គំរូដើមរថយន្ត

អ្វីដែលហៀបនឹងកើតឡើង

ការគិតត្រឹមតែថ្ងៃស្អែក សប្ដាហ៍ក្រោយ ឬឆ្នាំក្រោយនោះគឺមិនគ្រប់គ្រាន់នោះទេ។ យើងត្រូវតែគិតឱ្យបានដប់ឆ្នាំទៅមុខ។ សូមធ្វើការក្រលេកមើលរថយន្តដ៏ទំនើប ដែលយើងខិតខំប្រឹងប្រែងបង្កើតឡើង ដែលលោកអ្នកអាចរកមើលបាននៅតាមការិយាល័យតាំងបង្ហាញរថយន្ត ឬនៅតាមដងផ្លូវដែលនៅជិតលោកអ្នក នៅក្នុងពេលពីរបីឆ្នាំនេះ។

គំរូដើមរថយន្តឆ្នាំ 2017

ការវិវឌ្ឍន៍ Mitsubishi e-EVOLUTION

គំរូដើម Mitsubishi e-EVOLUTION ឆ្នាំ2017 គឺជាប្រព័ន្ធ SUV អគ្គិសនីដែលមានកម្លាំងដំណើរការខ្ពស់ ជាមួយនឹងកម្លាំងម៉ាស៊ីនអគ្គិសនីទាញខ្ពស់ និងបច្ចេកវិទ្យាឆ្លាតវៃ។ រថយន្តនេះ មានបំពាក់ទៅដោយប្រព័ន្ធ Triple Motor 4WD និង Active Yaw Control (AYC) ជំនាន់ថ្មី ដែលជួយឱ្យអ្នកបើកបរអាចបញ្ជាផ្នែកផ្សេងៗបាននៅក្នុងលក្ខណៈមួយដែលមិនធ្លាប់មានពីមុនមក។

រូបរាងខាងក្រៅដ៏អង់អាច

e-EVOLUTION ត្រូវបានបង្កើតឡើងសម្រាប់ការធ្វើដំណើរទៅគ្រប់ទីកន្លែងទាំងអស់ រូបរាងខាងក្រៅដ៏រឹងមាំ ឆ្លុះបញ្ចាំងឱ្យឃើញអំពីសមត្ថភាពរបស់រថយន្តក្នុងការបើកបរលើដងផ្លូវ។ តួរថយន្តខ្ពស់ផុតពីដី កម្រិតទ្រេតខ្លី និងសម្បកកង់លយទៅមុខ ជំរុញដល់កម្លាំងវិលកង់ទាំងបួនរបស់រថយន្ត និងជួយបង្កើនកម្លាំងបើកបរលើផ្លូវមិនល្អ។

កន្លែងបើកបរនាពេលអនាគត

កន្លែងបើកបរ ផ្ដល់ជូនអ្នកនូវការស្រមើលស្រមៃអំពីយានយន្តនាពេលអនាគត។ អ្នកបើកបរអាចមើលឃើញទិដ្ឋភាពផ្លូវ 360 ដឺក្រេតែម្ដង។ ហើយអេក្រង់រាងសំបែត ចម្ងាយជាប់ជាមួយនឹងអេក្រង់បញ្ជា បង្ហាញអំពីស្ថានភាពខាងក្រៅ ផ្លូវធ្វើដំណើរ និងព័ត៌មានអ្នកបើកបរ។

ប្រព័ន្ធ Triple motor 4WD

e-EVOLUTION មានប្រព័ន្ធ Triple Motor 4WD ជាមួយនឹងមុខងារបញ្ជា Dual Motor Active Yaw Control (AYC) ជំនាន់ថ្មី។ ម៉ូទ័រមួយ ដំណើរការកង់ខាងមុខ ដោយមានជំនួយបន្ថែមពីម៉ូទ័រពីរខាងក្រោយ។ ម៉ូទ័រខាងក្រោយទាំងពីរ គឺជាគូគ្នា តាមរយៈមុខងារបញ្ជា Active Yaw Control (AYC)។ មុខងារនេះ បញ្ជាលើការបើកបរ និងកម្លាំងចាប់ហ្វ្រាំង រវាងកង់ខាងឆ្វេង និងខាងស្ដាំ។ លទ្ធផល? ការបត់បានកាន់តែល្អ និងពន្លឿនហ្គែរបានល្អប្រសើរ។

S-AWC (មុខងារបញ្ជាកង់ទាំងអស់)

ប្រព័ន្ធបញ្ជាកង់ទាំងបួនពេញលេញដ៏ទំនើបនេះ គ្រប់គ្រងការបើកបរ និងកម្លាំងហ្វ្រាំងលើកង់ទាំងបួន។ លទ្ធផល ត្រូវបានបង្កើនកម្លាំងបើកបរ អាចកាច់បត់បែន បានល្អ និងអាចរក្សាលំនឹងបើកបរបានល្អគ្រប់ស្ថានភាពបើកបរទាំងអស់។

