ម៉ូឌែល TRITON GLS PLUS 4X4 A/T
ផលិតឡើងដើម្បីភាពរឹងមាំបំផុត
រចនាឡើងសម្រាប់ការធ្វើដំណើរផ្សងព្រេងណាមួយដោយមិនមានការខកខាន។ ឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ ដើម្បីឈានទៅដល់គោលដៅនៃភាពរឹងមាំ និងគួរឱ្យជឿជាក់បំផុតរបស់យើង

ការរចនាផ្នែកខាងក្រៅ
ការរចនារបាំងការពារឌីណាមិចទំនើបចុងក្រោយបំផុត
ជាមួយនឹងការរចនាដែលបានគិតគូរដល់អនាគត។ គំនិតរចនាផ្នែកមុខរថយន្ត ការរចនារបាំងការពារឌីណាមិចទំនើបចុងក្រោយបំផុតបង្ហាញពីភាពពិសេសតែមួយគត់នៃគំនិតរចនាផ្នែកមុខរថយន្តរបស់ Mitsubishi។

ផ្នែកម៉ាស៊ីន
ប្រសិទ្ធភាពខ្លាំងនៃ MIVEC CLEAN DIESEL 2.4L
ស៊ីប្រេងតិចគួរឱ្យកត់សម្គាល់។ បញ្ចេញឧស្ម័នកាបូនិចតិចបំផុត។ ជាមួយនឹងទម្ងន់ស្រាលបំផុត ម៉ាស៊ីនម៉ាស៊ូតទែបូ 2.4 លីត្រ ប្លុកស៊ីឡាំងអាលុយមីញ៉ូមឈានមុខគេ និង a precision common rail direct injection system រថយន្តនេះអាចបញ្ចេញថាមពលខ្លាំងបំផុត និងមានប្រសិទ្ធភាពខ្ពស់តាមតម្រូវការរបស់អ្នក។


ការរចនាផ្នែកខាងក្នុង ធ្វើដំណើរប្រកបដោយផាសុកភាពនៅក្នុងរថយន្តដែលមានពីរបាំង
មានចន្លោះទំនេរ និងកន្លែងដាក់ជើងធំទូលាយលើសគេ ព្រមទាំងមានបំពាក់ប្រព័ន្ធសំឡេង និងរំញ័រ រួមទាំងមានកន្លែងដាក់ឥវ៉ាន់ផ្សេងៗយ៉ាងងាយស្រួល ដែលធ្វើឱ្យរថយន្តនេះ អាចផ្ដល់ជូនអ្នកបើកបរ និងអ្នកដំណើរនូវការបើកបរដោយមានសំឡេងស្ងាត់ល្អ ប្រកបដោយផាសុកភាព និងភាពរីករាយ

ការរចនាផ្នែកខាងក្នុង
ផ្នែកខាងក្នុងមានការរចនាប្រណីតនិងប្រកបដោយគុណភាពខ្ពស់
បរិក្ខារដែលមានគុណភាពខ្ពស់គួបផ្សំជាមួយនឹងការរចនាដ៏ប្រណីតផ្ដល់នូវអារម្មណ៍ផាសុកភាពនិងបទពិសោធន៍បើកបរប្រកប ដោយភាពរីករាយ។
សុវត្ថិភាពឈានមុខគេ
ពោងសុវត្ថិភាព SRS ចំនួន 7 និងមានខ្សែក្រវ៉ាត់សុវត្ថិភាពខាងមុខប្រភេទ PRETENSIONER
រថយន្តរបស់យើងមានពោងសុវត្ថិភាព SRS ចំនួន 7 ពោងសុវត្ថិភាពខាងមុខ ពោងសុវត្ថិភាពចំហៀងខាងមុខ ពោងសុវត្ថិភាពចំហៀង និងពោងសុវត្ថិភាពកន្លែងជង្គង់អ្នកបើកបរ ដែលការពារអ្នកបើកបរ និងអ្នកដំណើរក្នុងករណីមានការបុកទង្គិច។



