡានដែលមមារញឹកនោះទេ។

បង្ហាញពីភាពរឹងមាំនិងបត់បែនគ្រប់កាលៈទេសៈ

រថយន្ត Xpander Cross មានគ្រោងឆ្អឹងដែលរឹងមាំដែលផ្សារភ្ជាប់គ្នាបានយ៉ាងល្អ ហើយបន្ទាប់មកពង្រឹងភាពរឹងមាំបន្ថែមមួយកម្រិតទៀត។ បូករួមជាមួយនឹងប្រព័ន្ធជើងក្រោម ដ៏ពិសេស លោកអ្នកនឹងទទួលបាននូវតួររថយន្តដ៏រឹងមាំ ជាមួយនឹងការបើកបរយ៉ាងរលូនគ្រប់ស្ថានភាពផ្លូវ។

ប្រព័ន្ធ CRUISE CONTROL

ប្រព័ន្ធ​ Cruise Control គឺអាចអោយលោកអ្នកកំនត់ល្បឿនរថយន្តថេរ ដើម្បីជាជំនួយដល់ការបើកបររបស់លោកអ្នក។

គ្រោងឆ្អឹងរថយន្តរឹងមាំ

រថយន្ត Xpander Cross មានគ្រោងឆ្អឹងដែលរឹងមាំដែលផ្សារភ្ជាប់គ្នាបានយ៉ាងល្អ ហើយបន្ទាប់មកពង្រឹងភាពរឹងមាំបន្ថែមមួយកម្រិតទៀត។ ការធ្វើដូចនេះ គឺដើម្បីទទួលបាននូវតួររថយន្តដ៏រឹងមាំ ជាមួយនឹងការបើកបរយ៉ាងជឿជាក់គ្រប់ស្ថានភាពផ្លូវ។

ប្រព័ន្ធសុវត្ថិភាព

រថយន្ត XPander Cross មានបំពាក់ប្រព័ន្ធសុវត្ថិភាព២ប្រភេទ ប្រភេទទី១ គឺ ភាពធន់រឹងមាំ ដូចជាតួរថយន្ត ហើយប្រភេទទី២ គឺប្រព័ន្ធសុវត្ថិភាពក្នុងការបើកបរ ដូចជាប្រព័ន្ធទប់លំនឹងរថយន្តជាដើម។ ការបំពាក់ទាំងនេះ គឺដើម្បីអោយប្រាកដថា លោកអ្នកនឹងទទួលបានការបើកបរប្រកបដោយទំនុកចិត្តខ្ពស់បំផុត។

ពោងសុវត្ថិភាពសំរាប់អ្នកបើកបរនិងអ្នកដំណើរ

រថយន្ត Xpander Cross មានបំពាក់នូវពោងសុវត្ថិភាពសំរាប់អ្នកបើកបរ និងអ្នកដំណើរ។ នៅក្នុងហេតុការណ៍មានការប៉ៈទង្គិចកើតឡើង ពោងសុវត្ថិភាពនេះ និងជួយការពារ អ្នកបើកបរ និងអ្នកដំណើរខាងមុខ ដោយធ្វើការស្រូបយកកម្លាំងប៉ៈទង្គិច។

កាំមេរ៉ាមើលក្រោយ

នៅពេលលោកអ្នកដាក់លេខថយក្រោយ កាំមេរ៉ានៅខាងក្រោយរថយន្តនឹងធ្វើការចាប់យករូបភាពភ្លឺច្បាស់ពីខាងក្រោយរថយន្ត ហើយបង្ហាញវានៅលើអេក្រង់ Touchscreen ខាងមុខ ដូចនេះលោកអ្នកអាចបើកថយក្រោយដោយមានទំនុកចិត្ត។

រឹងមាំពីខាងក្រៅទន់ភ្លន់ពីខាងក្នុង

រថយន្ត Xpander Cross មានតួរថយន្តធ្វើឡើងតាមស្តង់ដារ Reinforced Impact Safety Evolution (RISE)។ វាជួយក្នុងការស្រូបយកកម្លាំងប៉ះទង្គិចពីគ្រប់ជ្រុងនៃរថយន្ត។ កម្លាំងប៉ះទង្គិចផ្សេងៗនឹងត្រូវបែកចែកចូលក្នុងតួរថយន្តដើម្បីកាត់បន្ថយកំរិតនៃការខូចខាត ។

ឡើងចំណោតបានយ៉ាងងាយស្រួល

ប្រព័ន្ធជំនួយពេលឡើងចំណោត ធ្វើអោយលោកអ្នកងាយស្រួលពេលបើកបរឡើងផ្លូវទួល។ ប្រព័ន្ធនេះនឹងធ្វើការជាន់ហ្រ្វាំងរយៈពេលរហូតដល់ទៅ២វិនាទី ដើម្បីអោយលោកអ្នកមានពេលគ្រប់គ្រាន់ក្នុងការជាន់ហ្គារបន្ថែមល្បឿន។ ដូចនេះ លោកអ្នកនឹងមិនបាច់បារម្ភរឿងរថយន្តរអិលថយក្រោយពេលឡើងទួលទៀតទេ។

អាចបើកបរលើផ្លូវរអិលបានយ៉ាងល្អ

ប្រសិនបើកង់រថយន្តបាត់បត់លំនឹងក្នុងអំឡុងពេលបើកបរលើផ្លូវរអិល ប្រព័ន្ធ ASC នឹងធ្វើការកំនត់សន្ទុះម៉ាស៊ីនដោយស្វ័យប្រវត្តិ ហើយធ្វើការដាក់សម្ពាធហ្វ្រាំងទៅកង់ដែលនៅមានលំនឹងដើម្បីជួយរក្សាលំនឹងនៃរថយន្ត ជៀសផុតពីការរអិល។

