QUARTZ WHITE PEARL

Steriling Silver Metallic

Graphite Grey Metallic

Black Metallic

DEEP BRONZE METALLIC

XpandER

ការធ្វើដំណើររបស់លោកអ្នកកាន់តែអស្ចារ្យ

ការបើកបររបស់លោកអ្នកកាន់តែអស្ចារ្យ

រថយន្ត Xpander ស៊េរីថ្មី បានមកជាមួយនូវមុខងារដ៏សម្បូរបែបដែលផ្តល់ផាសុកភាពក្នុងការបើកបររបស់លោកអ្នក។

ស្តាយរបស់លោកអ្នកកាន់តែអស្ចារ្យ

រថយន្តXpander ស៊េរីថ្មីនេះមកជាមួយនូវការរចនាបែប​ ាAdvanced Dynamic Shield ព្រមជាមួយនឹងការរថយន្តភ្លើងបំភ្លឺទាំងខាងមុខ និងខាងក្រោយ ដែលកាន់តែផ្តល់នូវអនុភាព និងសោភ័ណភាព។

ផ្នែកខាងក្នុងកាន់តែអស្ចារ្យ

ផ្នែកខាងក្នុងនៃរថយន្តXpander ស៊េរីថ្មី កាន់តែផ្តល់នូវភាពធំទូលាយ និងផាសុកភាពជាងមុន ដែលធ្វើអោយការធ្វើដំណើររបស់អ្នកបើកបរនឹងអ្នករួមដំណើរទាំងអស់ ប្រកបដោយភាពសប្បាយរីករាយគ្រប់ទីកន្លែង។

ប្រព័ន្ធសុវត្ថិភាពកាន់តែអស្ចារ្យ

រថយន្តXpander ស៊េរីថ្មី មានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពថ្មីៗជាច្រើន ដូចជាប្រព័ន្ធ Smart Key​ ប្រព័ន្ធជំនួយពេលឡើងចំណោត ប្រព័ន្ធជំនួយពេលបើកបរលើផ្លូវកោងរឺរអិល និងប្រព័ន្ធសុវត្ថិភាពដទៃជាច្រើនទៀត។

ការរចនាផ្នែកខាងក្រៅ

ការរចនាផ្នែកខាងក្រៅនៃរថយន្តXpander ស៊េរីថ្មី ត្រូវបានរចនាថ្មីទាំងស្រុង ដែលបានផ្តល់នូវភាពអង់អាច ទំនើប ស៊ីវីល័យ ដែលធ្វើអោយរាល់ពេលនៃការធ្វើដំណើររបស់លោកអ្នក ក្លាយជាពេលវេលាពិសេស

ការរចនាតាមលក្ខណៈ Advance Dynamic Shield

ផ្នែកខាងមុខ ត្រូវបានរចនាដោយប្រើរចនាបទ Advance Dynamic Shield ដែលជាចំនុចពិសេសមួយរបស់ Mitsubishi។ ការរចនានេះ ផ្តល់ជូននូវសុវត្ថិភាពទាំងអ្នកដំណើរ អ្នកថ្មើរជើង និងរថយន្ត ព្រមទាំងរក្សានូវសន្ទុះរថយន្ត និងធ្វើអោយរថយន្តមានលក្ខណៈអង់អាច បែបស្ព័រ។

ការរចនាថ្មីផ្នែកខាងមុខបញ្ចាក់ពីភាពអង់អាច

ការរចនាផ្នែកខាងមុខថ្មីទាំងស្រុង ដែលផ្តល់ជូននូវអំណាច ភាពទាក់ទាញ និងទំនើបផងដែរ។

កញ្ចក់ចំហៀងក្តោបដោយស្វ័យប្រវត្តិ

កាន់តែមានភាពងាយស្រួលដោយកញ្ចក់ចំហៀងនឹងក្តោបដោយស្វ័យប្រវត្តិនៅពេលលោកអ្នកចាក់សោររថយន្ត។