សុវត្ថិភាពឈានមុខគេ MULTI AROUND MONITOR
ដើម្បីជួយឱ្យអ្នកចតរថយន្តបានដោយសុវត្ថិភាព រូបភាពកាមេរ៉ាមុខ ក្រោយ និងចំហៀង ត្រូវបានបង្ហាញរួមគ្នា ដោយបង្ហាញអំពីចំណុចដែលមិនអាចមើលឃើញ សម្រាប់ឱ្យអ្នកបានមើលឃើញយ៉ាងច្បាស់។
Features




ការរចនាផ្នែកខាងក្រៅ
ភាពរឹងមាំ និងការរចនាបែបបទប្រកបដោយគំនិតរចនា ដែលឆ្លុះបញ្ចាំងអំពីសមត្ថភាពដ៏ខ្លាំង

ការរចនារបាំងការពារឌីណាមិចទំនើបចុងក្រោយបំផុត
ជាមួយនឹងការរចនាដែលបានគិតគូរដល់អនាគត។ គំនិតរចនាផ្នែកមុខរថយន្ត ការរចនារបាំងការពារឌីណាមិចទំនើបចុងក្រោយបំផុតបង្ហាញពីភាពពិសេសតែមួយគត់នៃគំនិតរចនាផ្នែកមុខរថយន្តរបស់ Mitsubishi។


ធ្វើដំណើរប្រកបដោយទំនុកចិត្ត
ស្ថិតក្នុងស្ថានភាពអាចគ្រប់គ្រងបានទាំងស្រុង មិនថាទៅតាមផ្លូវណាក៏ដោយ។ ងាយស្រួលដោះស្រាយស្ថានភាពផ្លូវមិនល្អ រាប់ចាប់ពីជម្រាលភ្នំ ថ្ម រហូតដល់ព្រិល ឬភក់ ជាមួយនឹងសមត្ថភាពរថយន្តដែលអាចឱ្យអ្នកប្រឈមមុខនឹងបញ្ហាប្រឈមដោយភាពជឿជាក់។

សម្បកកង់ 265/60R18 + យ៉ាន់កង់លេខ 18”

ប៊ូតុងចាក់សោរ/ដោះសោររបស់រថយន្ត

កញ្ចក់ទ្វារចំហៀងអូតូដែលមានភ្លើងស៊ីញ៉ូបត់

ឈ្នាន់ចំហៀង


កន្លែងទំនេរប្រកបដោយទំនុកចិត្តលើភាពរឹងមាំ
ស្ទីលទាន់សម័យរួមបញ្ចូលគ្នាជាមួយនឹងភាពជឿជាក់រឹងមាំ។ បាតឃ្លុបដាក់ទំនិញធំទូលាយ និងរឹងមាំខ្លាំងផ្តល់ជូននូវកន្លែងទំនេរទាំងអស់តាមតម្រូវការរបស់អ្នក។

ចង្កៀងមុខ LED ដែលមានភ្លើងLED សម្រាប់ DRL និងឧបករណ៍សឺរ៉េកម្រិតភ្លើងចង្កៀងមុខ

ចង្កៀងនិងស្តុបក្រោយ LED

ភ្លើងដឺមីខាងមុខប្រភេទធំ
ការរចនាផ្នែកខាងក្នុង
ផ្នែកខាងក្នុងមានការរចនាប្រណីត និងប្រកបដោយគុណភាពខ្ពស់
បរិក្ខារដែលមានគុណភាពខ្ពស់គួបផ្សំជាមួយនឹងការរចនាដ៏ប្រណីតផ្ដល់នូវអារម្មណ៍ផាសុកភាពនិងបទពិសោធន៍បើកបរប្រកប ដោយភាពរីករាយ។


កន្លែងទំនេរធំទូលាយ ធ្វើដំណើរប្រកបដោយផាសុកភាពនៅក្នុងរថយន្តដែលមានពីរបាំង
មានកន្លែងទំនេរ និងកន្លែងដាក់ជើងធំទូលាយលើសគេ ព្រមទាំងមានបំពាក់ប្រព័ន្ធសំឡេង និងរំញ័រ រួមទាំងមានកន្លែងដាក់ឥវ៉ាន់ផ្សេងៗយ៉ាងងាយស្រួល ដែលធ្វើឱ្យរថយន្តនេះ អាចផ្ដល់ជូនអ្នកបើកបរ និងអ្នកដំណើរនូវការបើកបរដោយមានសំឡេងស្ងាត់ល្អ ប្រកបដោយផាសុកភាព និងភាពរីករាយ

