White Diamond

Blade Silver Metallic

Graphite Grey Metallic

Jet Black Mica

Deep Bronze

ALL-NEW MITSUBISHI TRITON GLS HIGHLIGHTS

ការ​រចនាបែបBeast Mode

ការ​រចនា​ផ្នែក​ខាង​ក្រៅ​ដ៏​ស្វាហាប់​ថ្មី​នេះ​មាន​បំពាក់​ភ្លើង​មុខ​ មើលទៅកាន់តែទាក់ទាញ ស្រស់ស្អាត អម​ដោយ​ការ​រចនាតាមបែប Mitsubishi Dynamic Shield Design។

ម៉ាស៊ីនធន់ សន្សំសំចៃ ម៉ាស៊ីនស្ទុះល្អ ស៊ីប្រេងតិច

ម៉ាស៊ីនម៉ាស៊ូតថ្មីចំណុះ2.4លីត្រ ប្រភេទ Common Rail ដែលត្រូវបានរចនាថ្មីរួមជាមួយ VG Turbo ផ្ដល់ថាមពលរហូតដល់184HP និងផ្ដល់កម្លាំងរមួល430NM។ ការរចនាថ្មីនេះធ្វើអោយម៉ាស៊ីនស្ងាត់ល្អ និងមិនមានសម្លេងរំខាននៅពេលបើកបរ។

ការរចនាខាងក្នុងធំទូរលាយ ធ្វើអោយាការបើកបរប្រកបដោយផាសុកភាព

ផ្នែកខាងក្នុងមានភាពទូរលាយងាយស្រួលដាក់ជើង និងមានបន្ទះអីសូឡងជួយកាត់បន្ថយសំឡេងរំខានពីខាងក្រៅបាន​យ៉ាងល្អ ធ្វើអោយអ្នកបើកបរទទួលបាននៅផាសុកភាព និង​រីករាយក្នុងពេលធ្វើដំណើរ

គ្រោងឆ្អឹងរថយន្តធំជាងមុន

គ្រោងឆ្អឹងរថយន្តត្រូវបានអភិវឌ្ឍន៍ថ្មី

ដែលមានទំហំធំជាងមុន មានភាពរឹងមាំជាងមុន និងស្រាលជាងមុនកាត់បន្ថយភាពរលាក់

ដែលជាជំនួយយ៉ាងល្អក្នុងការដឹកធ្ងន់ និងអាចបត់បែនបានតាមគ្រប់កាលៈទេសៈផ្លូវ  ។

ប្រព័ន្ធកាត់បន្ថយការប៉ះទង្គិច (FCM)

ប្រព័ន្ធកាត់បន្ថយការប៉ះទង្គិចជួយបន្ថយល្បឿនរថយន្ត និងបង្កើនសម្ពាធប្រេងហ្វ្រាំងសម្រាប់ប្រសិទ្ធភាពហ្វ្រាំងកាន់តែប្រសើរ និងកាត់បន្ថយការប៉ះទង្គិចដែលអាចកើតមាននៅពេលដែលរ៉ាដាកំណត់ថាយានខាងមុខជិតពេក។

បង្កើនប្រសិទ្ធភាពនៃការបើកបរជាមួយនឹងមុខងារ 7 DRIVE ថ្មី

មុខងារបើកបរធម្មតា, សន្សំសំចៃ, បើកបរលើផ្លូវដែលមានក្រួស, ផ្លូវរអិល, ផ្លូវភក់, ផ្លូវខ្សាច់ និងផ្លូវរដិរដុប។Mitsubishi Motors Super Select 4WD-II បច្ចេកវិជ្ជាគ្រប់គ្រងកង់ទាំងអស់ត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងរបៀបដ្រាយប្រាំពីរ។

មុខងារនីមួយៗត្រូវបានកែសម្រួលយ៉ាងម៉ត់ចត់ ដើម្បីសម្រេចបាននូវទំនុកចិត្ត និងដំណើរការល្អក្នុងការបើកបរក្នុងស្ថានភាពផ្លូវ។