SUV ដំណើរការដោយប្រព័ន្ធអគ្គិសនី

e-EVOLUTION គឺជាប្រព័ន្ធរថយន្តSUV ដំណើរការដោយប្រព័ន្ធអគ្គិសនី​ ជាមួយនឹងម៉ូទ័រអគ្គិសនីដែលមានកម្លាំងបង្វិលខ្លាំង ដែលដំណើរការដោយប្រព័ន្អ អាគុយដែលមានសមត្ថភាពខ្ពស់។ មុខងារទាំងនេះ ផ្ដល់នូវការដំណើរការយ៉ាងរលូន នឹងមានការឆ្លើយតបរហ័ស។

ប្រព័ន្ធឆ្លាតវៃ (Artificial Intelligence)

យើងបានធ្វើឱ្យការបើកបរកើនឡើងដល់កម្រិតមួយបន្ទាប់ទៀត តាមរយៈប្រព័ន្ធឆ្លាតវៃ (AI)។ ប្រព័ន្ធ AI ដឹងអំពីការប្រែប្រួលនៃស្ថានភាពផ្លូវ និងចរាចរណ៍ ធ្វើឱ្យអ្នកបើកបរកាន់តែមានអារម្មណ៍ថាមានទំនាក់ទំនងជាមួយនឹងយានយន្តជាងមុន។ ក៏មានមុខងារណែនាំ ដែលអនុញ្ញាតឱ្យ AI បង្កើតប្រូហ្វាល់នៃកម្រិតជំនាញរបស់អ្នកបើកបរតាមរយៈការ បញ្ចូនចំណេះដឹង ដែលជួយឱ្យអ្នកកាន់តែបើកបរបានល្អជាងមុន!

ប្រព័ន្ធសុវត្ថិភាពទំនើប

 e-EVOLUTION មានបំពាក់មកជាមួយនូវកាមេរ៉ា និងសិនស័រ ដែលអនុញ្ញាតឱ្យប្រព័ន្ធ AI ក្នុងរថយន្ត ដឹងអំពីការប្រែប្រួលនៃស្ថានភាពផ្លូវ និងគោលបំណងរបស់អ្នកបើកបរ ពោលគឺបង្កើតបទពិសោធន៍បើកបរកាន់តែមានសុវត្ថិភាព។

គំរូដើមរថយន្តឆ្នាំ 2016

Mitsubishi GT-PHEV

នៅក្នុងឆ្នាំ 2016 យើងបានបង្ហាញអំពីគំរូដើម GT-PHEV ដែលជារថយន្ត SUV កម្រិតខ្ពស់ ដោយមានកម្លាំងខ្លាំង។ រចនាឡើងសម្រាប់ការអាចបញ្ជាមុខងារផ្សេងៗបានដោយមិនចាំបាច់ជាន់ហ្វ្រាំង មុខងារនេះធ្វើឱ្យអ្នកបើកបរគិតស្មានមិនដល់។

គំរូដើមរថយន្តឆ្នាំ 2015

Mitsubishi eX៖

ការបង្ហាញអំពីចក្ខុវិស័យសម្រាប់អគ្គិសនី គឺជា Mitsubishi eX។ មុខងារនេះ បង្កើតឡើងដោយ SUV ដែលដំណើរការដោយប្រព័ន្ធ EV ដែលបានកែលម្អ និងបច្ចេកវិទ្យា SUV ល្អប្រសើរ ដើម្បីធានាថា អ្នកបានត្រៀមលក្ខណៈរួចរាល់សម្រាប់ការបើកបរផ្សងព្រេងលើផ្លូវលំបាក។

និងស្វាហាប់

ទស្សនវិជ្ជានៃការរចនាដ៏រឹងមាំ

ការរចនារបស់យើង ឆ្លុះបញ្ចាំងអំពីទស្សនវិជ្ជានៃភាពរឹងមាំ និងអាចជឿទុកចិត្តបាន។ ការរចនានេះ គឺជាឫសគល់នៃភាពស្មោះត្រង់ ស្នាដៃជនជាតិជប៉ុន និងបទពិសោធន៍ផ្នែករថយន្តជាង 100 ឆ្នាំមកនេះ។ ការរចនារបស់យើង ត្រូវតែអាចដំណើរការបាន និងត្រូវបានបង្កើតឡើងប្រកបដោយការយកចិត្តទុកដាក់យ៉ាងផ្ចិតផ្ចង់ និងច្បាស់លាស់ ហើយយើងផ្ដោតលើចំណុចលម្អិតតូចៗ។ យើងហៅចំណុចនេះថាជាភាពជា Mitsubishi។