ប្រវែងកាប៊ីនលំដាប់ថ្នាក់ឈានមុខគេជាមួយនឹងកៅអីប្រណីត
ការបើកបរប្រកបដោយភាពរីករាយ និងផាសុកភាពទទួលបានមកពីចន្លោះទំនេរធំទូលាយ និងកន្លែងដាក់ជើងលាតត្រង់ស្រួល។ ដោយមានការរចនាយ៉ាងត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព កៅអីអង្គុយប្រកបដោយគុណភាពខ្ពស់ ជួយបង្កើនភាពរីករាយសម្រាប់អ្នកជិះរថយន្តទាំងអស់។

កៅអីរបស់អ្នកបើកបរអាចសឺរ៉េបាន 8 តង់

កាន់តែមានភាពស្ងប់ស្ងាត់ជាមួយនឹងការបើកបរប្រកបដោយភាពសុខស្រួលជាងមុន

កញ្ចក់មើលក្រោយបន្ថយពន្លឺដោយស្វ័យប្រវត្តិ
កញ្ចក់មើលក្រោយនឹងបន្ថយដោយស្វ័យប្រវត្តិនូវពន្លឺចាំងផ្លាតពីរថយន្តខាងក្រោយដើម្បីឱ្យអ្នកនៅតែអាចមើលឃើញរូបភាពខាងក្រោយច្បាស់ និងធ្វើឱ្យបើកបរប្រកបដោយសុវត្ថិភាព។

REAR AIR CALCULATOR

AUTOMATIC DUAL ZONE AIR CONDITIONER

រន្ធដោត USB និងរន្ធដោយ HDMI ខាងមុខ និងខាងក្រោយ
ដើម្បីផ្ដល់ជូននូវរបៀបរស់នៅប្រកបដោយភាពងាយស្រួលបំផុត កន្លែងដាក់ទូរស័ព្ទវៃឆ្លាត និងរន្ធដោត USB សាកថ្មត្រូវបានដាក់បញ្ចូលគ្នាសម្រាប់អ្នកដំណើរខាងក្រោយ និងអ្នកបើកបរ។

TFT COLOR LCD MULTI- INFORMATION DISPLAY WITH 3D ANIMATION

THE REAR CENTER CONSOLE

FLOOR CONSOLE WITH LID និងកន្លែងដាក់កែវ

MULTI-FUNCTION STEERING WHEEL ដើម្បីកាន់តែមានភាពងាយស្រួល និងសុវត្ថិភាព
ជាមួយនឹង leather Multi-function steering wheel ការគ្រប់គ្រងពេលបើកបរ និងចង្កឹះប្ដូរលេខ ដៃរបស់អ្នកនឹងមិនចាំបាច់ចាកចេញពីចង្កូតទេ ហើយភ្នែករបស់អ្នកគ្រាន់តែផ្តោតអារម្មណ៍លើផ្លូវប៉ុណ្ណោះដែល ជួយអ្នកកាត់បន្ថយភាពនឿយហត់របស់អ្នកពេលបើកបរឆ្ងាយ។
លក្ខណៈពិសេស
ផលិតឡើងដើម្បីភាពរឹងមាំបំផុត
លើសពីភាពរឹងមាំ យើងមានបំណងផលិតរថយន្តដែលមិនមែនត្រឹមតែមានភាពរឹងមាំសម្រាប់អ្នក
ប៉ុណ្ណោះទេ ដូច្នេះហើយ ទើបយើងបានធ្វើតេស្តជាច្រើន និង សំខាន់ក្នុងការស្វែងរកឱ្យឃើញនូវភាពរឹងមាំបំផុត។