ពន្លឺចង្កៀងភ្លឺស្រស់ស្អាត

រថយន្តXpander ស៊េរីថ្មី បានបំពាក់មកជាមួយនូវភ្លើងចង្កៀងមុខ LED រចនាជារាង T-shape។ ចង្កៀងនេះបានផ្តល់ជូននូវភាពស្រស់ស្អាត ទាក់ទាញ ព្រមទាំងជះពន្លឺបានល្អនៅពេលយប់។

ភ្លើងបំភ្លឺខាងក្រោយយ៉ាងស្រស់ស្អាត

ផ្នែកខាងក្រោយនៃ រថយន្តXpander ស៊េរីថ្មី មានបំពាក់នូវភ្លើងបំភ្លឺក្រោយប្រភេទ LED រួមជាមួយការរចនាជាលក្ខណៈ T-shape ផងដែរ។ ការរចនានេះ ធ្វើអោយរថយន្ត Xpander មើលទៅទូលាយជាងមុន ហើយនឹងផ្តល់នូវភាពស្វាហាប់ផងដែរ។

យ៉ាន់កង់អាលុយមីញ៉ូម17 អុីញ រួមជាមួយការរចនា២ពណ័

យ៉ានកង់ធ្វើពីអាលុយមីញ៉ូម និងមានការរចនាថ្មីទាំងស្រុង កាន់តែស្រស់ស្អាតផងដែរ។

ការរចនាផ្នែកខាងក្នុង

New Xpander Interior

ផ្នែកខាងក្នុងនៃរថយន្ត Xpander ស៊េរីថ្មី ត្រូវបានរចនាឡើងថ្មីទាំងស្រុង ដែលផ្តល់ជូននូវសោភ័ណភាព និងរបៀបរៀបរយ រួមជាមួយនឹងការបំពាក់សម្ភារៈប្រណឹតផងដែរ។ នេះដើម្បីអោយប្រាកដថា ការធ្វើដំណើររបស់លោកអ្នក នឹងពោរពេញដោយផាសុកភាពនិងភាពស៊ីវីល័យ។

អាក្រង់ Touch Screen ជាមួយនឹង Apple CarPlay/Android Auto

កាន់តែងាយស្រួលដោយមានបំពាក់នូវអេក្រង់កំសាន្តប្រភេទtouch screen ភ្លឺច្បាស់ល្អ ព្រមទាំងមានមុខងារ Apple CarPlay និង Android Auto ដែលលោកអ្នកអាចភ្ចាប់ជាមួយទូរស័ព្ទបានយ៉ាងងាយស្រួល។

ការរចនាចង្កូតថ្មីទាំងស្រុង

The new sporty and ergonomic steering wheel allows for precise maneuvers and features controls for the stereo and phone calls.​ ចង្កូតត្រូវបានរចនាថ្មីទាំងស្រុង កាន់តែស្រស់ស្អាត កាន់តែស្ព័រ ងាយស្រួលបត់បែន ហើយជាពិសេសមានបន្ថែមមុខងារជាច្រើននៅលើដៃចង្កូតដូចជា ការគ្រប់គ្រងសំលេង មុខងារទទួលទូរស័ព្ទ មុខងារVoice Command ជាដើម។

ប្រព័ន្ធម៉ាស៊ីនត្រជាក់បែប Digital

ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ថ្មី ដែលងាយស្រួលប្រើប្រាស់ ព្រមទាំងស្រស់ស្អាតផងដែរ។

ប៊ូតុងបញ្ឆេះរថយន្ត

លោកអ្នកអាចបញ្ឆេះ រឺពន្លត់ម៉ាស៊ីនរថយន្តដោយងាយស្រួល ដោយគ្រាន់តែចុចប៊ូតុងតែប៉ុណ្ណោះ។

ឧបករណ៍បំពងសំលេង

មានបំពាក់ឧបករណ៍បំពងសំលេងថ្មីចំនួយ៦គ្រាប់ ដែលផ្តល់ជូននូវសំលេងពីរោះរន្តំនៅក្នុងរថយន្ត។

