ម៉ូឌែល XPANDER
បង្កើនលទ្ធភាពគ្រប់គ្រងរបស់អ្នក
បង្កើនសេរីភាពនៃរបៀបរស់នៅរបស់អ្នកជាមួយនឹងផាសុកភាព សមត្ថភាព និងការប្រើប្រាស់របស់ Xpander ថ្មី។ ទោះបីបើកបរជុំវិញទីក្រុង ឬវិស្សមកាលជាមួយមិត្តភក្តិ និងក្រុមគ្រួសារក៏ដោយ ភាពជាក់ស្តែងដែលមិនមានការប្រកួតប្រជែងបាន នឹងជួយឱ្យអ្នកមានសេរីភាព។
ស្វែងរកបទពិសោធន៍ថ្មី និងទូលំទូលាយជាងជាមួយម៉ូឌែល New Xpander។ ពង្រីកលទ្ធភាពគ្រប់ពេលវេលានៃជីវិតរបស់អ្នក។
ការទាក់ភ្នែកចាប់ពីចំហៀងខាងមុខជាមួយនឹងការរចនារបាំងការពារឌីណាមិចទំនើបចុងក្រោយបំផុត ដោយឆ្លុះបញ្ចាំងអំពីរូបភាពពិសេសជាមួយនឹងការរចនាផ្នែកខាងក្រៅជាមួយស្ទីលចង្កៀងមុខបែបស្ព័រ។
លក្ខណៈពិសេស
ការរចនាផ្នែកខាងក្រៅ
រូបរាងពិសេសលើសគេតាមរយៈប្រណីតភាពនៃការរចនាផ្នែកខាងក្រៅដែលធ្វើឱ្យគ្រប់ពេលវេលានៃជីវិតរបស់អ្នកពិសេស
ការរចនារបាំងការពារឌីណាមិចទំនើបចុងក្រោយបំផុត
គំនិតរចនាផ្នែកខាងក្រៅដែលបង្ហាញអំពីភាពពិសេសតែមួយគត់នៃមុខងារការពារទាំងអ្នកជិះ និងរថយន្តរបស់ក្រុមហ៊ុន Mitsubishi ដោយនៅតែរក្សាបាននូវសមត្ថភាពខ្ពស់របស់រថយន្ត បានធ្វើឱ្យរថយន្តមើលទៅកាន់តែមាំមួន និងខ្លាំងក្លា។
High ground clearance
នៅពេលដែលផ្លូវរដិបរដុប និងមានលិចទឹក អ្នកអាចដោះស្រាយបានប្រកបដោយទំនុកចិត្ត ដោយដឹងថាចន្លោះពីដីអប្បបរមានៃរថយន្តនេះ មានកម្ពស់ខ្ពស់ល្អបំផុតសម្រាប់ករណីនេះ។
ភ្លើងដឺមី
ចង្កៀងខាងមុខ HID
កញ្ចក់ទ្វារចំហៀងបត់អូតូ
យ៉ាន់កង់អាលុយមីញ៉ូមពីរពណ៌ 16 អ៊ីញ
អង់តែនព្រុយឆ្លាម
ភ្លើងកន្ទុយក្រោយប្រភេទ LED L-illumination Tube រួមជាមួយនឹងភ្លើងស្តុប LED ខ្ពស់
ការរចនាផ្នែកខាងក្នុង
ផ្ដល់អារម្មណ៍ស្រស់ថ្លាសម្រាប់យើងទាំងអស់គ្នា
ផ្នែកខាងក្នុងដ៏ទូលាយនេះ ផ្ដល់នូវផាសុកភាពសម្រាប់យើងទាំងអស់គ្នាដែលនៅខាងក្នុង។ កៅអីអង្គុយសម្រាប់មនុស្ស 7 នាក់ បរិយាកាសងាយស្រួល សម្ភារប្រណីត និងស្ទីលរចនាដ៏ទំនើបទាំងអស់នេះ រួមចំណែកធ្វើឱ្យការបើកបររបស់អ្នកកាន់តែមានភាពរីករាយ។
ទីធ្លាផ្នែកខាងក្នុងមានផាសុកភាព និងងាយស្រួលបញ្ជា