មានប្រសិទ្ធភាពខ្លាំង

MIVEC CLEAN DIESEL 2.4 L 181 PS
ស៊ីប្រេងតិចគួរឱ្យកត់សម្គាល់។ បញ្ចេញឧស្ម័នកាបូនិចតិចបំផុត។ ជាមួយនឹងទម្ងន់ស្រាលបំផុត ម៉ាស៊ីនម៉ាស៊ូតទែបូ 2.4 លីត្រ ប្លុកស៊ីឡាំងអាលុយមីញ៉ូមឈានមុខគេ និង precision common rail direct injection system រថយន្តនេះអាចបញ្ចេញថាមពលខ្លាំងបំផុត និងមានប្រសិទ្ធភាពខ្ពស់តាមតម្រូវការរបស់អ្នក។

VG TURBO
ទែបូ Variable Geometry គឺជាប្រព័ន្ធបឺតខ្យល់ចូលកម្រិតខ្ពស់បំផុត ដែលពាក់ព័ន្ធទៅនឹងដំណើរការល្បឿនរបស់ម៉ាស៊ីន Variable turbo charger ដែលគ្រប់គ្រង និងបង្កើតការបឺតខ្យល់ចូល និង
អត្រាបញ្ចេញខ្យល់ប្រកបដោយប្រសិទ្ធភាព ដើម្បីបន្តបង្កើត ទិន្នផលកម្លាំងបង្វិលខ្ពស់សម្រាប់ដំណើរការល្បឿនពេញនៃម៉ាស៊ីន(ទាំងល្បឿនខ្ពស់ និងល្បឿនទាប)។ ដោយមានប្រព័ន្ធ intercooler ក្រុមហ៊ុន Mitsubishi សម្រេចបាននូវការកាត់បន្ថយកម្ដៅបានរហ័សជាងមុន ហើយធ្វើឱ្យឆាប់ត្រជាក់ ដើម្បីបង្កើន និងជំរុញខ្យល់ចូលឱ្យដល់កម្រិតសមត្ថភាពខ្ពស់ និងសំទុះកាន់តែប្រសើរ។

SUPER SELECT 4WD II
អ្នកអាចផ្លាស់ប្ដូររវាង 2WD (2H) និង 4WD (4H, 4HLc) នៅពេលកំពុងបើកបរក្នុងល្បឿនរហូតដល់ 100km/h បានយ៉ាងងាយស្រួលដោយគ្រាន់តែមួលបង្វិលទៅកាន់ទម្រង់បើកបរ (drive mode)។ នៅពេលដែលផ្លូវរដិបរដុប អ្នកអាចបង្រួមប៉ុងកណ្ដាលដោយចូលទៅកាន់ការកំណត់ 4HLc សម្រាប់ផ្លូវរដិបរដុប ឬក៏ការកំណត់ 4Llc សម្រាប់ផ្លូវជម្រាល ភក់ និងព្រិល។

2H (2WD HIGH RANGE)
ការអូសទាញកង់ទាំងបួននៃ4HLc ផ្លាស់ប្ដូរទៅកាន់ល្បឿនទាប ដើម្បីទទួលបានកម្លាំងបង្វិលអតិបរមានៅពេលធ្វើការបើកបរលើផ្លូវលំបាក ឬបើកបរឆ្លងកាត់ព្រិល និងភក់ជ្រៅៗ។

4H (4WD HIGH RANGE)
ការគ្រប់គ្រង 4WD ជាមួយនឹងភាពបត់បែននៃប៉ុងកណ្ដាលជាមួយ VCU ផ្ដល់ជូនការត្រៀមលក្ខណៈរួចរាល់ក្នុងការអូសទាញនៅស្ថានភាព និងផ្ទៃផ្លូវប្រែប្រួលចុះឡើង។ ជាធម្មតា នៅពេលដំណើរការនៅអត្រាកម្លាំងបង្វិល 33:67 វាអាចឆ្លើយតបទៅនឹងការបាត់បង់ការអូសទាញ ដោយធ្វើការបែងចែកថាមពលឡើងវិញដោយស្វ័យប្រវត្តិទៅជាអត្រា 50:50 វិញ។