តាបឡូរចនាថ្មីជាមួយស្បែក

ផ្នែកខាងតាបឡូត្រូវបានរចនាថ្មីទាំងស្រុង ជាមួយភាពស្រស់ស្អាត មានរបៀបរៀបរយ ព្រមទាំងមានបំពាក់ស្បែកផងដែរ។

ម៉ាស៊ីនត្រជាក់ក្រោយ

រថយន្ត Xpander ស៊េរីថ្មីក៏បន្តបំពាក់នូវម៉ាស៊ីនត្រជាក់ក្រោយ ដើម្បីផ្តល់ភាពត្រជាក់ទៅកាន់អ្នកដំណើរនៅខាងក្រោយ

កៅអីដ៏មានផាសុកភាព

សំរាប់កៅអីជួរទី២ លោកអ្នកអាចបត់កៅអីកណ្តាលធ្វើជាទម្រដៃបាន។ មិនតែប៉ុណ្ណោះ ទម្រដៃនេះក៏មកជាមួយនូវកន្លែងដាក់កែវទឹកផងដែរ។ ហើយបើសិនលោកអ្នកបត់ទម្រដៃនេះឡើងទៅលើវិញ នោះវានឹងក្លាយជាកៅអីកណ្តាល ដែលមានចន្លោះធំទូលាយសំរាប់មនុស្សពេញវ័យ៣នាក់ អង្គុយបានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ កៅអីជួរទី២នេះ ក៏អាចរុញទៅមុខ រឺថយក្រោយ ដើម្បីងាយស្រួលចេញចូលកៅអីជួរទី៣។

ទម្រដាក់ដៃធ្វើពីស្បែកនៅខាងមុខ

ទម្រដាក់ដៃខាងមុខធ្វើពីស្បែក ផ្តល់ផាសុកភាព ដល់អ្នកដំណើរ និងអ្នកបើកបរខាងមុខ។

កន្លែងដាក់ឥវ៉ាន់យ៉ាងសម្បូរបែប

រថយន្ត Xpander ស៊េរីថ្មីនេះកាន់តែផ្តល់នូវភាពសម្បូរបែបនៃកន្លែងដាក់ឥវ៉ាន់ សំរាប់ការធ្វើដំណើររបស់លោកអ្នក។ ចាប់ពីកន្លែងដាក់កែវទឹក រហូតដល់កន្លែងដាក់ទូរស័ព្ទនិងឆ័ត្រ រថយន្តនេះផ្តល់ជូននូវកន្លែងដាក់ឥវ៉ាន់គ្រប់តម្រូវការរបស់លោកអ្នក។

ទម្រដាក់ដៃជាមួយកន្លែងដាក់ក្រដាសជូតមាត់

កន្លែងដាក់ដបទឹកនៅខាងទ្វាររថយន្ត

ហោប៉ៅដាក់ឥវ៉ាន់នៅក្រោយកៅអីអង្គុយ

កន្លែងដាក់កាត និងសម្ភារៈផ្សេងៗ

កន្លែងដាក់កែវទឹក

រន្តសាក USB នៅជួរទី២

កន្លែងដាក់ឥវ៉ាន់សំរាប់វត្ថុសើម

ពេលលោកអ្នកបើកកម្រាលនៃឃ្លុបក្រោយ នោះនឹងឃើញមានកន្លែងដាក់ឥវ៉ាន់ធ្វើពីជ័រប្លាស្ទីកដែលរៀបជាប្រឡោះដាច់ៗពីគ្នាយ៉ាងរៀបរយ។ កន្លែងនេះគឺដើម្បីងាយស្រួលដាក់ឥវ៉ាន់ដែលសើមដូចជាឆ័ត្រ ហើយក៏មានប្រឡោះដាក់ស្បែកជើងដាច់ៗពីគ្នាផងដែរ។