ដើម្បីធ្វើឱ្យការបើកបររបស់អ្នកកាន់តែមានភាពរីករាយ ទើបមានការរួមបញ្ចូលគ្នានូវកៅអីអង្គុយសម្រាប់មនុស្ស 7 នាក់ បរិយាកាសងាយស្រួល សម្ភារប្រណីត និងស្ទីលរចនាដ៏ទំនើបទាំងអស់នេះ។
ប្រព័ន្ធកំសាន្ត
រីករាយទស្សនាខ្សែភាពយន្ត ស្ដាប់តន្ត្រី និងការកម្សាន្តផ្សេងទៀតនៅលើប្រព័ន្ធវីដេអូ DVD នេះ។ លក្ខណៈពិសេសទាំងនេះ រួមមានដូចជាប្រព័ន្ធភ្ជាប់ Bluetooth® ជាមួយទូរសព្ទឆ្លាតវៃ មុខងារឆ្លើយតបទូរសព្ទមិនចាំបាច់ប្រើដៃចុច និងការបញ្ជាទូរសព្ទតាមរយៈសំឡេង។
កៅអីអាចបត់បែនបាន
កៅអីអាចបត់បែនបាន
កៅអីនីមួយៗអាចសឺរ៉េទៅតាមតម្រូវការរបស់អ្នក។ កៅអីជួរទីពីរ និងទីបីវិញ ក៏អាចបត់ឱ្យរាបស្មើ ដើម្បីងាយស្រួលសម្រាប់ការដាក់ឥវ៉ាន់ ហើយទម្រដៃទីពីរក៏អាចបត់បាន ដើម្បីឱ្យមានទីតាំងធំទូលាយសម្រាប់ដាក់របស់របរដែលបានប្រវែងវែងបានផងដែរ។
Color LCD multi information display andHigh-contrast meters
មានអារម្មណ៍ត្រជាក់ស្រួលខ្លួន និងស្រស់ថ្លាជាមួយនឹង CLIMATE CONTROL AND AIR VENTILATION OUTLET.
បើទោះបីជាអាកាសធាតុក្ដៅយ៉ាងណាក្ដី ក៏លោកអ្នកនៅតែទទួលបានអារម្មណ៍ត្រជាក់ស្រួលខ្លួន និងស្រស់ថ្លាជាមួយនឹងម៉ាស៊ីនត្រជាក់របស់រថយន្តនេះ។ ម៉ាស៊ីនត្រជាក់នេះ អាចសឺរ៉េកម្រិតខ្យល់បាន 8 កម្រិតនៅខាងមុខ និង 4 កម្រិតនៅខាងក្រោយ ក៏ដូចជាប្រព័ន្ធខ្យល់តាមបង្អួចខាងក្រោយចំនួនបួនដែលអាចជួយបញ្ចូលខ្យល់ត្រជាក់ពាសពេញរថយន្តផងដែរ។
ស្ងប់ស្ងាត់ និងមានអារម្មណ៍ធូរស្រាល
ការបើកបរ គឺពោរពេញទៅដោយភាពស្ងប់ស្ងាត់ ដោយសារតែកាប៊ីនអ្នកដំណើរ គឺហ៊ុំព័ទ្ធទៅដោយវត្ថុធាតុដើមពិសេសៗ ដែលមានប្រសិទ្ធភាពស្រូបសំឡេង និងរំញ័របានទាំងអស់។
ការរចនាផ្នែកខាងក្នុងសម្រាប់ផាសុកភាព និងភាពងាយស្រួលកម្រិតខ្ពស់បំផុតរបស់អ្នក
រន្ធដោយភ្លើងសម្រាប់អ្នកដំណើរទាំងអស់
រន្ធភ្លើងកម្លាំង 12V ចំនួនបី ដែលមាននៅតាមជួរនីមួយៗ គឺមានផ្ដល់ជូនអ្នកដំណើរទាំងអស់សម្រាប់សាកថ្មទូរសព្ទ ឬឧបករណ៍ផ្សេងៗ។ សម្រាប់ភាពងាយស្រួល រន្ធដោតភ្លើងនីមួយៗ មានកន្លែងសម្រាប់ដាក់របស់របរដែលសាកថ្មនោះបាន។
កន្លែងដាក់វ៉ាលិសខាងក្រោយ
កន្លែងដាក់វ៉ាលិស គឺមានទំហំធំគ្រប់គ្រាន់ ទោះបីជាអ្នកដំណើរអង្គុយនៅកៅអីជួរទីបីក៏ដោយ។