4HLC (4WD HIGH RANGE WITH LOCKED CENTER DIFFERENTIAL)
ជាមួយនឹងការឡុកប៉ុងកណ្ដាលដើម្បីបែងចែកកម្លាំងបង្វិលស្មើគ្នា ទៅកាន់កង់ទាំងបួន ទម្រង់នេះមានភាពសក្ដិសមចំពោះការបើកបរលើផ្លូវរដិបរដុប ឬស្ថានភាពអាកាសធាតុគ្រោះថ្នាក់។

4LLC (4WD LOW RANGE WITH LOCKED CENTER DIFFERENTIAL)
ការអូសទាញកង់ទាំងបួននៃ4HLc ផ្លាស់ប្ដូរទៅកាន់ល្បឿនទាប ដើម្បីទទួលបានកម្លាំងបង្វិលអតិបរមានៅពេលធ្វើការបើកបរលើផ្លូវលំបាក ឬបើកបរឆ្លងកាត់ព្រិល និងភក់ជ្រៅៗ។
TOUGH SUSPENSION

ប្រព័ន្ធជើងក្រោមរឹងមាំ ទំនុកចិត្តគ្រប់ស្ថានភាពផ្លូវ
ដោយមានគ្រោងរថយន្តរឹងមាំ និងតួរថយន្តដែលមានរាងជក់ខ្យល់ក្នុងពេលបើកបរ រួមជាមួយនឹងការអូសទាញ 4WD និងប្រព័ន្ធជើងក្រោមឈានមុខគេ រថយន្តនេះ ផ្ដល់ជូនអ្នកនូវការប្រើប្រាស់ប្រកបដោយភាពស្វាហាប់ និងការគ្រប់គ្រងការបើកបរបានច្បាស់លាស់ ដូច្នេះអ្នកអាចជឿជាក់លើការបើកបរនៅលើស្ថានភាពផ្លូវណាមួយ។
ប្រព័ន្ធជើងក្រោមរឹងមាំ
ឆ្អឹងទ្របូមពីរដាច់ពីគ្នាជាមួយនឹងរឺស័ររុំជាមួយរបារទប់លំនឹង។ ដោយមានបូមរឺស័រ ប្រព័ន្ធជើងក្រោមខាងក្រោយដែលមានជន្ទៀសរឹងមាំ ត្រូវបានដាក់នៅលើភ្លៅក្រោយខាងលើ ដែលនាំមកនូវការបើកបរប្រកបដោយផាសុកភាពនិងលំនឹង។

6-SPEED AUTOMATIC TRANSMISSION WITH SPORT MODE
សមត្ថភាពបង្កើនល្បឿនជាអតិបរមាកាន់តែខ្ពស់ជាងមុនដោយជួយស៊ីប្រេងតិចកាន់តែប្រសើរ ហើយម៉ាស៊ីននៅតែមានភាពស្ងប់ស្ងាត់ល្អ សូម្បីតែបើកបរនៅល្បឿនលឿនក៏ដោយ។ ទម្រង់ស្ព័រអាចឱ្យអ្នកមានអារម្មណ៍រីករាយបែបស្ព័រ និងដំណើរការដូចលេខដៃដោយគ្រាន់តែប្ដូរចង្កឹះលេខឡើងចុះជាការស្រេច។

កាន់តែមានភាពងាយស្រួល

ប្រព័ន្ធដំណើរការមិនប្រើប្រាស់កូនសោ
នៅពេលកាន់កូនសោ អ្នកអាចចុចប៊ូតុងបើកនៅខាងក្រៅបាន មិនថាទ្វារខាងមុខឡើយដើម្បីចាក់សោរ ឬដោះសោទ្វារទាំងអស់ ឬចុចកុងតាក់ម៉ាស៊ីននៅក្នុងកាប៊ីនរថយន្តដើម្បីបញ្ឆេះម៉ាស៊ីន។
សុវត្ថិភាពឈានមុខគេ
លើសពីភាពរឹងមាំ យើងមានបំណងផលិតរថយន្តដែលមិនមែនត្រឹមតែមានភាពរឹងមាំសម្រាប់អ្នក
ប៉ុណ្ណោះទេ ដូច្នេះហើយ ទើបយើងបានធ្វើតេស្តលក្ខណៈពិសេសផ្សេងៗជាច្រើន និងសំខាន់ក្នុងការស្វែងរកឱ្យឃើញនូវភាពរឹងមាំបំផុត និងសុវត្ថិភាពបំផុត។
ពោងសុវត្ថិភាព SRS ចំនួន 7 និងមានខ្សែក្រវ៉ាត់សុវត្ថិភាពខាងមុខប្រភេទ PRETENSIONER
រថយន្តរបស់យើងមានពោងសុវត្ថិភាព SRS ចំនួន 7 ពោងសុវត្ថិភាពខាងមុខ ពោងសុវត្ថិភាពចំហៀងខាងមុខ ពោងសុវត្ថិភាពចំហៀង និងពោងសុវត្ថិភាពកន្លែងជង្គង់អ្នកបើកបរ ដែលការពារអ្នកបើកបរ និងអ្នកដំណើរក្នុងករណីមានការបុកទង្គិច។