កន្លែងដាក់ឥវ៉ាន់នៅក្រោយកៅអី

នៅក្រោមកៅអីអង្គុយអ្នកដំណើរផ្នែកខាងមុខ មានថតដែលអាចដាក់ឥវ៉ាន់ដូចជាស្បែកជើង រឺកុំព្យូរទ័រផងដែរ។

កៅអីអង្គុយជួរខាងក្រោយបត់បានជាច្រើនរបៀប

កៅអីអង្គុយខាងក្រោយនៃរថយន្ត Xpander អាចបត់បានជាច្រើនរបៀប ដែលផ្តល់នូវជម្រើសជាច្រើនសំរាប់លោកអ្នក មិនថាលោកអ្នកត្រូវដឹកអ្នកដំណើរច្រើន ដាក់ឥវ៉ាន់ច្រើន រឺដឹកឥវ៉ាន់ធំៗ នោះទេ។

ជម្រើសនៃការបត់កៅអីក្រោយ

កុងទ័រ LCD ភ្លឺច្បាស់ ជាមួយព័ត៌មានដ៏សម្បូរបែប

កុងទ័របង្ហាញល្បឿនភ្លឺច្បាស់ រួមជាមួយអេក្រង់LED បង្ហាញព័ត៌មានជាច្រើនសំរាប់លោកអ្នក

ការកាត់សំលេងរំខានចូលផ្នែកខាងក្នុង

ការធ្វើដំណើររបស់លោកអ្នកនឹងមិនមានសំលេងរំខានពីខាងក្រៅ ដោយសាររថយន្តXpander មានបំពាក់នូវឧបករណ៍ពិសេសសំរាប់ស្រូបយកសម្លេងនិងរំញ័រពីខាងក្រៅមិនអោយចូលក្នុងរថយន្ត។

លក្ខណៈពិសេស

ជាមួយលក្ខណៈពិសេសជាច្រើននៃរថយន្ត Xpander លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ថ្មីនៃការបើកបរដ៏អស្ចារ្យ។

រីករាយជាមួយកម្លាំងម៉ាស៊ីនដ៏អស្ចារ្យ រួមជាមួយប្រព័ន្ធជើងក្រោមដ៏ប៉ិនប្រសព្វ

ម៉ាស៊ីន MIVEC​ ចំនុះ1.5L (EURO-4)

ម៉ាស៊ីនប្រភេទ MIVEC ចំនុះ 1.5L ជាមួយស្តង់ដា EURO-4 ជួយការពារបរិស្ថាន ផ្តល់ភាពធន់ សន្សំសំចៃ កម្លាំងខ្លាំង ទោះបីជាត្រូវដឹកអ្នកដំណើរពេញរថយន្ត ហើយឡើងចំណោតក៏មិនមានបញ្ហា។

ប្រព័ន្ធជើងក្រោម

ការបើកបរប្រកបដោយលំនឹង និងផាសុកភាពកម្រិតខ្ពស់ ដោយប្រព័ន្ធជើងក្រោមដ៏រឹងមាំ ដោយមានបូមរឺស័រដែលមានសមត្ថភាពខ្ពស់ផងដែរ។

ប្រព័ន្ធប្រអប់លេខអូតូ4វគ្គ

រថយន្ត Xpander ក៏បានប្រើប្រាស់ប្រព័ន្ធប្រអប់លេខអូតូចំនួន4​ វគ្គ ដែលផ្តល់នូវសន្ទុះ ក៏ដូចជាជួយសន្សំសំចៃផងដែរ។

ហ្វ្រាំងដៃអេឡិចត្រូនិច និងប្រព័ន្ធជំនួយពេលឈប់ស្តុប

រថយន្ត Xpander ស៊េរីថ្មីមានបំពាក់នូវប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច រួមជាមួយនឹងប្រព័ន្ធជំនួយពេលឈប់ស្តុប ដែលជួយជាន់ហ្វ្រាំងរថយន្តដោយស្វ័យប្រវត្តិពេលរថយន្តអ្នកកំពុងឈប់ស្តុប