ងាយស្រួលគ្រប់គ្រងពេលចាប់ហ្វ្រាំង

ប្រព័ន្ធ ABS ជួយការពារកង់រថយន្តកុំអោយជាប់ Lock នៅពេលជាន់ហ្វ្រាំងបន្ទាន់ ដែលធ្វើអោយរថយន្តលោកអ្នក អាចបត់ចង្កូតគេចចេញពីឧបសគ្គខាងមុខ មិនថានៅលើផ្លូវរអិលនោះទេ។

ប្រព័ន្ធបែងចែកសំពាធហ្វ្រាំងដោយស្វ័យប្រវត្តិ

ប្រើជាមួយនឹងប្រព័ន្ធ ABS ដើម្បីធ្វើការបែងចែកសម្ពាធហ្វ្រាំងទៅកង់ទាំង៤នៃរថយន្ត ដែលជួយកាត់បន្ថយចំងាយនៃការចាប់ហ្វ្រាំងបានជិតជាងមុន។

ផ្តល់សុវត្ថិភាពដល់អ្នកបើកបរក្រោយរថយន្តអ្នក

ប្រព័ន្ធផ្តល់សញ្ញាពេលចាប់ហ្វ្រាំងបន្ទាន់ ដំណើរការនៅពេលលោកអ្នកជាន់ហ្វ្រាំងបន្ទាន់ខ្លាំង ដែលពេលនោះ ភ្លើងស៊ីញ៉ូរថយន្តទាំងអស់នឹងលោតដើម្បីផ្តល់សញ្ញាដល់អ្នកបើកបរខាងក្រោយ។ ចំនុចនេះជាចំនុចដែលមិនងាយនឹងមានបំពាក់លើរថយន្តដទៃ ហើយអាចកាត់បន្ថយអ្នកបើកបរនៅខាងក្រោយពីការបុកគូថរថយន្តលោកអ្នក។

ការការពារអ្នកថ្មើរជើង

នៅពេលដែលមានហេតុការបុកប៉ះអ្នកថ្មើរជើង ចំនុចដែលប៉ះទង្គិចខាងមុខរថយន្ត ភាគច្រើននៅត្រង់គម្របម៉ាស៊ីនរថយន្ត និងកាងខាងមុខ។ ដូចនេះ យើងបានអភិវឌ្ឍន៍ផ្នែកខាងមុខរថយន្ត ដើម្បីអោយស្រូបកម្លាំងប៉ះទង្គិច និងអាចកាត់បន្ថយគ្រោះថ្នាក់សំរាប់អ្នកគ្រប់គ្នា។

របារដែកនៅខាងទ្វាររថយន្ត

ទ្វារទាំង៤នៃរថយន្ត ត្រូវបានបំពាក់ជាមួយនឹងរបារដែកយ៉ាងរឹងមាំ ដែលជួយបង្កើនសុវត្ថិភាពនៃអ្នកដំណើរ តាមរយៈការកាត់បន្ថយការកំពិតទ្វាររថយន្តនៃពេលមានការបុកប៉ៈកើតឡើង។

ប្រព័ន្ធរឹតបន្តឹងខ្សែក្រវ៉ាត់សុវត្ថិភាព

ខ្សែក្រវ៉ាត់ខាងមុខនឹងធ្វើការរឹតបន្តឹងដោយស្វ័យប្រវត្តិនៅពេលមានការបុកប៉ៈកើតឡើង ដើម្បីរឹតខ្លួនអ្នកបើកបរនិងអ្នកដំណើរខាងមុខអោយជាប់នឹងកៅអី ហើយព្រមទាំងកាត់បន្ថយកម្លាំងប៉ៈទង្គិចពីពោងសុវត្ថិភាពខាងមុខ។

19_L2_THA_Pretensioners_181018

ប្រព័ន្ធជំនួយដល់ការជាន់ហ្វ្រាំង

ប្រព័ន្ធនេះនឹងធ្វើការផ្តល់នូវកម្លាំងជាន់ហ្វ្រាំងបានខ្លាំងជាងមុខ ដោយផ្តល់ជំនួយដល់ឈ្នាន់ហ្វ្រាំង នៅពេលជាន់ហ្វ្រាំងបន្ទាន់។

SPECIFICATION

ModelXpander
Drive System2WD
Drive System4AT
SteeringLHD
Price ClassGLX
Model Code (LHD)NC1WLRHNLV1
Dimensions and weights
Overall Length (mm.)4,475
Overall Width (mm.)1,750
Overall Height (mm.)1,700
Wheel Base (mm.)2,775
Front Track (mm.)1,520
Rear Track (mm.)1,510
Ground Clearance (mm.)205
Seating Capacity (person)7
Performance
Min. Turning Radius (m.)5.2
Engine
Engine Code4N15
type1.5 liters 16-value DOHC MIVEC
total Displacement (cc.)1,499
Injection SystemElectronically Controlled Injection-Multi
Emission LevelEuro-2
Max. output (kw/rpm)77 / 6,000
Max. torque (n.m/rpm)141 / 4,000
FUEL SYSTEM
Fuel type / OctaneUnleaded / RON 90 and over
Fuel tank capacity (litres)45
TRANSMISSION
Gear ratio 1st2.875
Gear ratio 2nd1.568
Gear ratio 3rd1.000
Gear ratio 4th0.697
Reverse2.300
Final4.375
SUSPENSIONS
fontMacPherson Strut
rearTorsion Beam
WHEELS AND TIRES
Front and Rear205/55R16 Alloy Wheels