ប្រព័ន្ធ SUPER SELECT 4WD II

អ្នកអាចផ្លាស់ប្ដូររវាង 2WD (2H) និង 4WD (4H, 4HLc)​ នៅពេលកំពុងបើកបរក្នុងល្បឿនរហូតដល់ 100km/h បានយ៉ាងងាយស្រួលដោយគ្រាន់តែមួលបង្វិលទៅកាន់ទម្រង់បើកបរ (drive mode)។ នៅពេលដែលផ្លូវរដិបរដុប អ្នកអាចបង្រួមប៉ុងកណ្ដាលដោយចូលទៅកាន់ការកំណត់ 4HLc សម្រាប់ផ្លូវរដិបរដុប ឬក៏ការកំណត់ 4Llc សម្រាប់ផ្លូវជម្រាល ភក់ និងព្រិល។

បច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពទំនើបជំនាន់ចុងក្រោយ (MITSUBISHI MOTORS SAFETY SENSE)

ត្រួតពិនិត្យចលនារបស់រថយន្ត និងបរិស្ថានជុំវិញជាមួយនឹងឧបករណ៍ចាប់សញ្ញា និងរ៉ាដាដែលគ្រប់គ្រងដោយ AI ដែលផ្តល់នូវការប្រុងប្រយ័ត្ន 360 ដឺក្រេគ្រប់ពេលធ្វើដំណើរ។

ការរចនាផ្នែកខាងក្រៅ

ការ​រចនា​ផ្នែក​ខាង​ក្រៅ​ដ៏​ស្វាហាប់​ថ្មី​នេះ បង្កប់នៅភាពរឹងមាំ អង់អាច ដែលឆ្លុះបញ្ចាំងអំពីសមត្ថភាពដ៏ខ្លាំងខ្លា
អម​ដោយ​ការ​រចនាតាមបែប Dynamic Shield Design។

ការ​រចនាបែបBeast Mode

ការ​រចនា​ផ្នែក​ខាង​ក្រៅ​ដ៏​ស្វាហាប់​ថ្មី​នេះ​មាន​បំពាក់​ភ្លើង​មុខ​ មើលទៅកាន់តែទាក់ទាញ ស្រស់ស្អាត អម​ដោយ​ការ​រចនាតាមបែប Mitsubishi Dynamic Shield Design។


ចង្កៀងមុខបិទបើកអូតូអមជាមួយភ្លើងបំភ្លឺយ៉ាងស្រស់ស្អាតប្រភេទLED

ចង្កៀងក្រោយរចនាជារាងអក្សរTប្រភេទLED​

យ៉ាន់កង់អាលុយមីញ៉ូម 18 អុីញ

ប៊ូតុង Lock/Unlock រថយន្ត

កញ្ចក់ចំហៀងក្តោបអូតូ បំពាក់ដោយភ្លើងស៊ីញ៉ូ

ធំជាងមុន, វែងជាងមុន, ទូលាយជាងមុន, កាន់តែផាសុកភាពជាងមុន

ត្រៀម​ខ្លួនប្រយុទ្ធ​គ្រប់​ស្ថានភាពផ្លូវ

ឈ្នាន់ជើងផ្នែកចំហៀង

រចនាឡើងដើម្បីផ្តល់នូវភាពធន់ សម្រាប់ការចេញ និងចូលរថយន្តប្រកបដោយសុវត្ថិភាព និងងាយស្រួល ទោះបីជាស្ថិតក្នុងស្ថានភាពសើម ឬរអិលក៏ដោយ។

កន្លែងផ្ទុកទំនិញខាងក្រោយធំទូរលាយ

ងាយស្រួលយករបស់របរចាំបាច់ទាំងអស់របស់អ្នក ទៅគ្រប់ទីកន្លែង។ វាត្រូវបានរចនាឡើងដើម្បីផ្តល់ភាពងាយស្រួលរាល់តម្រូវការរបស់អ្នកប្រើប្រាស់។

កាងរាងជ្រុងខាងក្រោយ

កាងជ្រុងខាងក្រោយអនុញ្ញាតឱ្យមានកន្លែងដាក់ជើងបន្ថែមទៀតនៅពេលដែលកន្ទុយខាងក្រោយរថយន្តបើក។