ប្រព័ន្ធកំណត់ល្បឿនរថយន្ត

រថយន្ត Xpander ក៏មានបំពាក់មកជាមួយនូវប្រព័ន្ធកំណត់ល្បឿនរថយន្ត (Cruise Control). ប្រព័ន្ធនេះនឹងរក្សាល្បឿនរថយន្តអោយនៅថេរ ទោះបីលោកអ្នកដកជើងចេញពីហ្គារក៏ដោយ។ ដូចនេះលោកអ្នកនឹងកាន់តែងាយស្រួលពេលបើកបរផ្លូវឆ្ងាយ។

ចង្កូតអាចកំណត់ទីតាំងបាន

ចង្កូតនៃរថយន្ត Xpander​ស៊េរីថ្មី អាចរំកិលទីតាំងឡើងចុះ ទៅមុខថយក្រោយបាន ដែលផ្តល់នូវជម្រើសជូនលោកអ្នកក្នុងការកាន់ចង្កូតអោយមានផាសុកភាព ជាពិសេសពេលបើកបរផ្លូវឆ្ងាយ។

កម្ពស់ខ្ពស់ពីដី

រថយន្ត Xpander​ ​ស៊េរីថ្មី មានកម្ពស់ខ្ពស់ពីដីរហូតដល់ទៅ 225មីលីម៉ែត្រ ដែលធ្វើអោយងាយស្រួលក្នុងការបើកបរកាត់ផ្លូចលិចទឹកផ្សេងៗនៅរដូវវស្សារ។

រង្វង់បត់ត្រឡប់ក្រោយត្រឹមតែ 5.2M

ជាមួយរថយន្ត Xpander​ស៊េរីថ្មី លោកអ្នកនឹងងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ ជាមួយនឹងរង្វង់បត់ត្រឡប់ក្រោយត្រឹមតែ 5.2m​តែប៉ុណ្ណោះ។ ដូចនេះ​លោកអ្នកនឹងងាយស្រួល បត់ត្រឡប់ក្រោយ មិនថានៅតាមផ្លូវក្នុងទីក្រុង រឺក៏នៅកន្លែងចតឡានដែលមមារញឹកនោះទេ។

ភ្លើងសញ្ញាមុខងារ ECO

ភ្លើងសញ្ញានេះ នឹងភ្លឺឡើងនៅពេលអ្នកជាន់ហ្គែរថ្នមៗធម្មតា ដែលនាំឱ្យមានការស៊ីសាំងតិច និងជួយឱ្យបរិស្ថានកាន់តែស្អាត។

ប្រព័ន្ធសុវត្ថិភាព

បើកបរដោយមានទំនុកចិត្ត
រថយន្ត Xpander ស៊េរីថ្មីផ្តល់ជូននូវការការពារយ៉ាងល្អប្រសើរសំរាប់អ្នកបើកបរនិងអ្នកដំណើរ។ រថយន្តនេះមានបំពាក់នូវបច្ចេកវិទ្យាការពារសុវត្ថិភាពជាច្រើន រួមជាមួយនឹងគ្រោងរចយន្តរឹងមាំ ដែលផ្តល់ការការពារ ក្នុងករណីមានការប៉ះទង្គិច។

ពោងសុវត្ថិភាព SRS ទាំងសងខាង

ប្រព័ន្ធពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ និងអ្នកដំណើរ ក្នុងករណី​មានការប៉ះទង្គិច ពោងសុវត្ថិភាព SRS ខាងមុខជួយការពារអ្នក និងអ្នកដំណើរខាងមុខដោយស្រូបយកកម្លាំងនៃការប៉ះពាល់នេះ។

កាមេរ៉ាមើលក្រោយ

នៅពេលចង្កឹះលេខស្ថិតនៅលើមុខងារថយក្រោយ កាមេរ៉ាខាងលើ​ទ្វារខាងក្រោយ បង្ហាញអំពីរូបភាព​នៅពីខាងក្រោយរថយន្ត នៅលើអេក្រង់យ៉ាងច្បាស់ ដូច្នេះ អ្នកអាចមើលបានដោយស្ងប់ចិត្ត។