ខ្សែក្រវ៉ាត់សុវត្ថិភាពប្រភេទ PRETENSIONER 2 ផ្លូវដែលមានការកម្រិតកម្លាំងទង្គិច (ខាងអ្នកបើកបរ)
ក្នុងករណីមានការបុកទង្គិចផ្នែកខាងមុខ Pretensioner នៅខ្សែក្រវ៉ាត់សុវត្ថិភាពកៅអីមុខនឹងរឹតបន្តឹងខ្សែក្រវ៉ាត់ដោយស្វ័យប្រវត្តិដើម្បីជួយឱ្យអ្នកបើកបរ និងអ្នកដំណើរដែលនៅខាងមុខ មានសុវត្ថិភាព និងកាត់បន្ថយផលប៉ះពាល់នៅពេលដែលពោងសុវត្ថិភាពបានផ្ទុះឡើង។
ការគ្រប់គ្រងលំនឹងសកម្ម
នៅពេលដែលប្រព័ន្ធនេះ កំណត់ថាគ្មានលំនឹងក្នុងពេលបើបររថយន្ត ឬកង់មួយ ឬច្រើនកំពុងរអិលទៅចំហៀង ផ្លូវរអិល ឬដោយសារការកាច់ចង្កូតភ្លាមៗ វាជួយសម្រួលដល់ការបញ្ចេញថាមពលម៉ាស៊ីន និងកម្លាំងហ្រ្វាំងដើម្បីធ្វើឱ្យរថយន្តមានលំនឹង។

ការគ្រប់គ្រងការឡើងចុះជម្រាល
ដោយគ្រាន់តែចុចជ្រើសរើសទម្រង់HDC ហ្វ្រាំងនឹងដំណើរការដោយស្វ័យប្រវត្តិ ដើម្បីរក្សាល្បឿនបច្ចុប្បន្នរបស់អ្នកនៅពេលធ្វើដំណើរចុះពីលើទីជម្រាល ដែលអនុញ្ញាតឱ្យអ្នកផ្តោតអារម្មណ៍លើចង្កូតនិងធ្វើដំណើរចុះក្រោមដោយមានសុវត្ថិភាពខ្ពស់។ ចំពោះរថយន្តដែលមានប្រអប់លេខអូតូ HDC អាចត្រូវបានដំណើរការល្បឿន 2 – 20km/h។


ទម្រង់ OFF-ROAD
ដោយគ្រាន់តែចុចជ្រើសរើសទម្រង់ OFF-ROAD ការបញ្ចេញថាមពលម៉ាស៊ីន ការកំណត់ប្រអប់លេខ និងហ្រ្វាំងត្រូវបានប្ដូរទៅទៅតាមប្រសិទ្ធភាពនៅពេលបើកបរលើផ្លូវលំបាក (OFF-ROAD)។
ACTIVE TRACTION CONTROL
រថយន្តរបស់យើងមានការគ្រប់គ្រងជួយទប់កុំឱ្យរអិលកង់ ដែលធ្វើឱ្យការបើកបរកាន់តែប្រសើរនៅលើផ្លូវដែលមានផ្ទៃរអិល ផ្លូវរដិបរដុប ឬផ្លូវបត់ ដោយការពារសុវត្ថិភាពរបស់អ្នក។