ហោប៉ៅខាងក្រោយកៅអី
2-Way Convenient Tray ក្រោមកៅអីអ្នកដំណើរខាងមុខ
កន្លែងដាក់កែវទឹកនៅ Center Console
Sliding Center Console Box
ហោប៉ៅទ្វារចំហៀងមានកន្លែងដាក់កែវបាន
ហោប៉ៅចំហៀងមានកន្លែងដាក់កែវបាននៅកៅអីជួរទីបី
Cargo Floor Box with Lid
Multi- Purpose Open Tray
Convenient Hook
លក្ខណៈពិសេស
ជាមួយនឹងមុខងារគាំទ្ររបស់ Mitsubishi រថយន្ត Xpander នាំលោកអ្នកទៅកាន់បទពិសោធន៍ថ្មីដ៏ច្រើនសម្បូរបែប។
រីករាយជាមួយនឹងកម្លាំងថាមពល និងប្រព័ន្ធជើងក្រោមកម្រិតខ្ពស់
ម៉ាស៊ីន RESPONSIVE 1.5L MIVEC
ម៉ាស៊ីន 16-valve DOHC ជាមួយនឹងប្រព័ន្ធ MIVEC ដ៏ទំនើប (MIVEC (Mitsubishi Intelligent & Innovative Valve timing & lift Electronic Control system) បានផ្ដល់កម្លាំងស្ទុះដ៏ខ្លាំង ដែលអាចដឹកមនុស្សបាន 7 នាក់បើកឡើងភ្នំបានយ៉ាងងាយស្រួល។ បទពិសោធន៍បើកបរដ៏អស្ចារ្យនេះ គឺដោយសារតែការបង្កើតឡើងយ៉ាងមានគុណភាព និងមុខងារកាត់បន្ថយសំឡេងរំខាន និងរំញ័រគ្រប់ជ្រុងជ្រោយ។
ប្រព័ន្ធជើងក្រោម និងការរក្សាលំនឹង
ការបើកបរប្រកបដោយលំនឹង និងផាសុកភាពកម្រិតខ្ពស់ ដោយប្រព័ន្ធជើងក្រោមដ៏រឹងមាំ ដោយមានបូមរឺស័រដែលមានសមត្ថភាពខ្ពស់ផងដែរ។
ការរក្សាលំនឹង
ជាមួយនឹងបច្ចេកវិទ្យាដ៏រឹងមាំ រថយន្ត Xpander រឹងមាំ និងមានភាពល្អ។ ការផ្សារភ្ជាប់យ៉ាងយកចិត្តទុកដាក់ និងគ្រោងដ៏មានភាពប្រណិតនេះ បានធ្វើឱ្យតួរថយន្តរឹងមាំ និងមានទម្ងន់ស្រាលសម្រាប់ការធ្វើដំណើរ។
High ground clearance
នៅពេលដែលផ្លូវរដិបរដុប និងមានលិចទឹក អ្នកអាចដោះស្រាយបានប្រកបដោយទំនុកចិត្ត ដោយដឹងថាចន្លោះពីដីអប្បបរមានៃរថយន្ត (ដែលមានកង់ 16 អ៊ីញ) នេះ មានកម្ពស់ខ្ពស់ល្អបំផុតសម្រាប់ករណីនេះ។
ងាយស្រួលបត់ចង្កូត
រថយន្ត Xpander អាចនឹងមានរាងធំ ប៉ុន្តែរថយន្តនេះអាចមានភាពរហ័សរហួនដូចរថយន្តតូចៗ
ដែរ។ អ្នកអាចនឹងងាយបត់ត្រលប់ក្រោយនៅតាមបណ្ដោយផ្លូវក្នុងទីក្រុង ហើយបើកចូលចតនៅតាមចំណតរថយន្តដ៏មមាញឹកបានផងដែរ។
ភ្លើងសញ្ញាមុខងារ ECO