ផ្នែកខាងក្នុង

ការរចនាផ្នែកខាងក្នុងបែបទាន់សម័យ

ទំហំធំទូរលាយ អមជាមួយការរចនាយ៉ាងប្រណិតបំផុតសម្រាប់អ្នកប្រើប្រាស់។

ផាសុកភាពពេលធ្វើដំណើរ

ផ្នែកខាងក្នុងត្រូវបានរចនាឡើងសម្រាប់ភាពងាយស្រួលក្នុងអំឡុងពេលធ្វើដំណើរឆ្ងាយ ជាមួយនឹងបច្ចេកវិទ្យាទំនើប និងកន្លែងដាក់ឥវ៉ាន់ប្រកបដោយការគិតគូរ ដែលផ្តល់ឱ្យអ្នកនូវភាពរីករាយក្នុងការបើកបរ។

កុងទ័រLCDថ្មីទំហំ7អុីញ

អេក្រង់បង្ហាញព័ត៌មានទំហំ 7 អុីញថ្មីផ្តល់ភាពងាយស្រួលក្នុងការបង្ហាញព័ត៌មានអំពីស្ថានភាពរបស់រថយន្ត។ កុងទ័រក៏ត្រូវបានរចនាថ្មី កាន់តែស្រស់ស្អាត និងងាយស្រួលមើលជាងមុន។

អេក្រង់កំសាន្ត 8 អ៊ីញថ្មី

រីករាយគ្រប់ពេលវេលាដោយគ្មានភាពតានតឹងនៅក្នុងរថយន្តជាមួយនឹងអេក្រង់កំសាន្ត 8 អុីញថ្មី ដែលភ្ជាប់មកជាមួយApple CarPlay & Android Auto ដែលជំនួយបន្ថែមសំរាប់ការប្រើប្រាស់ ជាមួយគុណភាពរូបភាពច្បាស់ត្រជាក់ភ្នែក ពណ៍ស្រស់ស្អាតបែបធម្មជាតិ។

ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ

ម៉ាសុីនត្រជាក់ផ្នែកខាងក្រោយ

ម៉ាស៊ីនបូមខ្យល់ខាងក្រោយជួយឱ្យអ្នកដំណើរមានផាសុកភាពជាមួយនឹងលំហូរខ្យល់ដែលអាចកំណត់បានតាមចំណង់ចំណូលចិត្ត។

រន្ធសាកថ្មផ្នែកខាងក្រោយ

រន្ធសាកប្រភេទUSB-A និង USB-C ល្បឿនលឿនសម្រាប់ផ្នែកខាងក្រោយ

ដៃចង្កូតថ្មីងាយស្រួលកាន់

ហោប៉ៅកៅអីខាងក្រោយ

ហោប៉ៅកៅអីខាងក្រោយសម្រាប់អ្នកដំណើរខាងក្រោយ។

PERFECT FIT FOR USAGE

ប្រព័ន្ធកំណត់ម៉ាស៊ីនត្រជាក់ពីរតំបន់(Dual Zone) ដោយស្វ័យប្រវត្តិត្រូវបានគ្រប់គ្រងដោយប៊ូតុងបិទបើកដ៏ងាយស្រួល ដែលអនុញ្ញាតឱ្យមានការកំនត់ដោយឯករាជ្យសម្រាប់ ភាពត្រជាក់នៅផ្នែកខាងឆ្វេង និងខាងស្តាំនៃរថយន្ត។

ភាពងាយស្រួលនៃកន្លែងអង្គុយ

ទទួលបានផាសុកភាពខ្ពស់ក្នុងអំឡុងពេលបើកបរផ្លូវឆ្ងាយជាមួយនឹងកៅអីដែលបានរចនាថ្មីដែលត្រូវបានបំផុសគំនិតដោយអ្នកជំនាញរបស់យើង។ កៅអីផ្តល់នូវការទ្រទ្រង់រាងកាយដ៏ល្អឥតខ្ចោះ ដែលអនុញ្ញាតឱ្យអ្នកផ្តោតលើការបើកបរ និងរីករាយនឹងការធ្វើដំណើរ។

ប្រព័ន្ធកំណត់កៅអីដោយស្វ័យប្រវត្តិ

កៅអីចុចបញ្ជាទៅមុខ ទៅក្រោយ ឡើងចុះ ព្រមទាំងមានកំនត់ទម្រចង្កេះផងដែរ

កញ្ចក់មើលក្រោយកាត់ពន្លឺដោយស្វ័យប្រវត្ត

កញ្ចក់មើលក្រោយកាត់ចំណាំផ្លាតពីរថយន្តនៅខាងក្រោយដោយស្វ័យប្រវត្ត ដែលធ្វើអោយអ្នកងាយស្រួលមើលផ្លូវ និងកាន់តែសុវត្ថិភាពនៅពេលបើកបរ