MULTI AROUND MONITOR
ដើម្បីជួយឱ្យអ្នកចតរថយន្តបានដោយសុវត្ថិភាព រូបភាពកាមេរ៉ាមុខ ក្រោយ និងចំហៀង ត្រូវបានបង្ហាញរួមគ្នា ដោយបង្ហាញអំពីចំណុច blind spots សម្រាប់ឱ្យអ្នកបានមើលឃើញយ៉ាងច្បាស់។

HILL START ASSIST
ការពាររថយន្តកុំឱ្យរអិលថយក្រោយ ប្រសិនមានជម្រាល នៅពេលដែលរថយន្តហៀបនឹងរំកិល ប្រព័ន្ធនេះនឹងរក្សាកម្លាំងហ្វ្រាំងរយៈពេល 2 វិនាទី បន្ទាប់ពីអ្នកបើកបរបានផ្លាស់ប្ដូរជើងពីហ្វ្រាំងទៅឈ្នាន់ហ្គែរ។
TRAILER STABILITY ASSIST [TSA]
TSA បង្កើនលំនឹងនៅពេលធ្វើការសណ្ដោង។ ប្រសិនបើការយោលតួរថយន្តកើតឡើង វានឹងគ្រប់គ្រងថាមពលម៉ាស៊ីនដោយស្វ័យប្រវត្តិ និងកម្លាំងហ្វ្រាំងទៅនឹងកង់នីមួយៗដើម្បីធ្វើឱ្យរថយន្ត និងរ៉ឺម៉កសណ្ដោងមានលំនឹង។


RISE BODY ជាមួយនឹងដែកស្រាលរឹងមាំ
សមត្ថភាពការពារសុវត្ថិភាពពីការបុកទង្គិចបានបង្កើនខ្ពស់បំផុតដោយការបំពាក់បច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពការពារការប៉ះទង្គិចទំនើបចុងក្រោយ (Reinforced Impact Safety Evolution) របស់ក្រុមហ៊ុន Mitsubishi Motors ដែលស្រូបយកថាមពលយ៉ាងមានប្រសិទ្ធភាព និងរក្សាមុខងារកាប៊ីនឱ្យមានដំណើរការត្រឹមត្រូវក្នុងករណីមានការបុកទង្គិច។ តួរថយន្តមានលក្ខណៈមាំខ្លាំង និងស្រាលបំផុតដោយសារការប្រើប្រាស់បន្ទះដែកថែបរឹងខ្លាំង ដែលក៏ចូលរួមចំណែក ក្នុងការរក្សាសុវត្ថិភាពកម្រិតខ្ពស់បំផុតពីការបុកទង្គិចផងដែរ។

ប្រព័ន្ធចាក់សោទ្វារឡើងវិញអូតូ
នៅក្នុងរយៈពេល 30 វិនាទីបន្ទាប់ពីចុចប៊ូតុងដោះសោពីខាងក្រៅរថយន្ត ប្រព័ន្ធនេះនឹងធ្វើការចាក់សោទ្វារទាំងអស់ឡើងវិញដោយស្វ័យប្រវត្តិប្រសិនបើគ្មានការបើក។

ផ្លិតទឹកសឺរ៉េល្បឿនអូតូ
នៅក្នុងទម្រង់កំណត់ពេលវេលា (Timing) ផ្លិតទឹកដំណើរការកាន់តែលឿនតាមល្បឿនរបស់
រថយន្ត។

រង្វង់កង់បត់តូចបំផុត
រង្វង់កង់បត់ត្រឹមតែ 5.9 ម៉ែត្រ អាចងាយស្រួលបញ្ជានៅកន្លែងតូចចង្អៀត មានភាពរលូន និងងាយស្រួល

ប្រពន្ធ័ហ្វ្រាំង ABS
ប្រព័ន្ធហ្វ្រាំង ABS មាន 4 ឆាណែល 4 សិនស័រ ជាប្រព័ន្ធហ្វ្រាំង ដែលឆ្លើយតបទៅនឹងការចាប់ហ្វ្រាំងភ្លាមៗនៅលើផ្ទៃរអិល ដោយផ្តល់ឱ្យអ្នកនូវការគ្រប់គ្រងយានយន្តបានកាន់តែល្អ។