ភ្លើងសញ្ញានេះ នឹងភ្លឺឡើងនៅពេលអ្នកជាន់ហ្គែរថ្នមៗធម្មតា ដែលនាំឱ្យមានការស៊ីសាំងតិច និងជួយឱ្យបរិស្ថានកាន់តែស្អាត។
សុវត្ថិភាព
ធ្វើឱ្យអ្នកមានអារម្មណ៍ងាយស្រួល
រថយន្ត Xpander ផ្ដល់នូវការការពារកម្រិតខ្ពស់សម្រាប់អ្នក និងអ្នកដំណើរ។ លក្ខណៈពិសេស
សុវត្ថិភាពឈានមុខគេនេះ និងការរចនាតួរថយន្តដ៏រឹងមាំ អាចការពារលោកអ្នកបានក្នុងករណីមានគ្រោះថ្នាក់។
ពោងសុវត្ថិភាព SRS ទាំងសងខាង
ប្រព័ន្ធពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ និងអ្នកដំណើរ ក្នុងករណីមានការប៉ះទង្គិច ពោងសុវត្ថិភាព SRS ខាងមុខជួយការពារអ្នក និងអ្នកដំណើរខាងមុខដោយស្រូបយកកម្លាំងនៃការប៉ះពាល់នេះ។
កាមេរ៉ាមើលក្រោយ
នៅពេលចង្កឹះលេខស្ថិតនៅលើមុខងារថយក្រោយ កាមេរ៉ាខាងលើទ្វារខាងក្រោយ បង្ហាញអំពីរូបភាពនៅពីខាងក្រោយរថយន្ត នៅលើអេក្រង់DVDយ៉ាងច្បាស់ ដូច្នេះ អ្នកអាចមើលបានដោយស្ងប់ចិត្ត។
តួរថយន្ត Rise
សមត្ថភាពការពារសុវត្ថិភាពពីការបុកទង្គិចត្រូវបានពង្រឹងយ៉ាងខ្លាំងដោយតួរថយន្តរឹងមាំដែលមានការវិវត្តប្រព័ន្ធសុវត្ថិភាពការពារការប៉ះទង្គិច (Reinforced Impact Safety Evolution) របស់ក្រុមហ៊ុន Mitsubishi Motors ដែលស្រូបយកថាមពលយ៉ាងមានប្រសិទ្ធិភាពនិងរក្សាភាពត្រឹមត្រូវខ្ពស់នៃ
កាប៊ីន ក្នុងករណីមានការបុកទង្គិច។
ការការពារអ្នកថ្មើរជើង
នៅពេលបុកជាមួយនឹងអ្នកថ្មើរជើង ចំណុចប៉ះនោះគឺអាចជាគម្របម៉ាស៊ីន និងកាងសម្រាប់ការពារជើង។ ដូច្នេះ យើងបានបង្កើតរចនាសម្ព័ន្ធទប់ការប៉ះពាល់នៅចុងខាងមុខនៃរថយន្ត ដើម្បីជួយកាត់បន្ថយការរងគ្រោះចំពោះនរណាម្នាក់។
ធ្នឹមដែកការពារទ្វារចំហៀង
ទ្វារទាំង 4 ត្រូវបានបំពាក់ដោយធ្នឹមទ្រទ្រង់ ដែលបង្កើនការការពារអ្នកដំណើរ ដោយជួយកាត់បន្ថយការខូចទ្រង់ទ្រាយទ្វារ ក្នុងករណីមានការបុកទង្គិចពីចំហៀង។
ប្រព័ន្ធហ្វ្រាំង ABS (ABS)
ជួយការពារហ្វ្រាំងមិនឱ្យចាក់សោដោយការបើកសម្ពាធហ្វ្រាំង ដើម្បីជួយឱ្យអ្នកអាចគ្រប់គ្រងបានក្នុងស្ថានភាពជាន់ហ្វ្រាំងបន្ទាន់។
ប្រព័ន្ធផ្ដល់សញ្ញាឈប់បន្ទាន់ (ESS)