ការរចនាដែលងាយស្រួលចាប់កាន់

ការរចនាដែលងាយស្រួលចាប់កាន់

ផ្នែកខាងក្នុងត្រូវបានរចនាឡើងដើម្បីបង្កើនភាពងាយស្រួលក្នុងការចាប់កាន់ ចុច បញ្ជារ ដោយគ្រប់យ៉ាងត្រូវបានរចនាឡើងដោយគិតលើផាសុកភាពរបស់លោកអ្នកជាចំបង។

ចន្លោះដាក់ឥវ៉ាន់

ធ្វើឱ្យការបើកបររបស់អ្នកកាន់តែ មានភាពងាយស្រួល និងរីករាយជាមួយនឹងភាពសម្បូរបែបនៃកន្លែងឥវ៉ាន់។

លក្ខណៈពិសេស

ម៉ាស៊ីនថ្មីកម្លាំងខ្លាំង សមត្ថភាពដ៏អស្ចារ្យ ផ្តល់ទំនុកចិត្តរាល់ពេលបើកបរ

ម៉ាស៊ីនថ្មីកម្លាំងខ្លាំង ធន់ សន្សំសំចៃ

ម៉ាស៊ីនថ្មីពោពេញដោយថាមពលបើកបរដោយទំនុកចិត្តខ្ពស់

ម៉ាស៊ីនម៉ាស៊ូតថ្មីចំណុះ2.4លីត្រ ប្រភេទ Common Rail ដែលត្រូវបានរចនាថ្មីរួមជាមួយ VG Turbo ផ្ដល់ថាមពលរហូតដល់150HP និងផ្ដល់កម្លាំងរមួល430NM។ ការរចនាថ្មីនេះធ្វើអោយម៉ាស៊ីនស្ងាត់ល្អ និងមិនមានសម្លេងរំខាននៅពេលបើកបរ។

ម៉ូដែលម៉ាស៊ីន: 4N16 D4 DI
ប្រភេទម៉ាស៊ីន: Intercooled Turbo Charged Direct Injection Diesel
ស្តង់ដាកម្រិតប្រេង: Euro-4
កម្លាំងសេស: 150HP
កម្លាំងរមួល: 430NM
កម្រិតស៊ីប្រេង: 7L-8L/100km

ប្រព័ន្ធ​​ SUPER SELECT 4WD II

បច្ចេកវិទ្យា 4-wheel drive ដ៏ទំនើប ដែលផ្តល់ជូនលោកអ្នកនូវការសមត្ថភាពនៃការបើកបរដ៏អស្ចារ្យ។ អ្នកអាចផ្លាស់ប្ដូររវាង 2WD (2H) និង 4WD (4H, 4HLc)​ នៅពេលកំពុងបើកបរក្នុងល្បឿនរហូតដល់ 100km/h បានយ៉ាងងាយស្រួលដោយគ្រាន់តែមួលបង្វិល(drive mode)។ សំរាប់ផ្លូវរដិបរដុប អ្នកអាចបង្រួមប៉ុងកណ្ដាលដោយចូលទៅកាន់ការកំណត់ 4HLc សម្រាប់ផ្លូវរដិបរដុប ឬក៏ការកំណត់ 4Llc សម្រាប់ផ្លូវជម្រាល ភក់ និងព្រិល។

2H (2WD HIGH RANGE)

បើកបរដោយវិលតែកង់ក្រោយ។ វាសក្តិសមសំរាប់ការបើកបរលើផ្លូវរាបស្មើរធម្មតា

4H (4WD HIGH RANGE)