ការបែងចែកកម្លាំងហ្វ្រាំងអេឡិចត្រូនិក
ការបែងចែកកម្លាំងហ្វ្រាំងអេឡិចត្រូនិកធ្វើការរួមគ្នាជាមួយប្រព័ន្ធហ្វ្រាំង ABS ដើម្បីចែកចាយកម្លាំងហ្វ្រាំង ឱ្យបានត្រឹមត្រូវដល់កង់ទាំងបួន។ វាធ្វើអោយប្រសើរឡើងនូវការគ្រប់គ្រងយានយន្ត និងកាត់បន្ថយចម្ងាយជាន់ហ្វ្រាំង។
BRAKE ASSIST
ប្រព័ន្ធនេះអាចជួយផ្តល់នូវកម្លាំងហ្វ្រាំងកាន់តែច្រើនដោយជួយដល់ការដំណើរការឈ្នាន់ហ្វ្រាំងក្នុងពេលចាប់ហ្វ្រាំងបន្ទាន់។


ប្រព័ន្ធហ្វ្រាំង
ហ្វ្រាំងឌីសផ្នែកខាងមុខ – ឌីសខ្យល់ ហ្វ្រាំងដុំស្បែកខាងក្រោយ – ហ្វ្រាំងដុំញីឈ្មោល។ ហ្វ្រាំងទាំងពីរប្រភេទនេះបង្កើនប្រសិទ្ធភាពហ្វ្រាំង។ បើកបរប្រកបដោយមានទំនុកចិត្តថាអ្នកកំពុងគ្រប់គ្រងបានទាំងស្រុង។
ការបញ្ជាក់
Model | Triton |
Body Type | Double Cab |
Drive System | 4WD |
Price Class | GLS |
Model Code (LHD) | KL1TJLHFPL |
Dimensions and weights | |
---|---|
Overall Length (mm.) | 5,305 |
Overall Width (mm.) | 1,815 |
Overall Height (mm.) | 1,795 |
Wheel Base (mm.) | 3,000 |
Min. Ground Clearance (mm.) | 220 |
Cargo Floor Height (mm.) | 865 |
Kerb Weight (kg.) | 1,925 |
Gross Vehicle Weight (kg.) | 2,870 |
Seating Capacity (person) | 5 |
PERFOMANCE | |
---|---|
Max. Speed (km/h) | 173 |
Min. Turning Radius (m.) | 5.9 |
Engine | |
---|---|
Type | 4N15 D4 MIVEC I/C T/C (HP) |
Displacement (cc.) | 2,442 (2.4L) |
Bore & Stoke (mm.) | 86.0 x 105.1 |
Compression Ratio | 15.5 |
Max. Output (EEC Net) | 181 / 3,500 (ps/rpm) 131 / 3,500 (kw/rpm) |
Max. Torque (EEC Net) | 43.9 / 2,500 (kgm/rpm) 430 / 2,500 (nm/rpm) |
ELECTRONIC & FUEL SYSTEM | |
---|---|
Fuel Supply Equipment | Electrical Fuel Injection (Common Rail) |
Fuel Tank Capacity (liters) | 75 |
TRANSMISSION | |
---|---|
Clutch | Torque Converter |
Type (Manual Floor Change) | 6AT (V6AWH) |
1st | 3.600 |
2nd | 2.090 |
3rd | 1.488 |
4th | 1.000 |
5th | 0.687 |
6th | 0.580 |
Reversed | 3.732 |
Transfer Ratio (High) | 1.000 |
Transfer Ratio (Low) | 2.566 |
Final Gear Ratio | 4.272 |
STEERING | |
---|---|
Type | Rack and Pinion with Power Steering |
SUSPENSIONS | |
---|---|
Front | Independent – Wishbone , Coil Springs |
Rear | Rigids, Elliptic Leaf Springs |
BRAKES | |
---|---|
Front | Ventilated Disks Diameter 320 mm. |
Rear | Leading and Trailling Drums 11.6″ |
WHEELS AND TIRES | |
---|---|
Front & Rear Tired Wheels | 265/60R18 Alloy Wheel |