ប្រព័ន្ធទប់លំនឹងពេលបើកបរលើផ្លូវកោងរឺរអិល(ASC)

បើសិនមានកង់ណាមួយរអិល នៅពេលបើកបរលើផ្លូវសើម រឺផ្លូវកោង ប្រព័ន្ធ ASC និងធ្វើការកំណត់កម្លាំងម៉ាស៊ីនដោយស្វ័យប្រវត្តិ ព្រមទាំងផ្តល់ថាមពលហ្វ្រាំងទៅដល់កង់ដទៃទៀត ដើម្បីបញ្ចៀសរថយន្តពីការរអិល រឺធ្លាក់ចេញពីផ្លូវ។

ប្រព័ន្ធជំនួយពេលឡើងចំណោត (HSA)

នៅពេលលោកអ្នកបើកឡើងចំណោត ហើយជាន់ហ្វ្រាំងឈប់ ប្រព័ន្ធនេះនឹងធ្វើការចាប់ហ្វ្រាំងរថយន្តដោយស្វ័យប្រវត្តិរយៈពេល២វិនាទី ដើម្បីកុំអោយរថយន្តរអិលថយក្រោយ ដូចនេះលោកអ្នកអាចមានពេលប្តូរជើងមកជាន់ហ្គារដើម្បីទៅមុខទៀតបាន។

ប្រព័ន្ធហ្វ្រាំង ABS

ប្រព័ន្ធABS ជួយបញ្ជៀសពីការជាប់គាំងកង់ នៅពេលចាប់ហ្វ្រាំងបន្ទាន់ ដែលអោយលោកអ្នកអាចបើកជៀសឧបសគ្គពេលជាន់ហ្វ្រាំងបន្ទាន់បាន ទោះជាលើផ្លូវរអិលក៏ដោយ។

ប្រព័ន្ធហ្វ្រាំង EBD

ប្រព័ន្ធនេះដំណើរការជាមួយគ្នានឹងប្រព័ន្ធ ABS ដោយ EBD ធ្វើការបែងចែកសម្ពាធហ្វ្រាំងទៅដល់កង់ទាំង៤ស្មើរៗគ្នា ដែលជួយកាត់បន្ថយចម្ងាយនៃការជាន់ហ្វ្រាំង។

ប្រព័ន្ធផ្តល់សញ្ញាពេលជាន់ហ្វ្រាំងបន្ទាន់ (ESS)

នៅពេលលោកអ្នកជាន់ហ្វ្រាំងបន្ទាន់ ភ្លើងសញ្ញានឹងលោតប្រាប់អ្នកដែលធ្វើដំណើរពីក្រោយរថយន្តអ្នក។ នេះគឺជាចំនុចមួយដែលគូប្រកួតប្រជែងរបស់រថយន្តនេះមិនមាន ហើយវាជួយកាត់បន្ថយការបុកប៉ះពីយានយន្តខាងក្រោយ។

គ្រោងឆ្អឹងរថយន្ត RISE

រថយន្ត Xpander ធ្វើឡើងពីគ្រោងឆ្អឹងរថយន្តដ៏ពិសេសឈ្មោះថា RISE។ គ្រោងឆ្អឹងនេះ ត្រូវបានធ្វើឡើងដោយមានផ្នែកសំរាប់ស្រូបយកកម្លាំងប៉ះទង្គិចនៅពេលមានគ្រោះថ្នាក់។ ចំណែកផ្នែកកាប៊ីនវិញ ត្រូវបានបន្ថែមនូវភាពរឹងមាំ ដែលធានាជូននូវសុវត្ថិភាពដល់អ្នកដំណើរ។ កម្លាំងប៉ះទង្គិចនឹងត្រូវបានបញ្ចៀសចេញពីកាប៊ីន ហើយចែកចាយទៅផ្នែករថយន្តផ្សេងទៀត ដើម្បីកាត់បន្ថយការខូចខាត។