ការគ្រប់គ្រង 4WD ជាមួយនឹងភាពបត់បែននៃប៉ុងកណ្ដាលជាមួយ VCU ផ្ដល់ជូនការត្រៀមលក្ខណៈរួចរាល់ក្នុងការអូសទាញនៅស្ថានភាព និងផ្ទៃផ្លូវប្រែប្រួលចុះឡើង។ ជាធម្មតា នៅពេលដំណើរការនៅអត្រាកម្លាំងបង្វិល 33:67 វាអាចឆ្លើយតបទៅនឹងការបាត់បង់ការអូសទាញ ដោយធ្វើការបែងចែកថាមពលឡើងវិញដោយស្វ័យប្រវត្តិទៅជាអត្រា 50:50 វិញ។

4HLC (4WD HIGH RANGE WITH LOCKED CENTER DIFFERENTIAL)

ជាមួយនឹងការlockប៉ុងកណ្ដាលដើម្បីបែងចែកកម្លាំងបង្វិលស្មើគ្នា ទៅកាន់កង់ទាំងបួន ទម្រង់នេះមានភាពសក្ដិសមចំពោះការបើកបរ​លើផ្លូវរដិបរដុប ឬស្ថានភាពអាកាសធាតុគ្រោះថ្នាក់។

4LLC (4WD LOW RANGE WITH LOCKED CENTER DIFFERENTIAL)

ការអូសទាញកង់ទាំងបួននៃ4HLc ផ្លាស់ប្ដូរទៅកាន់មីញ៉ុងទាប ដើម្បីទទួលបានកម្លាំងបង្វិលអតិបរមានៅពេលធ្វើការបើកបរលើផ្លូវលំបាក ឬបើកបរឆ្លងកាត់ព្រិល និងភក់ជ្រៅៗ។

គ្រោងឆ្អឹងរថយន្តធំនិងរឹងមាំជាងមុន

គ្រោងឆ្អឹងរថយន្តត្រូវបានអភិវឌ្ឍន៍ថ្មី

ដែលមានទំហំធំជាងមុន មានភាពរឹងមាំជាងមុន និងស្រាលជាងមុនកាត់បន្ថយភាពរលាក់

ដែលជាជំនួយយ៉ាងល្អក្នុងការដឹកធ្ងន់ និងអាចបត់បែនបានតាមគ្រប់កាលៈទេសៈផ្លូវ  ។

បង្កើនប្រសិទ្ធភាពនៃការបើកបរជាមួយនឹងមុខងារ 7 DRIVE ថ្មី

មុខងារបើកបរធម្មតា, សន្សំសំចៃ, បើកបរលើផ្លូវដែលមានក្រួស, ផ្លូវរអិល, ផ្លូវភក់, ផ្លូវខ្សាច់ និងផ្លូវរដិរដុបខ្លាំង។Mitsubishi Motors Super Select 4WD-II បច្ចេកវិជ្ជាគ្រប់គ្រងកង់ទាំងអស់ត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងរបៀបដ្រាយប្រាំពីរ។

មុខងារនីមួយៗត្រូវបានកែសម្រួលយ៉ាងម៉ត់ចត់ ដើម្បីសម្រេចបាននូវទំនុកចិត្ត និងដំណើរការល្អក្នុងការបើកបរក្នុងស្ថានភាពផ្លូវ។

បើកកាត់ទឹកបានជម្រៅ 800mm

នៅពេលនិយាយពីរឿង Off-Road រថយន្ត ALL-NEW Triton អាចឆ្លងកាត់ផ្លូវដែលលំបាក ជាមួយសមត្ថភាពអាចបើកកាត់ទឹកបានរហូតដល់ជម្រៅ800mm

ផ្លឹកទឹកបិទបើកបិទដោយស្វ័យប្រវត្ត

ប៉ូតុងបញ្ឆេះរថយន្តដោយស្វ័យប្រវត្ត

បាំងក្រោយដឹកបានជាង១តោន

ALL-NEW Triton GLS មកជាមួយនឹងបាំងក្រោយយ៉ាងធំទូលាយ ជាមួយនឹងបណ្តោយប្រវែង 1,555mm ទទឹងប្រវែង 1,545mm និងកម្ពស់ទ្រុងប្រវែង 820mm។ ទ្វារបាំងខាងក្រោយក៏អាចបិទបើកដោយងាយស្រួលដោយប្រើតែដៃម្ខាង រួមជាមួយនឹងទម្ពក់ងាយស្រួលចងឥវ៉ាន់ផ្សេងៗ។ ថាមពលដ៏អស្ចារ្យនៃរថយន្ត Triton នឹងធ្វើអោយការដឹកជញ្ជូនធ្ងន់ៗនាៗលែងជាបញ្ហា។

mitsubishi motors safety sensing (MMSS)