នៅពេលអ្នកចាប់ហ្វ្រាំងខ្លាំង ឬដំណើរការប្រព័ន្ធ ABS ភ្លើងស៊ីញ៉ូសុំផ្លូវនឹងភ្លឺឡើងដោយស្វ័យប្រវត្ដិ ដើម្បីផ្ដល់សញ្ញាដល់អ្នកបើកបរនៅក្នុងរថយន្តដែលនៅពីក្រោយអ្នក ដើម្បីការពារការបុកទង្គិចពីខាងក្រោយ។
Pretensioners
Pretensioners នៅលើខ្សែក្រវ៉ាត់សុវត្ថិភាពនឹងរឹតបន្តឹងខ្សែក្រវ៉ាត់ដោយស្វ័យប្រវត្តិនៅ ក្នុងករណីដែលមានការបុកទង្គិចនៅខាងមុខ ដើម្បីការពារអ្នកបើកបរ និងអ្នកដំណើរខាងមុខផ្ទុះឡើង។
ការបែងចែកកម្លាំងហ្វ្រាំងអេឡិចត្រូនិក
មុខងារដែលដំណើរការជាមួយនឹង ABS ដើម្បីបែងចែកកម្លាំងហ្វ្រាំងសមស្របទៅលើកង់ទាំងបួនរបស់រថយន្តដែលបណ្តាលឱ្យមានចម្ងាយហ្វ្រាំងខ្លី និងមានសុវត្ថិភាពជាងមុន។
ការបញ្ជាក់
Model | Xpander |
Drive System | 2WD |
Drive System | 4AT |
Steering | LHD |
Price Class | GLX |
Model Code (LHD) | NC1WLRHNLV1 |
Dimensions and weights | |
---|---|
Overall Length (mm.) | 4,475 |
Overall Width (mm.) | 1,750 |
Overall Height (mm.) | 1,700 |
Wheel Base (mm.) | 2,775 |
Front Track (mm.) | 1,520 |
Rear Track (mm.) | 1,510 |
Ground Clearance (mm.) | 205 |
Seating Capacity (person) | 7 |
Performance | |
---|---|
Min. Turning Radius (m.) | 5.2 |
Engine | |
---|---|
Engine Code | 4N15 |
type | 1.5 liters 16-value DOHC MIVEC |
total Displacement (cc.) | 1,499 |
Injection System | Electronically Controlled Injection-Multi |
Emission Level | Euro-2 |
Max. output (kw/rpm) | 77 / 6,000 |
Max. torque (n.m/rpm) | 141 / 4,000 |
FUEL SYSTEM | |
---|---|
Fuel type / Octane | Unleaded / RON 90 and over |
Fuel tank capacity (litres) | 45 |
TRANSMISSION | |
---|---|
Gear ratio 1st | 2.875 |
Gear ratio 2nd | 1.568 |
Gear ratio 3rd | 1.000 |
Gear ratio 4th | 0.697 |
Reverse | 2.300 |
Final | 4.375 |
SUSPENSIONS | |
---|---|
font | MacPherson Strut |
rear | Torsion Beam |
WHEELS AND TIRES | |
---|---|
Front and Rear | 205/55R16 Alloy Wheels |