ប្រព័ន្ធជំនួយដល់ការជាន់ហ្វ្រាំង (BA)

ប្រព័ន្ធនេះបើកដំណើរការដោយស្វ័យប្រវត្តិ នៅពេលលោកអ្នកជាន់ហ្វ្រាំងដោយបង្ខំ។ ប្រព័ន្ធនេះនឹងបន្ថែមសម្ពាធប្រេងហ្វ្រាំង ដើម្បីអោយរថយន្តឈប់លឿនជាងមុន។

ការការពារអ្នកថ្មើរជើង

នៅពេលដែលមានហេតុការបុកប៉ះអ្នកថ្មើរជើង ចំនុចដែលប៉ះទង្គិចខាងមុខរថយន្ត ភាគច្រើននៅត្រង់គម្របម៉ាស៊ីនរថយន្ត និងកាងខាងមុខ។ ដូចនេះ យើងបានអភិវឌ្ឍន៍ផ្នែកខាងមុខរថយន្ត ដើម្បីអោយស្រូបកម្លាំងប៉ះទង្គិច និងអាចកាត់បន្ថយគ្រោះថ្នាក់សំរាប់អ្នកគ្រប់គ្នា។

របារដែកនៅខាងទ្វាររថយន្ត

ទ្វារទាំង៤នៃរថយន្ត ត្រូវបានបំពាក់ជាមួយនឹងរបារដែកយ៉ាងរឹងមាំ ដែលជួយបង្កើនសុវត្ថិភាពនៃអ្នកដំណើរ តាមរយៈការកាត់បន្ថយការកំពិតទ្វាររថយន្តនៃពេលមានការបុកប៉ៈកើតឡើង។

COMING HOME LIGHT

នៅពេលលោកអ្នកពន្លត់ម៉ាស៊ីនរថយន្ត បើសិនលោកអ្នកបើកភ្លើងមុខក្នុងចន្លោះពេល៦០វិនាទី នោះភ្លើងចង្កៀងមុខនឹងបំភ្លឺអោយអ្នកក្នុងរយៈពេល៣០វិនាទី បន្ទាប់មកវានឹងបិទដោយស្វ័យប្រវត្តិ។

WELCOME LIGHT

នៅពេលលោកអ្នកunlock រថយន្តដោយប្រើ Smart Key ភ្លើងចង្កៀងមុខ និងក្រោយនឹងបើកបំភ្លឺរយ​ៈពេល៣០វិនាទី។ ប្រព័ន្ធនេះដំណើរការនៅពេលលោកអ្នកមួលកុងតាក់ភ្លើងចង្កៀងមុខទៅជា OFF។

SPECIFICATION

ModelXpander
Drive System2WD
Drive System4AT
SteeringLHD
Price ClassGLX
Model Code (LHD)NC1WLRHNLV1
Dimensions and weights
Overall Length (mm.)4,475
Overall Width (mm.)1,750
Overall Height (mm.)1,700
Wheel Base (mm.)2,775
Front Track (mm.)1,520
Rear Track (mm.)1,510
Ground Clearance (mm.)205
Seating Capacity (person)7
Performance
Min. Turning Radius (m.)5.2
Engine
Engine Code4N15
type1.5 liters 16-value DOHC MIVEC
total Displacement (cc.)1,499
Injection SystemElectronically Controlled Injection-Multi
Emission LevelEuro-2
Max. output (kw/rpm)77 / 6,000
Max. torque (n.m/rpm)141 / 4,000
FUEL SYSTEM
Fuel type / OctaneUnleaded / RON 90 and over
Fuel tank capacity (litres)45
TRANSMISSION
Gear ratio 1st2.875
Gear ratio 2nd1.568
Gear ratio 3rd1.000
Gear ratio 4th0.697
Reverse2.300
Final4.375
SUSPENSIONS
fontMacPherson Strut
rearTorsion Beam
WHEELS AND TIRES
Front and Rear205/55R16 Alloy Wheels