ត្រួតពិនិត្យចលនារបស់រថយន្ត និងបរិស្ថានជុំវិញជាមួយនឹងឧបករណ៍ចាប់សញ្ញា និងរ៉ាដាដែលគ្រប់គ្រងដោយ AI ដែលផ្តល់នូវការប្រុងប្រយ័ត្ន 360 ដឺក្រេគ្រប់ពេលធ្វើដំណើរ។

ប្រព័ន្ធកាត់បន្ថយការប៉ះទង្គិច (FCM)

ប្រព័ន្ធកាត់បន្ថយការប៉ះទង្គិចជួយបន្ថយល្បឿនរថយន្ត និងបង្កើនសម្ពាធប្រេងហ្វ្រាំងសម្រាប់ប្រសិទ្ធភាពហ្វ្រាំងកាន់តែប្រសើរ និងកាត់បន្ថយការប៉ះទង្គិចដែលអាចកើតមាននៅពេលដែលរ៉ាដាកំណត់ថាយានខាងមុខជិតពេក។

ហ្វាកូដបិទបើកអូតូ

ត្រួតពិនិត្យពន្លឺចង្កៀងមុខសម្រាប់លោកអ្នក ដើម្បីធ្វើឱ្យការបើកបរនៅពេលយប់កាន់តែងាយស្រួល។ ភ្លើងហ្វានឹងទម្លាក់ដោយស្វ័យប្រវត្តិនៅពេលដែលមានភ្លើងរថយន្តផ្សេងបើកមកពីខាងមុខ។ នៅពេលរថយន្តខាងមុខទៅផុត ភ្លើងហ្វានឹងបើកដោយស្វ័យប្រវត្តឡើងវិញ។ ដូចនេះលោកអ្នកមិនចាំបាច់ចុចដោយដៃចុះឡើងៗក្នុងការផ្លាស់ប្តូរហ្វាកូតទៀតនោះទេ។

ពោងសុវត្ថិភាព SRS ចំនួន 7

រថយន្តរបស់យើងមានពោងសុវត្ថិភាព SRS ចំនួន 7 ពោងសុវត្ថិភាពខាងមុខ ពោងសុវត្ថិភាពចំហៀងខាងមុខ ពោងសុវត្ថិភាពចំហៀង និងពោងសុវត្ថិភាពកន្លែងជង្គង់អ្នកបើកបរ ដែលការពារអ្នកបើកបរ និងអ្នកដំណើរក្នុងករណីមានការបុកទង្គិច។

ប្រព័ន្ធផ្តល់សញ្ញាពេលវ៉ាជេញ (BSW with LCA)

សម្រាប់សុវត្ថិភាពបន្ថែម ប្រសិនបើឧបករណ៍ចាប់សញ្ញារកឃើញយានជំនិះដែលជិតមកដល់ក្នុងរង្វង់ 70 ម៉ែត្រក្នុងគន្លងដែលនៅជិតនោះ ប្រព័ន្ធនឹងផ្តល់សញ្ញាដល់អ្នកបើកបរដោយបញ្ចេញពន្លឺព្រមាននៅលើកញ្ចក់មើលចំហៀង។ប្រព័ន្ធនេះត្រូវបានធ្វើឱ្យសកម្មក្នុងល្បឿន 10 គីឡូម៉ែត្រក្នុងមួយម៉ោងឬច្រើនជាងនេះ។

ប្រព័ន្ធជំនួយពេលឡើងចំណោត

ការពាររថយន្តកុំឱ្យរអិលថយក្រោយ ប្រសិនមានជម្រាល នៅពេលដែលរថយន្តហៀបនឹងរំកិល ប្រព័ន្ធនេះនឹងរក្សាកម្លាំងហ្វ្រាំងរយៈពេល 2 វិនាទី បន្ទាប់ពីអ្នកបើកបរបានផ្លាស់ប្ដូរជើងពីហ្វ្រាំងទៅឈ្នាន់ហ្គែរ។

ប្រព័ន្ធទប់លំនឹងនៅពេលបើកបរផ្លូវកោង

រថយន្តរបស់យើងមានការគ្រប់គ្រងជួយទប់កុំឱ្យរអិលកង់ ដែលធ្វើឱ្យការបើកបរកាន់តែប្រសើរនៅលើផ្លូវដែលមានផ្ទៃរអិល ផ្លូវរដិបរដុប ឬផ្លូវបត់ ដោយការពារសុវត្ថិភាពរបស់អ្នកយ៉ាងល្អ។


ប្រព័ន្ធកាំមេរ៉ាផ្នែកខាងក្រោយ

ជួយឱ្យអ្នកចតរថយន្តបានដោយងាយស្រួលនិងសុវត្ថិភាព។

ប្រព័ន្ធលំនឹងនៅពេលធ្វើការសណ្ដោង [TSA]

TSA បង្កើនលំនឹងនៅពេលធ្វើការសណ្ដោង។ ប្រសិនបើការយោលតួរថយន្តកើតឡើង វានឹងគ្រប់គ្រងថាមពលម៉ាស៊ីនដោយស្វ័យប្រវត្តិ និងកម្លាំងហ្វ្រាំងទៅនឹងកង់នីមួយៗដើម្បីធ្វើឱ្យរថយន្ត និងរ៉ឺម៉កសណ្ដោងមានលំនឹង។

សាកស៊ីថ្មីផលិតឡើងយ៉ាងពិសេស

សាកស៊ីថ្មីត្រូវ​បាន​អភិវឌ្ឍន៍​ឡើងជាមួយនឹងសមាសធាតុយ៉ាងរឹងមាំ ដើម្បី​ធន់នឹងស្ថានភាពផ្លូវលំបាក និងធានាបាននូវសមត្ថភាពខ្ពស់នៃការបើកបរ និងផាសុកភាពក្នុងការជិះនៅគ្រប់ស្ថានភាពផ្លូវ។

ប្រព័ន្ធគ្រឿងក្រោមបានរចនាឡើងវិញទាំងស្រុង

ប្រព័ន្ធគ្រឿងក្រោមបានរចនាឡើងវិញទាំងស្រុង បង្កើនប្រសិទ្ធភាពនៃការបើកបរ និងផាសុកភាព ដោយផ្តល់នូវការគ្រប់គ្រងដ៏ល្អលើគ្រប់ផ្លូវផ្សេងៗ។

រង្វង់កង់បត់តូចបំផុត

រង្វង់កង់បត់ត្រឹមតែ 6.2 ម៉ែត្រ ងាយស្រួលបត់នៅកន្លែងតូចចង្អៀត មានភាពរលូន និងផាសុកភាព។

ប្រពន្ធ័ហ្វ្រាំង ABS

ប្រព័ន្ធហ្វ្រាំង ABS មាន 4 ឆាណែល 4 សិនស័រ ជាប្រព័ន្ធហ្វ្រាំង ដែលឆ្លើយតបទៅនឹងការចាប់ហ្វ្រាំងភ្លាមៗនៅលើផ្ទៃរអិល ដោយផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងយានយន្តបានកាន់តែល្អ។

ការបែងចែកកម្លាំងហ្វ្រាំងអេឡិចត្រូនិក

ការបែងចែកកម្លាំងហ្វ្រាំងអេឡិចត្រូនិកធ្វើការរួមគ្នាជាមួយប្រព័ន្ធហ្វ្រាំង ABS ដើម្បីចែកចាយកម្លាំងហ្វ្រាំង ឱ្យបានត្រឹមត្រូវដល់កង់ទាំងបួន។ វាធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងយានយន្ត និងកាត់បន្ថយចម្ងាយជាន់ហ្វ្រាំង។


ប្រព័ន្ធហ្វ្រាំង

ហ្វ្រាំងឌីសផ្នែកខាងមុខ – ឌីសខ្យល់ ហ្វ្រាំងដុំស្បែកខាងក្រោយ – ហ្វ្រាំងដុំញីឈ្មោល។ ហ្វ្រាំងទាំងពីរប្រភេទនេះបង្កើនប្រសិទ្ធភាពហ្វ្រាំង។ បើកបរប្រកបដោយមានទំនុកចិត្តថាអ្នកកំពុងគ្រប់គ្រងបានទាំងស្រុង។

SPECIFICATION